អតិផរណាអាមេរិក

តម្លៃប្រេងធ្លាក់ថ្លៃបន្តិចវិញ ដោយសារបារម្ភពីរបាយការណ៍អតិផរណាអាមេរិកនឹងចេញផ្សាយឆាប់ៗនេះ


តម្លៃប្រេងឆៅភាគច្រើន ក្នុងថ្ងៃបើកជួញដូរនៃថ្ងៃព្រហស្បតិ៍ទី១២មករា មានការធ្លាក់ចុះបន្តិចវិញពីការជួញដូរកាលពីថ្ងៃទី ១១ខែមករា។ ការធ្លាក់ចុះនេះ ត្រូវបានក្រុមអ្នកវិភាគទីផ្សារប្រេងឆៅអះអាងថា ដោយសារបារម្ភពីទិន្នន័យអតិផរណា ដែលសហរដ្ឋអាមេរិកនឹងបញ្ចេញនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ផ្សារប្រេងឆៅមានការធ្លាក់ថ្លៃបន្តិចវិញបន្ទាប់ពីបាយការណ៍អតិផរណាអាមេរិកនឹងចេញផ្សាយឆាប់ៗនេះ
ដោយ

ទីផ្សារគោលរបស់ប្រេងឆៅ​នៅអង់គ្លេស កាលពីថ្ងៃទី ១២ ខែមករា នៅតម្លៃថេរ ៨២ដុល្លារ៦៧សេនក្នុងមួយធុងបារ៉ែល ស្របពេលដែលប្រេងឆៅនៅអាមេរិកវិញធ្លាក់ថ្លៃអស់ ៤សេន ឬស្មើនឹង ០,០៥% ដែលមានតម្លៃ ៧៧ដុល្លារ៣៧សេនក្នុងមួយបារ៉ែល។

គួររំឭកថា ប្រេងទាំងពីរនេះ កាលពីថ្ងៃពុធ​បានកើន​តម្លៃ​៣% ដោយសារមើលឃើញ​ពីក្តី​សង្ឃឹម​ជាវិជ្ជមាន​នៃសេដ្ឋកិច្ច​សកល ជំរុញដោយការបើកដំណើរការ​ប្រទេស​ឡើងវិញ​របស់ចិន។

លោក Tina Teng អ្នកវិភាគនៅទីផ្សារ CMC បាននិយាយថា ប្រទេសចិនកំពុង​បង្កើនល្បឿនស្តុកទុកប្រេង តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំសកល ដោយសារតែតម្រូវការនឹងមានច្រើនជាងរាល់ដង ពិសេសនៅពេលដែលលែងមានវិធានការសូន្យកូវីដរិតត្បិតការធ្វើដំណើរដូចមុន។

ចិនក្នុងនាមជាប្រទេសនាំចូលប្រេងច្រើនជាងគេ កំពុងបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ​បន្ទាប់ពីការ បិទបញ្ចប់គោលនយោបាយសូន្យកូវីដ​ដ៏តឹងរ៉ឺង ដោយជំរុញឱ្យមានសុទិដ្ឋិនិយមថាតម្រូវការប្រេងឥន្ធនៈនឹងកើនឡើងនៅឆ្នាំ២០២៣នេះ។ ជាក់ស្តែង ការកក់ជើងហោះហើរក្រៅប្រទេស​របស់ប្រទេសចិនបានកើនឡើង ១៥% បើធៀបនឹងកម្រិតមុន​ពេល​មាន​ការរាតត្បាតកូវីដ១៩។

ទោះយ៉ាងណា ទិន្នន័យអតិផរណានាពេលខាងមុខដែលសហរដ្ឋអាមេរិកគ្រោងបញ្ចេញ គឺជាកត្តាហានិភ័យដ៏ធំសម្រាប់ទីផ្សារប្រេង។ ហេតុនេះទើបនាំឱ្យអ្នកជួញដូរមានការប្រុងប្រយ័ត្ន ក្នុងការទិញលក់ មុនការចេញផ្សាយទិន្នន័យនៅអាមេរិក។

សេដ្ឋវិទូរំពឹងថា ការកើនឡើងនៃអតិផរណានៅអាមេរិក នឹងថយចុះដល់កម្រិតប្រចាំឆ្នាំ ៥,៧%សម្រាប់ខែធ្នូ ធៀបនឹង៦% កាលពីខែវិច្ឆិកា។ ទីផ្សារជួញដូរប្រេងក៏កំពុងត្រៀមលក្ខណសម្រាប់ការកំណត់តម្លៃប្រេងរុស្ស៊ី ដែលនឹងចូលជាធរមានពីខែកុម្ភៈផងដែរ ស្របពេលដែលសហភាពអឺរ៉ុបកំពុងបន្តធ្វើការ លើទណ្ឌកម្មបន្ថែមសម្រាប់ម៉ូស្គូ៕




អត្ថបទបន្ទាប់


២០២២ ជាឆ្នាំដែលមានអាកាសធាតុក្ដៅបំផុតលើកទី៥ នៃកំណត់ត្រាភពផែនដី

ព័ត៌មាន
ឆ្នាំ២០២២គឺជាឆ្នាំដែលក្តៅជាងគេបំផុតជាលើកទី៥ មិនធ្លាប់មាននៅលើភពផែនដីយើងនេះ ក្នុងចំណោមឆ្នាំណាៗទាំងអស់ ដែលគេធ្លាប់កត់ត្រាទុក។ នេះបើតាមរ…

ជនបរទេសចូលកម្សាន្ដប្រទេសថៃ អាចនឹងត្រូវបង់ថ្លៃសេវា ៩ដុល្លារ ចាប់ពីខែមិថុនាតទៅ

ព័ត៌មាន
ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមគិតថ្លៃសេវាប្រមាណ ៣០០បាត ឬប្រហែលស្មើនឹង ៩ដុល្លារអាមេរិក ពីភ្ញៀវទេសចរបរទេស ចាប់ពីខែមិថុនា ឆ្នាំ២០២៣ខាងមុខតទៅ។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ