ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៨១នាក់ទៀតខណៈអ្នកជាសះស្បើយមាន៤០នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៨១នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៤០នាក់។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋនៅផ្សារចាស់ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២១។ រូបភាព៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង១៨១​នាក់​នោះ មាន១៧៨ករណីជាការចម្លង​ក្នុង​សហគមន៍នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» រីឯ៣ករណីទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​៤០នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណីសហគមន៍ទាំង១៧៨នាក់ រួមមាន១៤០ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល៣ករណី​, ព្រៃវែង៦ករណី, ស្វាយរៀង១៤ករណី ​ខេត្តព្រះសីហនុ៨ករណី, សៀមរាប ៤ករណី ព្រះវិហារ១ករណី តាកែវ១ករណី និងខេត្តក្រចេះ១ករណី។

សូម​បញ្ជាក់​ដែរ​ថា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៤៦៩៦នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២២៥២នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន២៤០៦នាក់​ និងស្លាប់បាត់បង់ជីវិត​ចំនួន៣៣នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖រដ្ឋនៅមានលុយអាចបើកប្រាក់ខែឲ្យមន្ត្រីរាជការបាន ៣ឆ្នាំទៀត

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងមិនមានបញ្ហាប្រឈមនៃការខ្វះខាតថវិកាសម្រាប់ការចំណាយ ដើម្បីបំពេញសេចក្តី…

ស្ថានការណ៍កូវីដ-១៩ក្នុងប្រទេសថៃ កាន់តែក្ដៅឡើងហើយ

ព័ត៌មាន
ប្រទេសថៃ ថ្មីៗនេះកំពុងមានរលកឆ្លងកូវីដ-១៩ថ្មី ខ្លាំងមិនចាញ់កម្ពុជានោះទេ ដោយចំនួនអ្នកឆ្លងក្នុងមួយថ្ងៃនៅក្នុងប្រទេសថៃ បានហក់ឡើងដល់ជិតពាន់នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ