ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយ ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande Group ខាត ១២ ពាន់លានដុល្លារត្រឹមតែ ២ឆ្នាំ


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សរបស់ចិន China Evergrande Group បានរងការខាតបង់ទាំងស្រុងក្នុងចំនួនទឹកប្រាក់ប្រហែល ១២ពាន់លានដុល្លារនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះក៏បានដាំក្បាលចុះខ្លាំងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Evergrande Group ២ឆ្នាំ ខាតបង់ចំនួន១២ពាន់លានដុល្លារ
ដោយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិន China Evergrande New Energy Vehicle Group បានរាយការណ៍កាលពីថ្ងៃទី២៦ ខែកក្កដាថា ក្រុមហ៊ុននេះបានខាតបង់ទាំងស្រុងនូវទឹកប្រាក់ជាង ៤ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២ បន្ទាប់ពីបានខាតបង់ម្ដងរួចមកហើយនៅឆ្នាំ២០២១ក្នុង​ទឹកប្រាក់ចំនួនជិត៨ពាន់លានដុល្លារ។ ប្រសិនបើបូកសរុបគ្នាទៅគឺមានការខាតបង់ប្រហែល ១២ពាន់លានដុល្លារ​សម្រាប់រយៈពេល២ឆ្នាំមកនេះ។

ក្រុមហ៊ុនផលិតរថយន្តមួយនេះ ក៏មានតម្លៃធ្លាក់ចុះផងដែរ នៅគ្រាដែលរំហូរសាច់ប្រាក់ស្ថិតនៅក្រោមភាពតានតឹងនៅឡើយ។

ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមមេនោះ ដូច្នេះហើយក្រុមហ៊ុនផលិតរថអគ្គិសនីនេះបាននិយាយកាលពីខែមេសាថា ពួកគេនឹងផ្ទេរអាជីវកម្មអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ខ្លួនទៅឱ្យក្រុមហ៊ុនមេរបស់ខ្លួនគ្រប់គ្រងវិញ។ ដោយមិនរាប់បញ្ចូលទាំងអាជីវកម្មអចលនទ្រព្យនោះ ការខាតបង់សុទ្ធក្នុងឆ្នាំ២០២២របស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ មានចំនួនសរុបជាង ២ពាន់លានដុល្លារ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Evergrande New Energy Vehicle នេះបានចាប់ផ្តើមផលិតកម្មដ៏ធំសម្រាប់រថយន្តអគ្គិសនី SUV ស៊េរី Hengchi 5 ដែលជាម៉ូឌែលដំបូងរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែបានចែកចាយត្រឹមតែប្រហែល៣២០គ្រឿង ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២២ដោយសារវាពិបាកចូលទៅក្នុងទីផ្សារប្រកួតប្រជែងរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។ ដូច្នេះហើយក្រុមហ៊ុននេះបានសម្រេចផ្អាកការផលិតរថយន្តយន្តស៊េរី Hengchi 5 នៅរោងចក្រក្នុងទីក្រុងទៀនជីនជាបណ្ដោះអាសន្នកាលពីខែមេសាដោយសារកង្វះខាតសាច់ប្រាក់៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាជ្ញាធរអះអាងថា រាល់ល្បែងអនឡាញទាំងអស់នៅកម្ពុជា គឺសុទ្ធតែខុសច្បាប់

ល្បែងស៊ីសងតាមប្រព័ន្ធអេឡិកត្រូនិក នៅតែមានប្រតិបត្តិការនៅកម្ពុជា នៅមួយរយៈចុងក្រោយនេះ ដោយក្រុមហ៊ុនទាំងនោះបានអូសទាញអ្នកលេងតាមរយៈការផ្សព្វផ្ស…

ធនាគារកណ្តាលថៃ និងស្ថាប័នពាក់ព័ន្ធកំពុងដុតដៃដុតជើងស្វែងរកមធ្យោបាយដោះស្រាយបំណុលជូនពលរដ្ឋ

ធនាគារកណ្តាលថៃ និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយបញ្ហាបំណុលគ្រួសារជូនពលរដ្ឋ ពោលគឺធានាថា ពួកគេអាចមានលទ្ធភាពដោះស្រាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ