ទីផ្សារ​វិស័យធនាគារ និងហិរញ្ញវត្ថុ កម្ពុជា

អ្នកជំនាញ៖ វិស័យធនាគារ និងហិរញ្ញវត្ថុមានកំណើនល្អ តែស្ថានភាពទីផ្សារចង្អៀតបន្តិច


ភាពរឹងមាំ នៃវិស័យធនាគារ និងហរញ្ញវត្ថុ គឺជាកត្តាស្នូលដ៏សំខាន់មួយ ក្នុងការគាំទ្រដល់ដំណើរនៃនាវាសេដ្ឋកិច្ចរបស់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ ការពង្រីកវិសាលភាពសេវាកម្ម និងបណ្តាញប្រតិបត្តិការនៅតាមរាជធានីខេត្តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្តសកម្មភាពយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ ទោះយ៉ាងណា អ្នកជំនាញ អះអាងថា វិស័យនេះមានការលូតលាស់ល្អ ប៉ុន្ដែ ស្ថានភាពទីផ្សារហាក់ចង្អៀតជាងមុនបន្តិច។
លោក ហ៊ង ប៊ុនលី នាយកជាន់ខ្ពស់នៃធនាគារអេស៊ីលីដា សាខាទួលគោក
ដោយ

ជុំវិញការរីកដុះដាល​នៃគ្រឹះស្ថាន​ធនាគារ​ និងមីក្រូហិរញ្ញវត្ថុនេះដែរ លោក ហ៊ង ប៊ុនលី នាយក​ជាន់ខ្ពស់​នៃធនាគារ​អេស៊ីលីដា ​សាខា​ទួលគោក បានលើកឡើងថា  ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ​មានការកើន​ឡើងច្រើន​ប្រៀបធៀប​ទៅនឹង​កាល​ពីជិត ២០ឆ្នាំមុន។ ដោយបានចាប់​ផ្តើមការងារ​ដំបូង ក្នុងវិស័យ​ធនាគារ​ក្នុងឆ្នាំ ២០០០ ក្នុងនាម​ជាមន្រ្តី​ឥណទាន​មួយរូប​ លោក ហ៊ង ប៊ុនលី សង្កេតឃើញថា ស្ថាប័ន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​មានចំនួន​តិចតួច​ប៉ុណ្ណោះ ដែលធ្វើ​ពាណិជ្ជករ​ក្នុងជំនួញ​នេះ ងាយស្រួល​ក្នុងការ​ស្វែងរក​អតិថិជន ដោយសារតែ​ទីផ្សារ​មាន​ភាព​ទូលំ​ទូលាយ។​ តែបច្ចុប្បន្ននេះ បានជួប​ប្រទះការ​លំបាកមួយ​ចំនួន ដោយសារតែ​ស្ថាប័ន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​មានចំនួន​ច្រើន ដែលធ្វើឲ្យ​ទីផ្សារ​កាន់តែ​រួមតូច​ចង្អៀត អតិថិជន​មាន​ជម្រើស​ច្រើន ។ 

បែបនេះក្តី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​​របស់ធនាគារ​អេស៊ីលីដា​រូបនេះ មិនមាន​ការខ្វល់ខ្វាយ ឬព្រួយបារម្ភ​ដែលមាន​ការកើនឡើង​នៃវិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​នោះទេ ផ្ទុយទៅវិញលោក បែរជា​សប្បាយ​រីករាយដែល មានការរីក​ចម្រើន​បែបនេះ។

លោកបានបន្ថែមថា វិស័យ​ធនាគារ និងហិរញ្ញវត្ថុនេះ គឺជាឆ្អឹងខ្នង​ដ៏ដំសំខាន់​របស់​សេដ្ឋកិច្ច​ជាតិ ដោយក្នុងនោះ បានផ្តល់​ការងារ​រាប់ម៉ឺន​កន្លែង ដល់ពលរដ្ឋខ្មែរ និងបានផ្តល់​ភាពងាយ​ស្រួលដល់​អតិថិជន​ក្នុងការចរាចរណ៍​ប្រាក់ដោយ​គ្មាន​ការព្រួយបារម្ភ។

ហេតុដូច្នេះហើយ ក្នុងនាមថ្នាក់​ដឹកនាំជាន់​ខ្ពស់មួយ​រូប របស់​ធនាគារអេស៊ីលីដា ដែលជា​ធនាគារ​ដ៏ធំ និង​ឈានមុខគេ​មួយ​នៅកម្ពុជា លោក​ហ៊ង ប៊ុនលី បានរៀបចំ​យុទ្ធសាស្រ្ត​មួយចំនួន ដើម្បីពង្រឹង​សមត្ថភាព​បុគ្គលិក និងគុណភាព​នៃបម្រើ​សេវាកម្ម ដល់អតិថិជន​ឲ្យ​​បានល្អ។ ​ការប្រើប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា FinTech ក៏ជាយុទ្ធសាស្រ្ត​ដ៏សំខាន់មួយ​របស់ធនាគារ​អេស៊ីលីដា ក្នុងទាក់ទាញ​អតិថិជន​ថ្មីៗ និង រក្សា​អតិថិជន​ចាស់ៗ ឲ្យបានល្អ ហើយក៏​ដើម្បីដើរឲ្យ​ទាន់ការ​រីកចម្រើន​របស់​ពិភពលោក​ផងដែរ។ 

យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៨ និងទិសដៅ​ការងារឆ្នាំ២០១៩ របស់​ធនាគារជាតិ នៃកម្ពុជា ដែលបាន​ចេញផ្សាយ​កាលពីចុង​ខែមករា ឆ្នាំ២០១៩កន្លង​ទៅ បានបង្ហាញថា  គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា រួមមាន៖ ធនាគារ​ពាណិជ្ជ​ចំនួន ៤៣ (សាខា​ធនាគារ​បរទេស ១៣ ធនាគារ​ក្នុង​ស្រុក១៥ និង​បុត្រ​សម្ព័ន្ធ​ធនាគារ ១៥ ) ធនាគារ​ឯកទេស​ចំនួន ១៤ ( ធនាគារ​រដ្ឋ១ និងធនាគារឯកជន១៣) គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ចំនួន ៧ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន ៧៣ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ២៧៣​ ក្រុមហ៊ុន ភតិសន្យា ហិរញ្ញវត្ថុ ចំនួន ១៥ អ្នកដំណើរការ តតិយភាគី ចំនួន៥ គ្រឹះស្ថាន ផ្តល់សេវា ទូទាត់១៤ ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូកម្ពុជា១ ការិយាល័យ តំណាង ធនាគារបរទេស ចំនួន៥ និងអាជីវករប្តូរ ប្រាក់ ចំនួន ២.៧៣៧ កន្លែង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក បារ៉ាក់ អូបាម៉ា «ជ្រើសយកប្រាសាទអង្គរវត្ត» ដាក់ក្នុងបញ្ជីដំណើរកម្សាន្ដ ដែលលោកចង់ទស្សនាបំផុត

ព័ត៌មាន
ប្រាង្គប្រាសាទ អង្គរវត្ត របស់កម្ពុជា ត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ចាត់ចូលក្នុងបញ្ជីដំណើរកម្សាន្ដ ដែលលោក ចង់មកទស្សន…

រដ្ឋាភិបាល​ដំឡើង​ប្រាក់​បំណាច់​សម្រាប់​ចៅក្រម​និង​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី​២៤ ខែ​ឧសភា កន្លង​ទៅ​​នេះ បាន​​ចេញ​អនុក្រឹត្យ​ថ្មី​មួយ​ ដំឡើង​ប្រាក់​បំណាច់​សម្រាប់​ចៅក្រម​និង​ព្រះរាជអាជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ