ព័ត៌មានក្លែងក្លាយ-កូវីដ១៩នៅចិន

ព័ត៌មានក្លែងក្លាយពីប្រភពដើមកូវីដ-១៩ កំពុងបែកធ្លាយពេញបណ្ដាញសង្គមចិន ប៉ុន្ដែអាជ្ញាធរមិនអើពើ?


គេសង្កេតឃើញថាព័ត៌មានមិនពិតអំពីដើមកំណើតនៃជំងឺរាតត្បាតជាសកលដែលបង្កឡើងដោយវីរុសកូរ៉ូណា កំពុងសាយភាយយ៉ាងសកម្មនៅក្នុងបណ្តាញសង្គម និង ប្រព័ន្ធអ៊ីនធឺណែតនៅក្នុងប្រទេសចិន។ ប៉ុន្តែការបែកធ្លាយព័ត៌មានលើកនេះ គេសង្កេតឃើញថា រដ្ឋាភិបាលក្រុងប៉េកាំងមិនបានចាត់វិធានការតឹងរឹងទៅលើព័ត៌មានក្លែងក្លាយទាំងនេះ ដូចជាសព្វមួយដងនោះទេ។ តើមូលហេតុអ្វី បានជាក្រុងប៉េកាំងហាក់បីដូចជាព្រងើយកន្ដើយចំពោះព័ត៌មានមិនពិតទាំងអស់នេះម្ល៉េះ ហើយថែមទាំងបានបណ្តោយឲ្យមានការចែកចាយពាសពេញអ៊ីនធឺណែតថែមទៀតផង។
រូបតំណាង៖ ព័ត៌មានក្លែងក្លាយស្តីពីប្រភពដើមកូវីដ១៩ក្នុងប្រទេសចិន
ដោយ

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei បាន​ឲ្យ​ដឹង​ថា មាន​ព័ត៌មាន​ក្លែងក្លាយ​កាន់តែ​ច្រើន​ឡើង​ៗ ត្រូវ​បាន​ជនអនាមិក​ប្រឌិត​ឡើង ហើយ​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ ស្តី​អំពី​ប្រភព​ដើម​នៃ​ជំងឺ​កូ​វី​ដ​១៩​។ តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ មានការ​លើក​ឡើង​មួយ​ថា វីរុស​កូ​រ៉ូ​ណា​ដែល​បង្ក​ជា​ជំងឺ​កូ​វី​ដ​១៩​បច្ចុប្បន្ន​ដំបូង​ឡើយ មិនមែន​មាន​ប្រភព​ចេញពី​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​វា​បាន​កើត​ចេញពី​តំបន់​អឺរ៉ុប ក្នុង​ប្រទេស​អី​តា​លី​ឯណោះ​វិញ​ទេ​។

ក្នុង​ព័ត៌មាន​ក្លែងក្លាយ​ដដែល​នោះ បាន​សរសេរ​រៀបរាប់​ថា នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី លោក Mario Draghi បាន​ចេញ​មុខ​មក​ទទួលស្គាល់​ថា កូ​វី​ដ​១៩​បាន​រាលដាល​ដំបូង​នៅ​ក្នុង​ប្រទេស​របស់​លោក​នៅ​ប៉ុន្មាន​ខែ មុន​ពេល​ដែល​វា​បាន​ឈាន​ទៅ​រាលដាល​ដល់​ក្រុង​វូ​ហាន​ប្រទេស​ចិន ហើយ​បន្ត​ឆ្លង​ទៅ​ពាសពេញ​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​។

ក្រៅពី​នេះ នៅ​មាន​ព័ត៌មាន​ក្លែងក្លាយ​មួយទៀត ត្រូវ​បាន​អ្នក​លែង​បណ្តាញ​សង្គម​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​មានការ​ចាប់អារម្មណ៍​ផង​ដែរ នោះ​គឺជា​ការ​លើក​ឡើង​ដែល​ថា «​ទា​ហ៊ាន​អា​មេ​រិ​ក​ជា​អ្នក​យក​កូ​វី​ដ​១៩ មក​ដាក់​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ក្នុង​ព្រឹត្តិការណ៍​កីឡា​យោធា​ពិភពលោក​ឆ្នាំ​២០១៩»

ប្រការ​នេះ​បាន​បង្ក​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន​ជា​ច្រើន​មានការ​ខឹងសម្បារ​នឹង​សហរដ្ឋអាមេរិក ហើយ​ថែម​ទាំង​បាន​បញ្ចេញមតិ​ដោយ​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ទៀត​ផង​។

កន្លង​មក​ចិន មានការ​រិ​ត​ត្បិត​ខ្លាំង​ណាស់​ចំពោះ​មាតិកា​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម ពិសេស ព័ត៌មាន​ណា​ដែល​មាន​ទំនោរ​ប្រឆាំង ឬ មាន​ភាព​អវិជ្ជមាន​ចំពោះ​ក្រុង​ប៉េ​កាំ​ង មាតិកា​ព័ត៌មាន​ទាំងនោះ​តែងតែ​ត្រូវ​បាន​ក្រុង​ប៉េ​កាំ​ង​ដក​និង​លុប​ចេញ​ភ្លាម​ៗ​។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​មើល​ព័ត៌មាន​ក្លែងក្លាយ​ទាំង​ប៉ុន្មាន ដែល​បាន​រៀបរាប់​ខាងលើ​អម្បាញ់មិញ​នេះ វា​ហាក់បីដូចជា មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​មាន​ចំនាត់កា​រដក​ចេញពី​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​សោះឡើយ​។

បើ​ទោះបីជា​មិន​មានការ​បកស្រាយ​លម្អិត​ពី​ការ​បណ្ដោយ​ឲ្យ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ប្រភព​ដើម​កូ​វី​ដ​-១៩ ពី​សំណាក់​អាជ្ញាធរ​ចិន​ក្ដី ប៉ុន្ដែ បញ្ហា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ផ្នែក ក៏​ដូច​ជា​ចេតនា​មួយ​ផង​ដែរ របស់​ក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​សាធារណៈ​មតិ​ក៏​ដូច​ជា សហគមន៍​អន្តរជាតិ​ពី​សំណុំរឿង​ប្រភព​ដើម​កូ​វី​ដ​១៩ ដែល​កំពុង​ស្ថិត​ក្នុង​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​របស់​ចិន ដែល​ត្រូវ​បាន​ក្រុម​ប្រទេស​លោក​ខាងលិច ជា​ពិសេស គឺ​សហរដ្ឋអាមេរិក​តែ​ម្ដង ដែល​តែងតែ​លើកយក​មក​និយាយ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ទី​ត​ក្រុង​ប៉េ​កាំ​ង​។

សូម​ជម្រាប​ថា កាលពី​ស​ប្តា​ហ៍​មុន ចិន​ទើបតែ​បាន​បដិសេធ​ជា​ថ្មី​ម្តងទៀត ចំពោះ​ការ​បន្ត​អំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ស្តី​អំពី​ការ​ចូល​ទៅ​ប្រទេស​ចិន​ដើម្បី​សិក្សា និង​ស្វែងរក​ជា​លើក​ទី​ពីរ នៃ​ប្រភព​ដើម​ជំងឺ​កូ​វី​ដ​១៩​។ ភាគី​ចិន​បាន​បដិសេធ​សំណើ​នេះ ដោយ​លើក​ឡើង​ថា ការ​បន្ត​ស្វែងរក​ជា​លើក​ទី​ពីរ​ទាក់ទង​នឹង​ប្រភព​ដើម​កូ​រ៉ូ​ណា ឬ កូ​វី​ដ​១៩​បច្ចុប្បន្ន​នេះ មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្រោម​ហេតុផល​នយោបាយ​តែ​ប៉ុណ្ណោះ​៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចអាហ្វហ្កានីស្ថានកំពុងជួបវិបត្តិខ្ទេចខ្ទាំស្ទើរតែគ្មានដង្ហើមដក ក្រោយរដ្ឋាភិបាលដួលរលំ

វិបត្តិសង្គ្រាមនៅអាហ្វហ្កានីស្ថានថ្មីៗនេះ កំពុងរុញច្រានឲ្យសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ស្ទើរតែគ្មានដង្ហើមដក។ ជាក់ស្ដែង ក្រោយពេលដែលក្រុមតាលីបង់ ប…

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ៖ រដ្ឋមិនត្រូវការខ្ចីលុយបរទេសបន្ថែម ដើម្បីយកមកដោះស្រាយវិបត្តិកូវីដ-១៩ទេ

ក្រឡេកមកមើលប្រទេសថៃក្បែរខាងកម្ពុជាយើងឯណេះវិញ ! រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានអះអាងដោយភាពជឿជាក់កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលថៃមិនត្រូវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ