សម្តេច ហ៊ុន ម៉ាណែត

សម្តេច ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យទប់ស្កាត់អំពើប្រល័យពូជសាសន៍ កុំឱ្យត្រឡប់មកកម្ពុជាជាថ្មី


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវដល់ពលរដ្ឋគ្រប់រូបត្រូវទប់ស្កាត់កុំឱ្យអំពើប្រល័យពូជសាសន៍ត្រឡប់មកកម្ពុជាសាជាថ្មី។ ការជំរុញឱ្យទប់ស្កាត់កុំឱ្យអំពើប្រល័យពូជសាសន៍ត្រឡប់មកវិញនេះ ក៏ដោយសារអំពើនេះបានបំផ្លាញសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋរាប់លាននាក់។
សម្តេច ហ៊ុន ម៉ាណែត
ដោយ

នាពិធីបើកសន្និសីទលើកទីមួយស្តីពី«អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»នៅព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យអ្នកជំនាន់ក្រោយត្រូវសិក្សាឈ្វែងយល់ឱ្យបានច្បាស់ពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា និងជៀសវាងកុំឲ្យប្រទេសជាតិកម្ពុជាធ្លាក់ក្នុងសង្គ្រាម និងអំពើប្រល័យពូជសាសន៍សាជាថ្មីម្ដងទៀត។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា កាតព្វកិច្ចអប់រំអំពីអំពើពូជសាសន៍ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ។ ជាមួយគ្នានេះសម្តេចស្នើឱ្យមានការឯកភាពគ្នាក្នុងការសរសេរប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបញ្ចៀសភាពស្រពេចស្រពិល និងការធ្លាក់ទៅក្នុងសង្គ្រាមសាជាថ្មី ព្រោះកំហុសអតីតកាលបានបង្រៀនឱ្យចេះបង្រួបបង្រួមគ្នា។

ទន្ទឹមនឹងនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ដែលគ្រប់គ្រងដោយកម្ពុជាប្រជាធិបតេយ្យ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធរបបខ្មែរក្រហម ដល់អ្នកជំនាន់ក្រោយ ដើម្បីបញ្ចៀសកុំឱ្យរបបនេះវិលមកកាន់កម្ពុជាជាថ្មី។

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ បានថ្លែងថា សមត្ថភាពរបស់កម្ពុជាក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ លោកបានចាត់ទុកសន្និសីទលើកទី១នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការឈានទៅសម្រេចបាននូវទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបឯកសារ

None



អត្ថបទបន្ទាប់


ប្រធានាធិបតីអ៊ីរ៉ង់ និងអ្នករួមដំណើរទាំងអស់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) និងប្រមុខការទូតជាន់ខ្ពស់លោក ហ៊ូសេន អាមីរ៉ាប់ឌុលឡាហ៊ីយ៉ាន់ (Hossein Ami…

សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមក្នុងវិស័យសំណង់

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយជាមួយនឹងសមាជិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ