វិស័យពាណិជ្ជកម្ម

តើក្រោយលោក ត្រាំ ឈ្នះឆ្នោតវាអាចធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក និងពិភពលោកមានការប្រែប្រួលយ៉ាងណាដែរ?


សហរដ្ឋអាម៉េរិក ដែលជាដៃគូពាណិជ្ជកម្ម និងទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា បានផ្លាស់ប្តូរក្បាលដឹកនាំដ៏គួរឱ្យភ្ញាក់ផ្អើលដោយលោក ដូណាល់ ត្រាំ វិលមកកាន់សេតវិមានសហរដ្ឋអាម៉េរិកជាថ្មី ដែលកំពុងធ្វើប្រទេសនានា នៅតំបន់អាស៊ី រួមទាំងកម្ពុជា កំពុងមានការព្រួយបារម្ភចំពោះបញ្ហាពន្ធគយ ដែលដាក់ចេញដោយរដ្ឋបាលថ្មីនេះ។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យធុរកិច្ចនៅកម្ពុជា ហាក់មានជំនឿជឿជាក់ថា ការវិលមកសេតវិមានជាថ្មីរបស់លោក ត្រាំ នឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា អាចមានភាពល្អប្រសើរឡើងវិញ។

តើក្រោយលោក ត្រាំ ឈ្នះឆ្នោតវាអាចធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក និងពិភពលោកមានការប្រែប្រួលយ៉ាងណាដែរ?

ទាំងលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងលោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា សុទ្ធតែបានបង្ហាញជំនឿជឿជាក់ថា ការត្រឡប់មកកាន់សេតវិមានសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបអាចមានភាពល្អប្រសើរឡើងវិញ ហើយវានឹងជួយរុញច្រានដល់កំណើនសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុងករណីលោក ត្រាំ អាចបញ្ចប់បញ្ហាសង្គ្រាមដ៏អូសបន្លាយនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា ដ្បិតអាម៉េរិកជាកូនសោរដ៏សំខាន់ក្នុងការបញ្ចប់សង្គ្រាមដ៏តានតឹងនេះ។

​ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស និងលោកឧកញ៉ា សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុន Amru Rice បានវាយតម្លៃថា សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ អាចនឹងជួយធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកកាន់តែមានភាពល្អប្រសើរ។

ការវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះ មើលឃើញថា សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ត្រាំ កាលពីពេលកន្លងទៅ គឺបានយកចិត្តទុកដាក់ខ្លាំងលើការជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាយមួយនេះ ដូច្នេះវាក៏អាចជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានការរីកចម្រើនដូចគ្នាផងដែរ ខណៈអាម៉េរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ។

​ដោយឡែកលោកបណ្ឌិត គិន ភា អ្នកជំនាញទំនាក់ទំនងការទូតនិងភូមិសាស្ត្រនយោបាយហាក់បង្ហាញក្តីបារម្តចំពោះគោលនយោបាយប្រឆាំងចិនរបស់សហរដ្ឋអាម៉េរិក ក្នុងការជះផលរំខាន់មួយចំនួនដល់កម្ពុជា ដ្បិតថា ទោះបីតិចក្តី ច្រើនក្តីអាម៉េរិកបានចាត់ទុកកម្ពុជា គឺជាកូនអុករបស់ប្រទេសចិន។

​គួរជម្រាបថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល៩ ខែដើមឆ្នាំ២០២៤នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៧ពាន់៨រយលានដុល្លារ មានការកើនឡើងប្រមាណ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅទីផ្សារអាម៉េរិក មានប្រមាណ៧ពាន់៦រយលានដុល្លារ កើនឡើង១០% ខណៈការនាំចូលមកកម្ពុជាវិញមានប្រមាណជិត២រយលានដុល្លារ កើនឡើងជាង៦%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេស ២៤ ម៉ោង ក្នុងឱ្យកាសទិវាអ្នកនៅលីវ ដែលអ្នកដំណើរអាចសន្សំប្រាក់បានជាច្រើននៅគ្រប់ផ្លូវហោះហើរទាំងអស់

ដើម្បីអបអរសាទរទិវាអ្នកនៅលីវ ដែលជាព្រឹត្តិការណ៍ដើរទិញឥវ៉ាន់ដ៏ធំបំផុតប្រចាំឆ្នាំ Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃពិសេសនៅថ្ងៃទី ១១ ខែវិ…

ក្រុមហ៊ុនចិនដ៏ធំមួយ បង្ហាញបំណងចង់ពង្រីកការវិនិយោគលើការផលិតសំបកកង់រថយន្តនៅកម្ពុជា

ប្រធានក្រុមហ៊ុន Sailun Group របស់ប្រទេសចិន បានអះអាងនៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ក្រុមហ៊ុនខ្លួនមានបំណងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ