ចិនច្រានចោលរបាយការណ៍ប្រភពដើមកូវីដរបស់អាមេរិក

ចិនថា របាយការណ៍ប្រភពដើមកូវីដ-១៩របស់អាមេរិក គឺមិនអាចជឿជាក់បាន និងជាការភូតកុហក


ប្រទេសចិននិយាយថា របាយការណ៍ស្តីពីប្រភពដើមកូវីដ១៩របស់សហរដ្ឋអាមេរិក គឺមិនអាចជឿជាក់បាន និងជាការភូតកុហក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វិនប៊ីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថ្មីៗនេះថា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលបានអះអាងថា កូវីដ១៩ មានប្រភពចេញពីមន្ទីរពិសោធន៍នៃប្រទេសចិននោះ គឺមិនស្របទៅតាមលក្ខណៈវិទ្យាសាស្ត្រ ហើយមិនអាចជឿទុកចិត្តបាននោះទេ ហើយចិនបានចាត់ទុករបាយការណ៍នោះ ថាជាការភូតកុហករបស់អាមេរិក។ នេះបើតាមការចុះផ្សាយដោសសារព័ត៌មានរ៉យទ័រ។
ចិនច្រានចោលរបាយការណ៍ប្រភពដើមកូវីដរបស់អាមេរិក
ដោយ

ការ​ចេញ​មក​អះអាង​របស់​ចិន​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​របាយការណ៍​របស់​អា​មេ​រិ​ក​ថ្មី​មួយ ដែល​ទើប​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុ​នេះ ដោយ​បាន​ដាក់​ការ​សង្ស័យ​ដដែល​ជា​ដដែល លើ​ប្រភព​ដើម​កូ​វី​ដ​១៩ ថា មាន​ដើម​កំណើត​ចេញពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន ប្រទេស​ចិន​។ ប៉ុន្តែ​របាយការណ៍​ដដែល​នោះ ក៏​បាន​ដាក់​ការ​សង្ស័យ​ថា វា​កើត​ចេញពី​ធម្មជាតិ ឬ​ពី​សត្វព្រៃ​ផង​ដែរ​។ យ៉ាងណាមិញ នៅ​ចុង​ក្រោយ​របាយការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​នេះ នៅ​តែ​គ្មាន​ភស្តុ​តាង​កំណត់​បាន ១០០%​ថា ប្រភព​ដើម​របស់​កូ​វី​ដ​១៩ ចេញពី​ណា​មក​នោះ​ទេ​។

នៅ​ក្នុង​ការ​ឆ្លើយ​តប​តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន លោក វ៉ាង បាន​ចំអក​ឲ្យ​អា​មេ​រិ​ក​ចំ​ៗ​ថា​៖ សំដី​កុហក​បោកប្រាស ទោះ​និយាយ​ច្រើន​ដង ក៏​នៅ​តែ​ជា​សំដី​បោកប្រាស​ដដែល​។ លោក​បន្ថែម​ទៀត​យ៉ាង​ដូច្នេះ​ថា​៖ ក្រុម​ស៊ើបការណ៍​សម្ងាត់ របស់​សហរដ្ឋអាមេរិក មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ណាស់ ក្នុង​ការ​ក្លែងបន្លំ និង​ការ​បោកប្រាស់​គេ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​អះអាង​ថា ការ​តាមដាន​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា គឺជា​បញ្ហា​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ ដែល​គួរ តែ​អាច​ស្រាវជ្រាវ​បាន​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​របស់​អ្នក​វិទ្យាសាស្ត្រ​មក​ពី​ជុំវិញ​ពិភពលោក​តែ​ប៉ុណ្ណោះ​។

គួរ​ជម្រាប​ថា ប្រទេស​ចិន​ជា​រឿយ​ៗ​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ដែល​ថា​មេរោគ​កូ​រ៉ូ​ណា ត្រូវ​បាន​លេច​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង វូ​ហាន ជា​កន្លែង​ដែល ជំងឺ​កូ​វី​ដ​១៩​ត្រូវ​បាន​រក​ឃើញ​ដំបូង​កាលពី​ចុងឆ្នាំ ២០១៩​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​អង្គការ​សុខភាព​ពិភពលោក បាន​បង្កើត​ក្រុម​អ្នក​វិទ្យាសាស្ត្រ ស្រាវជ្រាវ​ថ្មី​មួយ​ក្រុម​ឡើង ដើម្បី​បន្ត​ស្វែងរក​ប្រភព​ដើម​កូ​វី​ដ​១៩​ជា​លើក​ទី​២ ឲ្យ​បាន​ច្បាស់លាស់​ជាង​មុន​។ WHO បាន​ស្នើ​សុំ​ទិន្នន័យ​របស់​អ្នកជំងឺ​បន្ថែម ពី​ភាគី​ចិន ដើម្បី​ជំរុញ​ដល់​ការ​ស្រាវជ្រាវ ប៉ុន្ដែ​ចិន​បាន​បដិសេធ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​រ៉​យ​ទ័​រ​ដដែល​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងលើស ១០០% នៃផែនការចាក់ជូនពលរដ្ឋ១០លាននាក់ហើយ!

ព័ត៌មាន
គិតត្រឹមថ្ងៃទី០១ វិច្ចិកា ឆ្នាំ២០២១ នេះ កម្ពុជាសម្រេចបានការរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដល់លើស ១០០%ហើយ នៃផែនការ ចាក់វ៉ាក់សា…

អូស្ត្រាលីនឹងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ថ្មីសម្រាប់ពលរដ្ឋហុងកុងចាប់ពីខែមីនា ឆ្នាំ២០២២

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលីអះអាងថា ពលរដ្ឋហុងកុងប្រមាណ ៩ ពាន់នាក់ ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីដែលមានទិដ្ឋាការបណ្ដោះអាសន្ន នឹងអាចទទួលបានទិដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ