វិស័យដឹកជញ្ជូន

អ្នកជំនាញ៖ វិស័យដឹកជញ្ជូននៅតែរក្សាបានកំណើន ទោះបីកំពុងពិភពលោកកំពុងជួបបញ្ហាប្រឈមច្រើនក្ដី


ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបនូវបញ្ហាប្រឈមជាច្រើន ដូចជាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ បញ្ហាអតិផរណាកើនឡើង ជាពិសេសនៅក្នុងតំបន់អឺរ៉ុបតែម្តងនោះ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន មើលឃើញថា វិស័យដឹកជញ្ជូនកម្ពុជាពេលបច្ចុប្បន្នមានជួបនូវបញ្ហាប្រឈមមួយចំនួនក៏ពិតមែន ប៉ុន្តែការងាកមកចាប់ឱកាសសហការដោះដូរពាណិជ្ជកម្ម និងដឹកជញ្ជូនទំនិញជាមួយបណ្តាប្រទេសជិតខាង ក៏ដូចជាប្រទេសក្នុងតំបន់ បានធ្វើឲ្យវិស័យដឹកជញ្ជូនកម្ពុជានៅតែអាចរក្សាបានដំណើរការល្អ មានស្ថិរភាព និងកំណើនផងដែរ។
អ្នកជំនាញ៖ វិស័យដឹកជញ្ជូននៅតែរក្សាបានកំណើន ទោះបីកំពុងពិភពលោកកំពុងជួបបញ្ហាប្រឈមច្រើនក្ដី
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា ដោយសារបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ក៏ដូចជាបញ្ហាអតិផរណាកើនឡើងជាដើមនោះ ការដឹកជញ្ជូនទំនិញទៅមកជាមួយតំបន់អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកត្រូវបានកាត់បន្ថយ។ ហើយកម្ពុជាបានធ្វើការនាំចេញ ក៏ដូចជាកិច្ចការពាណិជ្ជកម្មទូទៅ ដោយងាកមកយកចិត្តទុកដាក់ជាមួយបណ្តាប្រទេសក្នុងតំបន់ច្រើនជាងវិញ ពោលគឺទំនិញខ្លះ គឺត្រូវបានបង្វែរមកធ្វើកិច្ចសហការជាមួយប្រទេសក្នុងតំបន់ ដូចជាប្រទេស ជប៉ុន ចិន និងប្រទេសផ្សេងៗទៀតដែលនៅតំបន់អាស៊ីដូចគ្នា ហើយទំនិញទាំងនោះមានដូចជា ផលិតផលកសិកម្ម និងផលិតផលកាត់ដេរជាដើម។

ឧកញ៉ា ស៊ិន ចន្ធី បញ្ជាក់បន្ថែមថា នៅពេលដែលកម្ពុជាបានបង្វែរងាកមកចាប់ឱកាសសហការជាមួយប្រទេសក្នុងតំបន់វិញ បានធ្វើឲ្យ កិច្ចពាណិជ្ជកម្មកម្ពុជា ការនាំចេញទំនិញ និងការដឹកជញ្ជូនទំនិញអាចរក្សារបាននូវស្ថិរភាព និងកំណើនជាបន្តបន្ទាប់ ។

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនរូបនេះបន្ថែមថា បច្ចុប្បន្នការធ្វើប្រតិបត្តិការដឹកជញ្ជូនទំនិញទាំងការនាំចេញ និងនាំចូលនៅក្នុងតំបន់អាស៊ីហាក់មានកំណើនច្រើនជាងការដឹកជញ្ជូនទៅកាន់តំបន់ផ្សេងៗឆ្ងាយៗផងដែរ។ ហើយចំពោះតម្លៃនៃការដឹកជញ្ជូនទំនិញតាមរយៈកាប៉ាល់ទៅកាន់តំបន់អឺរ៉ុប ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ី សុទ្ធតែមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយនេះ ដែលមានការធ្លាក់ចុះស្ទើរតែ៥០% ឯណោះ។ ជាក់ស្តែងកាលអំឡុងពេលមានការជាប់គាំកាប៉ាល់ ក៏ដូចជាកកស្ទះទូកុងតឺន័រនោះ ការដឹកជញ្ជូនទំនិញមានតម្លៃប្រមាណជាង ១ម៉ឺនដុល្លារក្នុងមួយទូកុងតឺន័រ ដោយឡែក បច្ចុប្បន្នធ្លាក់មកនៅត្រឹមតែប្រមាណ ៦ពាន់ដុល្លារ ទៅ ៧ពាន់ដុល្លារ ប៉ុណ្ណោះក្នុងមួយទូកុងតឺន័រ៕




អត្ថបទបន្ទាប់


តើការបោះផ្សាយលក់មូលបត្ររដ្ឋនៅកម្ពុជា រងផលប៉ះពាល់អ្វីខ្លះពីការដំឡើងអត្រាប្រាក់ និងអតិផរណាពិភពលោក?

ធនាគារកណ្ដាលនៅបណ្ដាប្រទេសជាច្រើនលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិកនៅមួយរយៈចុងក្រោយបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងការកើន…

អ្នកជំនាញព្រមានពីការថយចុះការបញ្ជាទិញក្នុងវិស័យកាត់ដេរ ទោះនៅ៩ខែឆ្នាំនេះការនាំចេញនៅរក្សាកំណើន២ខ្ទង់ក្ដី

ទោះបីជាការនាំចេញផលិតផលក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅតែរក្សាបានកំណើន២ខ្ទង់នៅ៩ខែឆ្នាំនេះក្ដី ប៉ុន្ដែ អ្នកជំនាញនៅក្នុងឧស្សាហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ