ទីផ្សារខុនកម្ពុជា

អ្នកជំនាញថា ទីផ្សារខុនកម្ពុជាបន្តសិ្ថតក្នុងភាពស្រពេចស្រពិល ខណៈការអភិវឌ្ឍគម្រោងថ្មីៗនៅមានតិចតួច


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា ទីផ្សារខុនដូនៅកម្ពជាបន្តស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយ ពោលគឺចរន្តទិញលក់និងការអភិវឌ្ឍគម្រោងថ្មីៗក្នុងវិស័យនេះហាក់នៅទ្រឹងដដែល។ យ៉ាងណាក៏ដោយ អ្នកជំនាញសង្កេតឃើញថា មានគម្រោងខុនដូមួយចំនួននៅតែទទួលបានគាំទ្រពីអតិថិជនក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ខណៈទីផ្សារខុនដូនៅកម្ពុជាមានការពឹងផ្អែកខ្លាំងលើអតិថិជនពីក្រៅប្រទេស រីឯអតិថិជនក្នុងស្រុកមានតែប្រមាណ៣០% តែប៉ុណ្ណោះ។
តើវិស័យសំខាន់ៗណាខ្លះ ដែលមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ?
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា ទីផ្សារខុនដូនៅកម្ពុជាបន្តសិ្ថតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយទេ បើទោះបីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ហាក់មានធូរស្បើយ ហើយប្រទេសចិនបានបើកទូលាយសម្រាប់ការធ្វើដំណើរជាអន្តរជាតិក៏ដោយ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ភាពស្រពេចស្រពិលនៃទីផ្សារខុនដែររបស់កម្ពុជានេះអាចបណ្តាលមកការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាជននៅតាមបណ្តាប្រទេស ដែលជាទីផ្សាររបស់កម្ពុជា ដ្បិតថា ទីផ្សារខុនដូនៅកម្ពុជាប្រមាណ៧០% ត្រូវបានពឹងផ្អែកលើវិនិយោគិនជាជនបរទេស។ ទោះយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា មានគម្រោងខុនដូដែលមានស្រាប់មួយចំនួន នៅតែអាចទាក់ទាញការវិនិយោគពីវិនិយោគបរទេសក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។

ពាក់ព័ន្ធការវិនិយោគក្នុងវិស័យខុនដូអ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះកត់សម្គាល់ឃើញថា មានគម្រោងខុនដូថ្មីៗប្រមាណពី២ទៅ៣ប៉ុណ្ណោះ ដែលបានប្រកាសពីគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងរយៈពេល៣ខែដើមឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់លោក សន សៀប ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍ទាំងនោះសុទ្ធសឹងជាក្រុមហ៊ុន ដែលមានការអភិវឌ្ឍស្រាប់ ខណៈក្រុមហ៊ុនថ្មីៗពុំទាន់ហ៊ានបោះទុនវិនិយោគនោះទេ ដោយសារទីផ្សារមិនទាន់អំណោយផល ដែលអាចឈានទៅដល់ការអភិវឌ្ឍ។

ស្រដៀងគ្នានេះដែរ លោកស្រី អាន សុធីតា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex កត់សម្គាល់ឃើញថា គម្រោងខុនដូ ដែលអភិវឌ្ឍស្របនឹងស្ថានការណ៍នៃការធ្លាក់ចុះសេដ្ឋកិច្ច ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែមានចរន្តទិញលក់ពីអតិថិជន។ សម្រាប់អ្នកជំនាញរូបនេះ ឆ្នាំ២០២៣ ជាឆ្នាំដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពរឹងមាំ និងភាពកម្សោយរបស់ក្រុមហ៊ុនវិនិយោគ និងជាឱកាសសម្រាប់អ្នកវិនិយោគក្នុងការទទួលបានគម្រោងវិនិយោគមួយដ៏ត្រឹមត្រូវ ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ទីផ្សារខុនដូនៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនៅក្រោយបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅឆ្នាំនេះ ដ្បិតថា រាល់មុនពេលការបោះឆ្នោតម្តងៗក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនមិនសូវហ៊ានបោះទុនវិនិយោគនោះទេ ដោយសារពួកគេបារម្ភពីភាពចលាចលណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថា ទីផ្សារខុនដូអាចចាត់ទុកជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអំឡុងពេលកម្ពុជា និងពិភពលោកទទួលរងនូវការឆ្លងរាតត្បាតខ្លាំងជំងឺកូវីដ-១៩៕




អត្ថបទបន្ទាប់


ដាស់តឿនគ្នាផង តបស្នងគុណម្តាយទាន់ខែភ្លឺ! គម្រោងលំនៅដ្ឋានប្រណិត អ័រគីដេ ដឹផាលេស កំពុងផ្តល់នូវជម្រើសនៃការបង់ប្រាក់ត្រឹម USD 1299/ខែ តែប៉ុណ្ណោះ ជាមួយកម្មវិធី ប្រូម៉ូសិន ទិវាគុណម្តាយ!

ព័ត៌មាន
អ័រគីដេ ប្រកាសផ្តល់ជូនកម្មវិធី ប្រូម៉ូសិន ពិសេសជាមួយជម្រើសបង់ប្រាក់កាន់តែងាយស្រួលខ្លាំងដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទិញ កាដូ ជូនម្តាយន…

តើវិស័យសំខាន់ៗណាខ្លះ ដែលមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ?

ព័ត៌មាន
ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់បន្ទាប់ពីរាជធានីភ្នំពេញ។ ក្រៅតែពីមានតួនាទីជាច្រកដ៏សំខាន់ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ