វិស័យពាណិជ្ជកម្ម

មហាយក្សចិន កំពុងធ្លាក់ចូលទៅក្នុងវិបត្តិការងារហើយ ក្រោយផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក


ទីផ្សារការងារក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកកំពុងចាប់ផ្តើមធ្លាក់ចូលទៅក្នុងវិបត្តិជាបណ្ដើរៗហើយនៅពេលនេះ ដោយពលរដ្ឋចិន រហូតដល់ទៅ១៦លាននាក់ ប្រឈមហានិភ័យបាត់បង់ការងារ ហើយស្ថានភាពដ៏អាក្រក់នេះកើតឡើងត្រឹមតែជិត ១ខែប៉ុណ្ណោះ នៃការធ្វើសង្គ្រាមពាណិជ្ជកម្មពេញទំហឹងរបស់ចិន ជាមួយអាម៉េរិក ដែលធ្វើឱ្យរដ្ឋាភិបាលចិន កាន់តែឈឺក្បាលខ្វល់ខ្វាយពិបាកតស៊ូជម្នះនឹងសម្ពាធដែលកើតចេញពីគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធគយបដិការខ្ពស់កប់ពពកលើប្រទេស និង ដែនដីជាង១៨០ទូទាំងពិភពលោករួមទាំងមហាយក្សចិន ផងដែរ ដោយមានគោលដៅចម្បង ​ដើម្បីគៀបសង្កត់កចិន ដែលធ្វើឱ្យចិន តបតវិញដោយមិនបង្អង់យូរ។ ​ជាលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក រយៈពេលជិត១ខែមកនេះ បានធ្វើឱ្យចិន កំពុងតែផុងខ្លួនធ្លាក់ចូលទៅក្នុងវិបត្តិការងារជាបណ្ដើរៗហើយនៅពេលនេះ។

នៅទូទាំងប្រទេសចិន រោងចក្រជាច្រើនដែលផលិតទំនិញសព្វសារពើរាប់ចាប់តាំងពីគ្រឿងសង្ហារិមរហូតដល់ស្បែកជើង កាបូបស្ពាយ និងទំនិញជាច្រើនទៀត កំពុងផ្អាកការផលិតជាបណ្ដោះអាសន្ន ខណៈពន្ធគយបដិការ ១៤៥% ដែលសហរដ្ឋអាម៉េរិក ដាក់លើទំនិញចិន បានធ្វើឱ្យបណ្ដាក្រុមហ៊ុនអាម៉េរិក ផ្អាកទិញទំនិញចិន ផងដែរ។

រិតតែយ៉ាប់ជាងនេះទៅទៀតនោះ រោងចក្រផលិតជាច្រើននៅចិន បានបញ្ឈប់កម្មករ ឬបានចាប់ផ្ដើមរៀបចំផែនការបញ្ឈប់បុគ្គលិក កម្មករ ពីការងារជាលក្ខណៈទ្រង់ទ្រាយធំ ហើយស្ថានភាពនេះ​បានធ្វើឱ្យក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រួយបារម្ភកាន់តែខ្លាំងឡើងថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងធ្លាក់ចុះយ៉ាងគំហុកនៅពេលដែលប្រជាជនចិន កាត់បន្ថយការចាយវាយដោយសារការងារកាន់តែពិបាករក។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារយក្ស Goldman Sachs បានព្យាករថា ពន្ធគយខ្ពស់របស់សហរដ្ឋអាម៉េរិក រួមជាមួយនឹងការបញ្ចប់ការបន្ធូរបន្ថយពន្ធសម្រាប់ទំនិញកញ្ចប់តូចៗពីប្រទេសចិន អាចនឹងធ្វើឱ្យពលរដ្ឋរហូតដល់ទៅ១៦លាននាក់ ក្នុងប្រទេសចិន បាត់បង់ការងារ​។ អ្នកជំនាញសេដ្ឋកិច្ចទាំងនេះ បានព្រមានថា បណ្ដាក្រុមហ៊ុនផលិតទូរសព្ទ ផលិតសម្លៀកបំពាក់ និងសារធាតុគីមីនៅក្នុងប្រទេសចិន អាចនឹងកាត់បន្ថយការងារ ឬកាត់បន្ថយចំនួនបុគ្គលិកកម្មករច្រើនជាងគេបំផុត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះ ដែលអាម៉េរិក ផ្តល់អាទិភាពដំបូងគេសម្រាប់ការចរចាលើបញ្ហាពន្ធបដិការ?

នៅក្នុងចំណោមជាង១៨០ប្រទេស ដែលរងពន្ធបដិការពីសហរដ្ឋអាម៉េរិក មានប្រទេសចំនួន៦ប៉ុណ្ណោះ ដែលសហរដ្ឋអាម៉េរិក ផ្តល់អាទិភាពដំបូងគេក្នុងការចរចាលើប…

ក្រុមវិនិយោគិនចិន បាត់បង់ទំនុកចិត្តលើអចលនទ្រព្យនៅអាម៉េរិក និងកំពុងតែបង្វែរក្រសែភ្នែកសម្លឹងមកតំបន់អាស៊ានជំនួសវិញ

ក្រោយភ្លើងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កាន់តែក្តៅគគុក ក្រុមអ្នកមានធនធានរបស់ចិន ដែលពីមុនចាប់អារម្មណ៍ខ្លាំងនឹងទីផ្សារអចលនទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ