ការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរី

អ្នកជំនាញពន្យល់ពីកត្តាធ្វើឲ្យការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរីធ្លាក់ចុះជាង៩៥% ខណៈការនាំចូលកើនជាង៩០០%


ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី មានការធ្លាក់ចុះយ៉ាងគំហុគរហូតដល់ជាង៩៥% នៅ១០ខែក្នុងឆ្នាំ២០២១ ខណៈដែលការនាំចូលពីសិង្ហបុរី មកកាន់កម្ពុជាវិញ បែរជាហក់ឡើងខ្ពស់កប់ពពកដល់ទៅជាង៩០០% ឯណោះ។ នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្ម។
ទូរកុងតឺន័រដាក់ទំនិញ​ នៅកំពង់ផែស្វយ័តភ្នំពេញ

តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​តួលេខ​នាំ​ចេញ និង​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ​ខុស​គ្នា​ឆ្ងាយ​បែប​នេះ? បើ​តាម​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា ភាព​ខុស​គ្នា​នេះ អាច​មក​ពី​កម្ពុជា​កាត់​បន្ថយ​ការ​នាំ​ចេញ​ផលិតផល​ដែល​ធ្វើ​ពី​លោហៈធាតុ​មាន​តម្លៃ និង​រ៉ែ​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​សិង្ហ​បុរី ខណៈ​តម្រូវការ​ប្រើប្រាស់​ផលិតផល​នាំ​ចូល​ពី​សិង្ហ​បុរី មក​កម្ពុជា​មានការ​កើនឡើង​ខ្ពស់​។ ទន្ទឹម​នឹង​នោះ ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជាស​កល ក៏​ជា​បញ្ហា​មួយ​ផង​ដែរ​។

ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សិង្ហ​បុរី សម្រេច​បាន​ជាង ១១២​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​១០​ខែ​ក្នុង​ឆ្នាំ​២០២១ ធ្លាក់​ចុះ​ជាង​៩៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​ធ្លាប់​សម្រេច​បាន​រហូត​ជាង​២​ពាន់​៤​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ បើ​យើង​មើល​ពី​តួលេខ​នាំ​ចូល​ពី​សិង្ហ​បុរី​មក​កម្ពុជា​វិញ សម្រេច​បាន​ដល់​ទៅ​ជាង ៤​ពាន់​២​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជាង​៩៣៨% បើ​ធៀប​នឹង​១០​ខែ​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ត្រឹមតែ​ជាង​៤១០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្ដល់​ឲ្យ ខេ​ម​បូ​ណូ​មី​ស​។

ជុំវិញ​ភាព​ខុស​គ្នា​ដាច់​ឆ្ងាយ​រវាង​តួលេខ​នាំ​ចេញ និង​នាំ​ចូល​នេះ​រវាង​កម្ពុជា​និង​សិង្ហ​បុរី​នេះ ត្រូវ​បាន​លោក​បណ្ឌិត គី សិរី​វ​ឌ្ឍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​មើលឃើញ​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ កម្ពុជា បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​ផលិតផល​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន​ផលិតផល​ធ្វើ​ពី​លោហៈ​មាន​តម្លៃ និង​ធ្វើ​ពី​រ៉ែ​ជាដើម ដែល​បាន​ទាញ​ទម្លាក់​តួលេខ​នាំ​ចេញពី​កម្ពុជា​ទៅ​សិង្ហ​បុរី​ធ្លាក់​ចុះ​ខ្លាំង​។ ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​សិង្ហ​បុរី​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​ចំនួន​បាន​កាត់​បន្ថយ ឬ​ផ្អាក​សកម្មភាព​ផលិត និង​រុករក​រ៉ែ ហើយ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ដក​ការ​វិនិយោគ​ពី​កម្ពុជា​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ផង​ដែរ​។ 

បើ​តាម​អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ បាន​អះអាង​ថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​សិង្ហ​បុរី​រួម​មាន ផលិតផល​វាយ​ន​ភណ្ឌ ស្បែកជើង គ្រឿងបន្លាស់​ម៉ាស៊ីន ផលិតផល​លោហៈ និង​ផលិតផល​ធ្វើ​ពី​រ៉ែ​ជាដើម​។ ចំណែក​ផលិត​ដែល​កម្ពុជា​នាំ​ចូល​ពី​សិង្ហ​បុរី​មាន​គ្រឿងអលង្ការ ផលិតផល​ធ្វើ​ពី​ក្រដាស ប្លា​ស្ទិ​ក ផលិតផល​ខូ​ស្មិ​ច​ទិ​ក គ្រឿង​អេ​ឡិច​ត្រូ​និក និង​សម្ភារៈ​បន្ទប់ទឹក​ជាដើម​។

សូម​បញ្ជាក់​ថា នៅ​១០​ខែ ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​សិង្ហ​បុរី​សម្រេច​បាន​ជាង​៤​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក  កើនឡើង​ជាង​៥១% បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ មើលឃើញពីសញ្ញាវិលទៅរកប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ចកម្ពុជា ក្រោយចរន្ដទេសចរណ៍ផ្ទៃក្នុងស្ទុះកើនខ្លាំង

អ្នកជំនាញទេសចរបានអះអាងថា ការវិលទៅរកប្រក្រតីភាពនៃសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញពីភាពល្អប្រសើរកាន់តែច្រើន ខណៈដែលចរន្ដទេសចរណ៍ផ្ទៃក្ន…

ក្រុមកសិករដាំស្វាយចន្ទីរំពឹងខ្ពស់លើទីផ្សារចិន បន្ទាប់ពីទីផ្សារប្រទេសវៀតណាម

ក្រុមកសិករដាំស្វាយចន្ទីរំពឹងថា បន្ទាប់ពីទីផ្សារវៀតណាមទៅ ទីផ្សារចិនក៏នឹងអាចស្រូបទាញយកគ្រាប់ស្វាយចន្ទីពីកម្ពុជាកាន់តែច្រើនផងដែរ ខណៈដែលកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ