
ក្រុមហ៊ុន Google ដែលជាម្ចាស់របស់ Youtube បាននិយាយថា លោកដូណាល់ត្រាំ បានបញ្ចូល ឬ Upload នូវវីដេអូដែលបំពានដល់គោលការណ៍របស់ក្រុមហ៊ុន ដែលបានធ្វើឲ្យគណនីរបស់លោកត្រូវបានបានផ្អាករយៈពេល៧ថ្ងៃ លែងឲ្យUpload បញ្ចូលវីដេអូ និងសរសេរ Comment ក្នុងបណ្ដាញ Youtube តទៅទៀត។
គណនី YouTube លោកដូណាល់ត្រាំ មានអ្នកចុចSubscribers ដល់ទៅជាង ២លាន៧សែននាក់។
សូមបញ្ជាក់ថា ក្រៅតែពីការផ្អាកគណនី Youtube លោកត្រាំ ក៏ត្រូវបានក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter សម្រេចបិទគណនីលែងឲ្យដំណើរការខណៈដែលក្រុមហ៊ុន Facebook វិញ ក៏បានផ្អាកគណនី របស់លោកត្រាំរហូតដល់ថ្ងៃដែលលោកផុតអាណត្តិប្រធានាធិបតីផងដែរ។
© 2021 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។