អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន KNN បានផ្តល់បទសម្ភាសស្តីអំពី «ការប្រើប្រាស់ និងការថែទាំគ្រឿងចក្រ» ដោយអ្នកបច្ចេកទេសជំនាញ


នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ លោក ធឹក ផល្លី ប្រធានផ្នែកបចេ្ចកទេសរបស់ក្រុមហ៊ុន ខេ អិន អិន បានចែករំលែកអំពីគន្លឹះសំខាន់ៗ ក្នុងការប្រើប្រាស់គ្រឿងចក្រឱ្យមានសុវត្ថិភាពក្នុងកិច្ចប្រតិបត្តិការ និងរក្សាអាយុកាលកាលអោយប្រើបានយូរអង្វែង។
លោក ធឹក ផល្លី ប្រធានផ្នែកបចេ្ចកទេសរបស់ក្រុមហ៊ុន ខេ អិន អិន ផ្តល់បទសម្ភាស និងចែករំលែកអំពីគន្លឹះសំខាន់ៗ ក្នុងការប្រើប្រាស់គ្រឿងចក្រឱ្យមានសុវត្ថិភាព
ដោយ

លោកមានប្រសាសន៏ថា ដើម្បីឱ្យមានប្រសិទ្ធក្នុងកិច្ចប្រតិបត្តិការ អតិថិជន និងអ្នកប្រើប្រាស់ផ្ទាល់ គួរយល់ដឹងនូវចំនុចធំៗ៣។​ ទី១ អតិថិជន ឬអ្នកបើកបរ ត្រូវទទួលបាននូវការបង្ហាត់បង្រៀនដោយផ្ទាល់ ពីអ្នកបច្ចេកទេសជំនាញ ស្របតាមបទដ្ឋានបច្ចេសពីរោងចក្រ។ មិនថាអ្នកបើកបរគាត់មានបទពិសោធន៏បើកបរយូរឆ្នាំប៉ុណ្ណាក៏ដោយ គាត់ត្រូវតែទទួលបាននូវការបណ្តុះបណ្តាលបន្ថែមនូវបច្ចេកទេសថ្មីៗចុងក្រោយបង្អស់ ព្រោះគ្រឿងចក្រទាំងអស់មិនដូចគ្នាទេ។

ទី២ អតិថិជន រឺអ្នកបើកបរត្រូវយល់ដឹងពីតំហែទាំបច្ចេកទេសប្រចាំថ្ងៃ ដែលកំពុងប្រើប្រាស់ ដូចជា ការពិនិត្យទៅលើប្រេងម៉ាស៊ីន ពិនិត្យមើលទឹក និងកន្លែងដែលអាចលិចជ្រៀបផ្សេងៗ ព្រោះវាជាសញ្ញានៃការបង្ករមិនអាចដំណើរណាមួយ។

ទី៣ អតិថិជនគួរយល់ដឹងអំពីអ្វីដែលធានានិងមិនធានា របស់គ្រឿងចក្រនីមួយៗអោយបានច្បាស់លាស់ និងអនុវត្តន៏តាមតាមបទដ្ឋានបច្ចេកទេសពីរោងចក្រផងដែរ។ ​

គូសបញ្ជាក់ថាក្រុមហ៊ុន ខេ អិន អិន​ គឺជាក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេនៅកម្ពុជា​ ដោយមានជំនឿចិត្តយ៉ាងមុតមាំថា នឹងធ្វើយើងណា អោយផលិតផល និងសេវាកម្មរបស់ខ្លួន អាចបំពេញតម្រូវការរបស់អតិថិជនបានល្អបំផុត។

ក្រុមហ៊ុន ខេ អិន អិន មានលក់អេស្កាវ៉ាទ័រ ម៉ាកឌូសាន Doosan សាស័រម៉ាកឌូសាន អេឡេវ៉ាទ័រ អាបុល ឡេវ៉ាល័រ ឡានបាញ់បេតុង រ៉ូឡូម៉ាកអាម៉ាន Ammann របស់អាឡឺម៉ង និងគ្រឿងចក្រផ្សេងៗទៀត​៕

ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១៧ ​៧១៣ ​៧១៣ ផ្នែកទីផ្សារ ឬគេហៈទំព័រ KNN Cambodia

សូមស្វាគមន៏មកកាន់កិច្ចសម្ភាសពិសេស ជួបជាមួយលោក ធឹក ផល្លី ប្រធានផ្នែកជំនាញបច្ចេកទេស ដែលមានបទពិសោធន៏ជាច្រើនឆ្នាំ របស់ក្រុមហ៊ុន ខេ អិន អិន ក្រោមប្រធានបទ៖ «ការប្រើប្រាស់ និងការថែទាំគ្រឿងចក្រ» ដូចតទៅ។

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអ៊ិនធឺណិត TODAY បើកសម្ពោធសាខាថ្មីនៅតាមបណ្តាខេត្តជាផ្លូវការ

កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមហ៊ុនអ៊ិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួននៅ តាមបណ្តាខេត្តក្រុងដូចជា ខេត្តបាត់ដំបង ខេត្…

ការសិក្សារបស់ក្រុមហ៊ុន Visa លើកំណើននៃការទូទាត់តាមរយៈឌីជីថល ខណៈពេលដែលប្រជាជនកម្ពុជាងាកចេញពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ

នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ