២០២៣ រំពឹងចំណូលពីភ្ញៀវទេសចរនឹងមានដល់ ២ពាន់លានដុល្លារ

អ្នកជំនាញថា កម្ពុជានឹងទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ ២ពាន់លានដុល្លារនៅឆ្នាំនេះ ទោះការចាយវាយរបស់ភ្ញៀវថយចុះក្ដី


បើទោះបីជា និន្នាការចាយវាយរបស់ភ្ញៀវទេសចរអន្តរជាតិហាក់មានការក្បិតត្បៀតជាងមុនក្ដី ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានបង្ហាញពីក្ដីរំពឹងចំពោះការរកចំណូលពីភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៣ថា នឹងអាចសម្រេចបានប្រមាណ ២ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ ៤០% នៃចំណូលដែលធ្លាប់ទទួលបានកាលពីឆ្នាំ២០១៩ មុនកូវីដ១៩ចូលរលុកលុយ។
២០២៣ រំពឹងចំណូលពីភ្ញៀវទេសចរនឹងមានដល់ ២ពាន់លានដុល្លារ
ដោយ

ការរំពឹងទុកពីកំណើនប្រាក់ចំណូលពីភ្ញៀវទេសចរអន្តរជាតិនេះ គឺបន្ទាប់ពីអ្នកជំនាញបានកត់សម្គាល់ឃើញពីសម្ទុះ នៃកំណើនភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមហូរចូលមកកាន់កម្ពុជាជាបណ្ដើរៗឡើងវិញហើយ។ ជាក់ស្ដែង កាលពីឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ១ពាន់៤រយលានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិប្រមាណជាង២លាន២សែននាក់ ពោលគឺប្រាក់ចំណូលនេះ មានការកើនឡើងប្រមាណ ៦៧០% បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមទិន្នន័យពីក្រសួងទេសចរណ៍។

ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថាការកើនឡើងនូវចំណូលទេសចរអន្តរជាតិនៅឆ្នាំ២០២២នេះ គឺជាសញ្ញាណល្អសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលបានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកម្រើកឡើងវិញ និងបានផ្តល់ចំណូលទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងបម្រើការងារសនៅក្នុងវិស័យទេសចរណ៍នេះផងដែរ។

យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២៣នេះ ជំទាវ ឆាយ ស៊ីវលីន មានក្តីរំពឹងខ្ពស់ទៅលើភ្ញៀវទេសចរចិនដែលចូលមកកម្ពុជា ដោយជំទាវ បានអះអាងថា បច្ចុប្បន្នមានការកក់ជើងហោះហើរបស់ភ្ញៀវទេសចរចិនចូលមកកម្ពុជាជាបន្តបន្ទាប់ផងដែរ។ ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២៣ នេះ ជំទាវ ឆាយ ស៊ីវលីន រំពឹងថាកម្ពុជាអាចនឹងទទួលបានចំណូលពីទេសចរអន្តរជាតិសរុបប្រមាណ ៤០% នៃចំណូលសរុបនៅឆ្នាំ២០១៩ នៅមុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកាលនោះកម្ពុជារកចំណូលពីទេសចរអន្តរជាតិបានរហូតដល់ជិត ៥ពាន់លានដុល្លារ។

ដោយឡែក ចំពោះសម្ទុះនៃការចាយវាយរបស់ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាបច្ចុប្បន្នវិញ ជំទាវ ឆាយ ស៊ីវលីន បញ្ជាក់ថា មានភ្ញៀវទេសចរមួយចំនួននៅតែចាយវាយច្រើនជាធម្មតា ហើយភ្ញៀវទេសចរមួយចំនួនទៀត ក៏មានការចាយវាយរឹតត្បិតជាងមុនផងដែរ ដោយសារបច្ចុប្បន្ននៅលើសកលលោក ទាំងក្នុងតំបន់ និងកម្ពុជា សុទ្ធតែកំពុងជួបប្រទះនូវវិបត្តិដែលប៉ះពាល់ដល់ប្រាក់ចំណូល និងសេដ្ឋកិច្ច។ ទោះជាបែបនេះក្តី អ្នកជំនាញរូបនេះ បានអះអាងថា ភ្ញៀវទេសចរដែលចូលមកកម្ពុជាបច្ចុប្បន្ននៅតែមានការចាប់អារម្មណ៍នូវការស្នាក់នៅរយៈពេលវែងផងដែរ ប៉ុន្តែដោយសារតម្លៃនៃបញ្ចប់ដំណើរកម្សាន្ដ និងតម្លៃកញ្ចប់សេវាកម្មនៅកម្ពុជាមានការឡើងថ្លៃជាងមុន ដូច្នេះពួកគាត់ចាយវាយតែទៅលើកញ្ចាប់ដំណើរកំសាន្តប៉ុណ្ណោះ ប៉ុន្តែការចាយវាយទៅលើការទិញវត្ថុអនុស្សាវរីយ៍ ក៏ដូចជាសាវាកម្មផ្សេងៗទៀត ហាក់នៅមានកម្រិតនៅឡើយ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក៏បានបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៣នេះ វិស័យទេសចរណ៍កម្ពុជាហាក់មានការកើនឡើងជាលំដាប់បន្តិចម្តងៗ ហើយប្រសិនជាមិនមានព្រឹត្តិការណ៍អាក្រក់ណាមួយកើតឡើងនោះទេ លោកជឿជាក់ថា ចំនួនទេសចរអន្តជាតិដែលចូលមកកម្ពុជា នឹងមានការកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រសិនជាភ្ញៀវទេសចរចិនចូលមកកម្ពុជាតាមការរំពឹងទុកទៀតនោះ ប្រាកដណាស់ពិតជាបានចូលរួមចំណែកធំសម្រាប់ចំណូលរបស់វិស័យទេសចរណ៍កម្ពុជាផងដែរ។

បើតាមក្រសួងទេសចរណ៍នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៤លាននាក់ ដោយក្នុងនោះ រំពឹងថានឹងទទួលបានភ្ញៀវទេសចរជនជាតិចិនចន្លោះពី ៨០ម៉ឺន ទៅ១លាននាក់ផងដែរ៕




អត្ថបទបន្ទាប់


ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជានៅតែកើនខ្ពស់ ទោះការនាំចេញទំនិញសរុបថយចុះក្ដី

ទោះបីជា ការនាំចេញទំនិញជាច្រើនមុខរបស់កម្ពុជាមានការថយចុះ ក៏ពិតមែន ប៉ុន្ដែ សម្រាប់ការនាំចេញមុខទំនិញ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី គឺ…

តំបន់អឺរ៉ុបនាំចូលអាវុធកើនឡើងកាន់តែច្រើន ខណៈអាមេរិកជាអ្នកនាំចេញអាវុធដ៏ធំជាងគេក្នុងពិភពលោកកំពុងត្រូវប៉ាន់

បណ្ដារដ្ឋមួយចំនួននៅតំបន់អឺរ៉ុបបានបង្កើនការនាំចូលអាវុធសំខាន់ៗរបស់ពួកគេចំនួន ៤៧% ក្នុងរយៈពេល ៥ ឆ្នាំគិតមកដល់ត្រឹមឆ្នាំ២០២២ ស្របពេលដែលច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ