អតីតប្រធានាធិបតី ចូ បៃដិន

អតីតប្រធានាធិបតី ចូ បៃដិន រិះគន់លោក ត្រាំ ថា ជាមនុស្សអាត្មានិយម បរាជ័យ និងអសមត្ថភាព


បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជិត២ឆ្នាំ ក្រោយបញ្ចប់អាណត្តិជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ទី៤៦ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ ពេលនេះស្រាប់តែ លោក ចូ បៃដិន បានចេញមុខបើកការវាយប្រហារយ៉ាងចំហ និងធ្ងន់ៗទៅលើប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ។ តាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ អតីតមេដឹកនាំវ័យចាស់រូបនេះ បានប្រើពាក្យសម្តីធ្ងន់ៗចំអកឱ្យលោក ត្រាំ ថា ជាមេដឹកនាំដែលមានចរិតអត្មានិយមជ្រុល មោទនភាពតែខ្លួនឯង ជាមេដឹកនាំបរាជ័យ និងពុករលួយ។
អតីតប្រធានាធិបតី ចូ បៃដិន
ដោយ

សារព័ត៌មាន Sky News និង The Guardian បានរាយការណ៍ថា អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានរិះគន់លោក ដូណាល់ ត្រាំ ខ្លាំងៗនៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកាមួយរបស់គណបក្សប្រជាធិបតេយ្យ។ នៅក្នុងសុន្ទរកថារយៈពេល១០នាទីដ៏កម្រ និងមានភាពចាក់ដោតនោះ លោក ចូ បៃដិន បានរិះគន់ថា លោក ត្រាំ គ្រាន់តែជាអ្នកចាញ់ដ៏អាត្មានិយមម្នាក់ ហើយថែមទាំងបានចោទប្រកាន់អតីតគូប្រជែងរូបនេះថា បាននាំយកអំពើពុករលួយដ៏ឥតប្រយោជន៍ និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ មកដុតបំផ្លាញកិត្តិយសសេតវិមាន។   នៅក្នុងការរិះគន់នោះ លោក ចូ បៃដិន បានលើកឡើងចំៗអំពីការរុះរើសេតវិមានខុសប្លែកពីធម្មតា ដោយលោក ត្រាំ បានបញ្ជាឱ្យកែច្នៃផ្នែកខាងកើត នៃវិមានទៅជាកន្លែងរាំរែក ការព្យាយាមដាក់ឈ្មោះខ្លួនឯងនៅលើមជ្ឈមណ្ឌល Kennedy ការសាងសង់ខ្លោងទ្វារដើម្បីលើកតម្កើងកិត្តិយសផ្ទាល់ខ្លួន រួមទាំងការប្រើប្រាស់ថវិការដ្ឋសម្រាប់គម្រោងអត់ប្រយោជន៍ ដូចជាការជួសជុលអាងហែលទឹកជាដើម។   អតីតមេដឹកនាំអាម៉េរិករូបនេះបានចាត់ទុកទង្វើទាំងនេះ កំពុងសាបព្រោះសកម្មភាពអនាចារ និងបង្កើតភាពអាម៉ាស់មុខជាអន្តរជាតិ សម្រាប់សហរដ្ឋអាម៉េរិក។ លោកបានបន្ថែមថា អំពើពុករលួយនៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នាពេលនេះ កំពុងបង្ហាញរូបរាងក្នុងទ្រង់ទ្រាយធំ និងអាក្រក់បំផុត ដែលមិនធ្លាប់កើតមានទាល់តែសោះនៅក្នុងប្រវត្តិសាស្ត្រនយោបាយអាម៉េរិក។   លោក ចូ បៃដិន ដែលមានវ័យ៨៣ឆ្នាំ បានរិះគន់ទៀតថា លោក ត្រាំ ជាមនុស្សអសមត្ថភាព និងចូលចិត្តធ្វើអ្វីៗ ដើម្បីតែផលប្រយោជន៍ និងភាពលេចធ្លោផ្ទាល់ខ្លួន ដែលកំពុងទាញទម្លាក់ចំណាត់ថ្នាក់ និងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង៕




អត្ថបទបន្ទាប់


រលកកម្តៅដ៏គ្រោះថ្នាក់នៅទ្វីបអឺរ៉ុបបានឆក់យកជីវិតមនុស្សជាង១,៣០០នាក់

ទ្វីបអឺរ៉ុបកំពុងប្រឈមនឹងរលកកម្តៅដ៏ក្តៅហួតហែង ខណៈសីតុណ្ហភាពបានហក់ឡើងលើសពី៤០អង្សាសេនៅក្នុងតំបន់ជាច្រើនកាលពីសប្តាហ៍មុន។ វិបត្តិអាកាសធាតុដ…

ហ្វីលីពីន ចំណាយលុយទិញបន្ទះសូឡាច្រើនជាងគេលើពិភពលោក ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់

ប្រជាជននៅក្នុងប្រទេសហ្វីលីពីន កំពុងនាំគ្នាសម្រុកដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ ដើម្បីរំដោះខ្លួនចេញពីបន្ទុកចំណាយដ៏ធ្ងន់ធ្ងរពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ