វិស័យធនាគារ

ការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីរបស់ធនាគារនៅថៃ កំពុងធ្វើឱ្យរាំងស្ទះដល់ទីផ្សារលក់ខុនដូ


ក្រុមហ៊ុនផ្នែកប្រឹក្សាយោបល់ពីវិស័យអចលនទ្រព្យមួយនៅប្រទេសថៃ បាននិយាយថា វិស័យឧស្សាហកម្ម និងសណ្ឋាគារនៅប្រទេសថៃ នឹងបន្តកើនឡើងនៅឆ្នាំនេះ។ ចំណែកទីផ្សារខុនដូនឹងនៅតែបន្តធ្លាក់ចុះដោយសារតែមានការរឹតបន្តឹងច្បាប់សម្រាប់ការខ្ចីប្រាក់ពីធនាគារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

លោក ហ្វ្រេង ខាន់ នាយកប្រតិបត្តិ និងជាប្រធានផ្នែកលំនៅឋានរបស់ក្រុមហ៊ុន Knight Frank Thailand បានគូសបញ្ជាក់ថា ទីផ្សារលក់ផ្ទះខុនដូនៅប្រទេសថៃ នៅមានសន្ទុះយឺតនៅឡើយបើធៀបនឹងវិស័យផ្សេងៗ ដោយសារការរីតបន្តឹងគោលការណ៍ផ្តល់ប្រាក់កម្ចីពីធនាគារ។ អ្នកជំនាញរូបនេះវាយតម្លៃថា ទីផ្សារលំនៅឋាននៅឆ្នាំ២០២៤ នឹងនៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងអត្រាបដិសេធប្រាក់កម្ចីទិញផ្ទះ និងតម្លៃអភិវឌ្ឍន៍ខ្ពស់តែម្ដង។

បើតាមលោក ខាន់ ក្នុងចំណោមខុនដូ១០យូនីត ដែលពួកគេបានលក់ គឺមាន៥-៦យូនីត ត្រូវបានធនាគារបដិសេធផ្ដល់កម្ចី ហើយស្ថានភាពបែបនេះគឺកាន់តែធ្ងន់ធ្ងរថែមទៀតសម្រាប់យូនីតដែលមានតម្លៃក្រោម៨ម៉ឺនដុល្លារ។ សម្រាប់យូនីតដែលមានតម្លៃចន្លោះពីជាង៨ម៉ឺន ទៅជាង១៦ម៉ឺនដុល្លារ គឺភាគរយនៃការបដិសេធផ្ដល់កម្ចីអាចមានចន្លោះពី៤០-៥០%។ ទោះបីជាផ្ទះមានតម្លៃទាបក៏ដោយ ក៏ការបដិសេធផ្ដល់កម្ចីពីធនាគារនៅតែមានលទ្ធភាពខ្ពស់ដដែលដោយសារតែធនាគារបង្កើនការត្រួតពិនិត្យលម្អិតលើអ្នកទិញផ្ទះ ហើយនិន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តមកដល់ឆ្នាំ២០២៤ ជាពិសេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះតែម្ដង។

លោក ម៉ាខឹស ប៊ឺថិនសាវ (Marcus Burtenshaw)នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងយុទ្ធសាស្រ្ត និងដំណោះស្រាយនៅក្រុមហ៊ុន Knight Frank Thailand បាននិយាយថា កំណើនរបស់វិស័យឧស្សាហកម្មរបស់ប្រទេសថៃកាលពីឆ្នាំ២០២៣ ត្រូវបានជំរុញជាចម្បងដោយសារតែការកើនឡើងនូវឧស្សាហកម្មយានយន្តអគ្គិសនី (EV)។

ក្រៅពីវិស័យនេះ វិស័យបដិសណ្ឋារកិច្ចក៏បានស្ទុះងើបឡើងវិញឈានដល់កម្រិតដូចកាលពីមុនពេលផ្ទុះឡើងនូវជំងឺកូវីដ១៩ផងដែរ។ លោក ខាឡូស ម៉ាទីណេស (Carlos Martinez) នាយកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Knight Frank Thailand បាននិយាយថា អត្រាជួលបន្ទប់ក្នុងមួយយប់បានកើនឡើងយ៉ាងខ្លាំង បើទោះជាចំនួនភ្ញៀវទេសចរបរទេសមិនទាន់បានកើនឡើងដល់កម្រិតដូចកាលពីមុនពេលនៃជំងឺរាតត្បាតក៏ដោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិអះអាងថា អាម៉េរិកមានឱកាសខ្ពស់៨៥% អាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិដ៏ល្បីល្បាញលោក ដេវីដ រ៉ូសេនបឺក (David Rosenberg) ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនពិគ្រោះយោបល់សេដ្ឋកិច្ច Ro…

តើមានកត្តាអ្វីជំរុញឱ្យទីភ្នាក់ងារថាមពលអន្តរជាតិ នឹងបើកការិយាល័យនៅអាស៊ានជាលើកដំបូង?

ព័ត៌មាន
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) នឹងបើកការិយាល័យថ្នាក់តំបន់របស់ខ្លួននៅប្រទេសសិង្ហបុរី ដែលនឹងធ្វើការជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ