ប៉ុន្តែអតិផរណាអាចនឹងមានស្ថានភាពល្អប្រសើរឡើងវិញ ក្នុងករណីសង្គ្រាមនៅអ៊ុយក្រែនមានភាពធូរស្បើយ និងមានការបន្ធូរបន្ថយទណ្ឌកម្មដែលបានដាក់នាពេលកន្លងមក។ ពាក់ព័ន្ធការកើនឡើងអតិផរណានេះបានជំរុញឲ្យធនាគារកណ្តាលនៅប្រទេសមួយចំនួន ដំណើរអត្រាការប្រាក់ ដើម្បីទប់ទល់នឹងស្ថានការណ៍ដ៏អាក្រក់មួយនេះ។ ប៉ុន្ដែ សម្រាប់កម្ពុជាវិញ អ្នកជំនាញអះអាងថា នៅមិនទាន់ឈានដល់ការដំឡើងអត្រាការប្រាក់នោះទេ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានវាយតម្លៃថា ស្ថានភាពអតិផរណាសកលនឹងមិនអាចមានភាពធូរស្រាលឡើយ ប្រសិនសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែននៅតែគ្មានច្រកចេញហើយបន្តអូសបន្លាយពេល។ ការវាយតម្លៃបែបនេះ ដោយសារលោកបណ្ឌិតជឿជាក់ថាតម្លៃប្រេងឥន្ធនៈនិងថាមពល ដែលជាកត្តាកំណត់កម្រិតអតិផរណាសកលនឹងនៅតែមានតម្លៃខ្ពស់បើសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនមិនបញ្ចប់។ ប៉ុន្តែបញ្ហាអតិផរណាសកលអាចនឹងវិលមករកភាពល្អប្រសើរឡើងវិញនាពេលខាងមុខប្រសិនវិបត្តិសង្គ្រាមនេះភាពធូរស្បើយ ហើយមានការលើកលែងទណ្ឌកម្មមួយចំនួនលើរុស្ស៊ី។
ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងថាមពលផ្សេងទៀតដូចជាហ្គាសជាដើម បានជំរុញឲ្យតម្លៃដឹកជញ្ជូន តម្លៃទំនិញ និងការធ្វើដំណើរនានាក៏មានការកើនឡើងថ្លៃគួរសឲ្យកត់សម្គាល់ដែរ។
នៅចំពោះមុខនៃការកើនឡើងកម្រិតអតិផរណានេះ បានជំរុញឲ្យធនាគារកណ្តាលរបស់ប្រទេសជាច្រើននៅក្នុងតំបន់ និងលើពិភពលោកនាំគ្នាដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងមានការកើនឡើងនេះ។