ការប្រកាសរបស់ក្រុមហ៊ុនហ្វេសបុកនេះ គឺធ្វើឡើង ១ថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Twitter ដែលបានបិទគណនីលោកត្រាំកាលពីថ្ងៃពុធ ទី៦ ខែមករាដែរនោះ បានសម្រេចបើកគណនីលោកត្រាំអាចផុសបានឡើងវិញហើយ។ បើតាមក្រុមហ៊ុនបណ្ដាញសង្គមយក្សៗទាំងពីរនេះ បានលើកឡើងពីហេតុផលនៃការបិទគណនីលោកត្រាំជាបណ្ដោះអាសន្នថា គឺដោយសារតែការផុសរបស់លោកត្រាំបានបំពានដល់គោលការណ៍របស់ក្រុមហ៊ុន។ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន ហ្វេសប៊ុក បាននិយាយនៅលើគណនីផ្លូវការរបស់លោកថា នៅក្នុងផុសដែល ហ្វេសប៊ុកសម្រេចចិត្តផ្អាកគណនី លោកត្រាំ ដែលមានអ្នក Follow ជាង ៣៥លាននាក់នោះ គឺព្រោះតែមានការវិនិយាយបង្កាច់បង្ខូចពីសំណាក់អ្នកគាំទ្រលោកត្រាំ នៅក្នុងវិមានរដ្ឋសភាជាតិ ហើយវាត្រូវបានគេមើលឃើញថា ត្រូវបានជំរុញពីក្រោយដោយលោកត្រាំ ដែលលោកបានបង្ហាញថា លោកចង់ធ្វើឲ្យមានការប៉ះពាល់ទៅដល់ដំណើរការនៃការបញ្ជាក់ពីជ័យជំនះរបស់ប្រធានធិបតីជាប់ឆ្នោតថ្មី គឺលោក ចូបៃឌិន។
លោក Zuckerberg និយាយថា «យើងជឿជាក់ថា ហានិភ័យនៃការអនុញ្ញាតឲ្យប្រធានាធិបតី បន្ដប្រើប្រាស់សេវាកម្មរបស់យើង នៅអំឡុងពេលនេះ គឺមានធំណាស់»។ លោកបន្ថែមថា លោកត្រាំអាចនឹងផុសលើហ្វេសប៊ុកវិញបាន រហូតដល់មានការដំណើរការផ្លាស់ប្ដូរអំណាចចប់ជាស្ថាពរ និងដោយសន្ដិវិធី៕