ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

អ្នកជំនាញ៖ការជួញដូរផ្សារហ៊ុននៅមិនទាន់ប៉ះពាល់ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទេ


នៅចំពោះមុខការចម្លងកូវីដ១៩ទៅក្នុងសហគមន៍ជាលើកទី៣ ពោលគឺសំដៅដល់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រនៅកម្ពុជាបានឲ្យដឹងថា ការជួញដូរផ្សារហ៊ុននៅក្នុងស្រុកពុំទាន់រងផលប៉ះពាល់អ្វីគួរឲ្យព្រួយបារម្ភនោះទេ។
ផ្សារមូលបត្រកម្ពុជា រូបភាព៖ ខេមបូណូមីស
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយកផ្សារ​មូលបត្រកម្ពុជា បានលើកឡើងថា ការជួយដូរ​នៅក្រោយ​ពេលផ្ទុះកូវីដ​ក្នុង​សហគមន៍​លើកទី៣នេះ បាននិងកំពុង​ដំណើរការជាធម្មតា និងមិនមាន​ការរង្គោះរង្គើអ្វីឡើយ ទោះបី​ជាផ្សារភាគហ៊ុន​មានការធ្លាក់ចុះ​បន្តិច​បន្តួចក្តី តែនេះជារឿង​ធម្មតា​នៃការឡើងចុះ​របស់ផ្សារ​ភាគហ៊ុនប៉ុណ្ណោះ។ 

ស្រដៀងគ្នា​នឹង​ការលើកឡើងរបស់​ឯកឧត្តម ហុង សុហួរដែរ លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិ​ក្រុមហ៊ុន អេស៊ីលីដា សេកឃ្យូរីធី បានឲ្យដឹងដែរថា ផ្សារភាគហ៊ុន​មានឡើងមានចុះ ជារឿងធម្មតា។ ការធ្លាក់ចុះខ្លាំង​មិនមាន​នោះទេ ទោះបីកូវីដ​កំពុងវាយ​លុកក្នុង​សហគមន៍ខ្លាំងក៏ដោយ។​ លោកបន្ថែមថា ទោះយ៉ាងណាផ្សារហ៊ុន​ទើបបើកជួញដូរ​បាន​១ថ្ងៃប៉ុណ្ណោះ រាប់ចាប់ពី​ពេលផ្ទុះ​កូវីដក្នុងសហគមន៍​កាលពី​ថ្ងៃសៅរ៍ទី២០កុម្ភៈ ដូចនេះ​ត្រូវធ្វើ​ការតាមដាន​ជាប់ជាប្រចាំ។

ដោយឡែក ជុំវិញទៅនឹង​សំណើរបស់​ធនាគារជាតិ​នៃកម្ពុជា​កាលពីពេលថ្មីៗ ស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក​ទាំងអស់​ផ្អាកការបែងចែក​ភាគលាភ​នោះ លោក លោក ព្រំ វិសុទ្ធបានបង្ហាញសុទិដ្ឋិនិយមថា នឹងមិនមាន​ការប៉ះពាល់​ដល់ទំនុក​ចិត្តរបស់​វិនិយោគគិន​ក្នុងផ្សារភាគហ៊ុន​រយៈពេលវែងនោះទេ។ 

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោមនេះ៖ 

None



អត្ថបទបន្ទាប់


ស្ងាត់ៗវៀតណាមសាង់សង់មូលដ្ឋានខែលការពារទប់ទល់ជាមួយចិននៅសមុទ្រចិនខាងត្បូង

វិទ្យាស្ថានអន្តរជាតិសិក្សាភូមិសាស្ត្រ និងយុទ្ធសាស្រ្តនាវាចរណ៍អាស៊ី ដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍សិក្សាថ្មីមួយរបស់ខ្លួន រក…

ក្រុមហ៊ុនFacebookសហការជាមួយក្រសួងសុខាភិបាលដំណើរការកម្មវិធីបរិច្ចាគឈាមតាម Facebook

ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបរិច្ចាគឈាម ក្រុមហ៊ុន Facebook បានដាក់ដំណើរការកម្មវិធីបរិច្ចាគឈាមក្នុងប្រទេសកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ