ខេត្ត​សក្ដានុពលទេសចរណ៍

អ្នកជំនាញ៖ ខេត្តមណ្ឌលគិរី កំពុងត្រូវការការវិនិយោគលើសេវាកម្មស្នាក់នៅ និងម្ហូបអាហារបន្ថែម


មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីអំពាវនាវវិនិយោគិនឯកជនងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគផ្គត់ផ្គង់កន្លែងស្នាក់នៅរួមមានសណ្ឋាគារ និងផ្ទះសំណាក់ និងវិនិយោគលើសេវាផ្គត់ផ្គង់ម្ហូបអាហារបន្ថែម ទៀត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្នសេវាកម្មទាំងនេះ កំពុងស្ថិតនៅក្នុងកម្រិតមួយតិចតួចនៅឡើយ ដែលនេះជាឱកាសល្អសម្រាប់អ្នកវិនិយោគ។
អ្នកជំនាញ៖ ខេត្តមណ្ឌលគិរី កំពុងត្រូវការការវិនិយោគលើសេវាកម្មស្នាក់នៅ និងម្ហូបអាហារបន្ថែម (រូបភាព៖https://www.mondulkiri.gov.kh)
ដោយ

លោកងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌល​គិរី​បានឲ្យដឹងថា ​បញ្ហាកង្វះខាត​កន្លែងស្នាក់នៅ និងការផ្តល់​សេវា​ម្ហូបអាហារនេះ មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​កំពុង​យកចិត្តទុកដាក់ ដោយថ្មីៗនេះមិនត្រឹម​តែស្វែងរក​ដៃគូ​ដើម្បី​វិនិយោគ​លើសេវា​ទំាង នេះនោះទេ ថែមទាំង​ស្វែងរក​ដៃគូវិនិយោគ​នៅតាម​កន្លែង​រមណីយដ្ឋាន ទេសចរណ៏​ជាច្រើន​កន្លែង​បន្ថែម​ផងដែរ។

លោកអះអាងបន្តថា បើទោះជា​មានការ​អំពាវនាវ​ក៏ដោយ ក៏បច្ចុប្បន្ន​យើងមិន​ទាន់ស្វែងរក​បានដៃ​គូវិនិយោគ​ធំៗ​ នៅឡើយទេ តែយ៉ាងណា ក៏មាន​អ្នកវិយោគ​ឯកជន​តូចៗ​ជាច្រើន​ក្នុងខេត្ត​កំពុង​ចាប់ផ្តើម​អភិវឌ្ឍ​ផ្គត់ផ្គង់​កន្លែងស្នាក់នៅ និងកន្លែងផ្តល់​សេវា​ម្ហូបអាហារ​មាន​ជាបន្តបន្ទាប់​ ដែលសង្ឃឹមថា នៅឆ្នាំខាងមុខ​ ទាំងសេវាកម្ម​ស្នាក់នៅ និងសេវាកម្ម​ម្ហូប​អាហារនេះ​អាចនឹង​ផ្គត់ផ្គង់​បានគ្រប់​តម្រូវការ។

ការអំពាវនាវ​ឲ្យមាន​ការវិនិយោគ​ជាច្រើន​ជាបន្តបន្ទាប់​នេះ ដោយផ្អែក​លើកំណើន​ភ្ញៀវតែ​ប៉ុណ្ណោះ ដែលជាក់ស្តែង​ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់​សម្រាក​នា​ពេល​កន្លងទៅនេះ កំណើនភ្ញៀវ​កើន​ជិត ៧០ភាគរយ​ ក្នុងនោះ​រមណីយដ្ឋាន​ទឹកជ្រោះប៊ូស្រា គឺមានកំណើន​ភ្ញៀវ​ច្រើន​លើសគេ និងរំពឹងថា ភ្ញៀវទេសចរ​នឹងនៅតែ​បន្ត​ដើរកម្សាន្ដ​នៅខេត្ត​មណ្ឌល​គិរី​ច្រើនជាង​នេះបន្តទៀត ជាពិសេស​គឺនៅថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​សកល​ខាង​មុខតែម្តង។ នេះបើតាមការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​មណ្ឌលគិរី។

ជាមួយគ្នានេះដែរ អ្នករកស៊ី​នៅក្នុងវិស័យ​អចលទ្រព្យ ​លោកស៊ា ឆៃលីន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ​ស៊ីអិល​ ក៏បាន​អំពាវ​នាវ​ដល់វិនិយោគិន​ជាតិ​ និងអន្តរជាតិ មកចាប់​អារម្មណ៍​ខេត្តសក្តានុពល​ទេសចរណ៍​ធម្មជាតិ​​នៃប្រទេស​កម្ពុជា គឺខេត្ត​មណ្ឌលគិរីនេះ។

លោកបញ្ជាក់ថា ខេត្តមណ្ឌលគិរី​ក្រៅពីដំណើរ​កម្សាន្ដ អ្នកវិនិយោគ​ផ្នែក​ទេសចរណ៍​គួតែងាក​មកស្វែងរក​ឱកាស​វិនិយោគ​លើវិស័យ​អចលនទ្រព្យក្នុងខេត្តនេះ ខណៈតម្លៃ​អចលនទ្រព្យ​នៅខេត្ត​មណ្ឌលគិរី​បច្ចុប្បន្ន​កំពុងមាន​ការកើនឡើង​យ៉ាង​ខ្លាំង​ពិសេស ​ក្រុងសែន​មនោរម្យ​ តំបន់​ពូត្រុំ ពូឆប ពូតាំង និងជាពិសេស​ទៅទៀត គឺតំបន់​ស្ថិត​នៅតាម​ផ្លូវទៅ​ដាក់ដាំ​តែម្តង។

ជាការអះអាងបន្ថែម​របស់​អ្នកជំនាញ តម្លៃដំធ្លីពី​មួយឆ្នាំ​ទៅមួយឆ្នាំ​នឹងមាន​ការកើនឡើងជា​បន្តបន្ទាប់ ខណៈតម្លៃដី​ធ្លីបច្ចុប្បន្ន​នៅតំបន់​គោព្រៃ ច្រកផ្លូវ​បត់ចូល​ក្នុងចន្លោះពី​ ៨០ ដុល្លារទៅ ១៥០ ដុល្លារ​ក្នុងមួយ​ម៉ែត្រ​ការ៉េ និងនៅតាម​បណ្តោយ​ផ្លូវធំ​ជុំវិញ៣០០ដុល្លារ​ក្នុង​មួយម៉ែត្រ​ការ៉េ ដែលតម្លៃនេះ​កើនជាង​ ២០០​ភាគរយ​ធៀប​នឹងឆ្នាំ​កន្លងទៅ ហើយតម្លៃនឹង​មិនត្រូវ​បញ្ចប់ការ​ឡើងថ្លៃ​ត្រឹមនេះ​នោះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា និងថៃ សម្រេចបានទំហំពាណិជ្ជកម្ម ៤,៥ពាន់លានដុល្លារ រអិលធ្លាក់ចុះ ១០% នៅ៧ខែ​ឆ្នាំ២០២០

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ នៅរយៈពេល ៧ខែ ដំបូងនៅឆ្នាំ២០២០នេះ សម្រេចបានក្នុងទំហំ៤,៥ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយមានកា…

ស្ថាប័នអន្តរជាតិបញ្ចេញកញ្ចប់ជំនួយស្តារពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ ក្នុងអំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
សា្ថប័នអន្តរជាតិបានបញ្ចេញកញ្ចប់ថវិការជំនួយដើម្បីជួយស្តារសកម្មភាពពាណិជ្ជកម្ម និង សេដ្ឋកិច្ចនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ ខណៈកូវីដ-១៩នៅតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ