ការនាំចេញ​អង្ករ

ខែ​កុម្ភៈ​ឆ្នាំ​នេះ ការ​នាំចេញ​អង្ករ​ធ្លាក់​ចុះ​ជិត​៣០%


ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ បរិមាណ​អង្ករ​កម្ពុជា ដែល​បាន​នាំចេញ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​រហូត​ដល់​ជិត​៣០%​ឯណោះ បើ​ធៀប​នឹង​គ្រា​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។
អាជីវករ​លក់​អង្ករ​នៅ​រាជ​ធានី​ភ្នំពេញ។ (រូបភាពឯកសារ)
ដោយ

ការ​ធ្លាក់​ចុះ​​ការ​​នាំចេញ​​អង្ករ​​​នៅ​ខែ​កុម្ភៈ​នេះ ក៏​បាន​ធ្វើ​ឲ្យ​បរិមាណ​នាំ​ចេញ​អង្ករ​សរុប​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ដើម​ឆ្នាំ​២០១៨​នេះ នៅ​រក្សា​បាន​កំណើន​តិចតួច​ប៉ុណ្ណោះ។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​អគ្គនាយដ្ឋាន​កសិកម្ម​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ 

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ការ​នាំចេញ​អង្ករ​សម្រេច​បាន​ប្រមាណ​តែ​ជាង ៤​ម៉ឺន ៧​ពាន់​តោន​ប៉ុណ្ណោះ ខណៈ​ដែល​កាល​ពីគ្រា​ដូចគ្នា​នា​ឆ្នាំ​២០១៧ ការ​នាំចេញ​អង្ករ​មាន​ជាង​៦​ម៉ឺន​តោន។ ទន្ទឹម​នឹង​នោះ ក៏​បាន​ញ៉ាំង​ឲ្យ​ការ​នាំចេញ​អង្ករ​រយៈពេល​ពីរ​ខែ​ឆ្នាំ២០១៨ មាន​តែ​ជាង ១១​ម៉ឺន​តោន ពោល​គឺ​កើន​ឡើង​តិច​តួច​ប៉ុណ្ណោះ ប្រមាណជិត​១% ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៧។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំចេញ​អង្ករ Amru Rice បាន​លើក​ឡើង​ថា នៅ​ខែ​កុម្ភៈ ឆ្នាំ​នេះ ការ​នាំចេញ​អង្ករ​របស់​ក្រុមហ៊ុន​លោក​ផ្ទាល់​ក៏​មាន​ការ​ធ្លាក់​ចុះ​មួយ​ចំនួន​ផងដែរ ហើយ​បើ​តាម​ការ​កត់​សម្គាល់​របស់​លោក​ឧកញ៉ា​ផ្ទាល់ ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​ក្នុង​ខែ​នេះ ជា​រដូវ​ដែល​អង្ករ​ក្រអូប​មិន​សូវ​ជា​សម្បូរ​នោះ​ទេ ដូច្នេះ ធ្វើ​ឲ្យ​ការ​បញ្ជា​ទិញ​ស្រូវ​ពី​កសិករ​មាន​ចំនួន​តិច​តួច។

ទីផ្សារ​សំខាន់​ក្នុង​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា ក្នុង​រយៈពេល​២​ដំបូង​នៃ​ដើម​ឆ្នាំ​នេះ ចិន​នៅ​តែ​ជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា ដែល​បាន​នាំចេញ​រហូត​ដល់​ជិត ៣​ម៉ឺន​តោន។ ការ​បន្ថែម​កូតា​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​របស់​ចិន ក៏​បាន​ធ្វើ​ឲ្យ​ការ​នាំចេញ​អង្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​ការ​ថយចុះ​ជាង​មុន​ផង​ដែរ។ 

ការ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​សំខាន់ៗ​នៅ​ក្រៅ​ប្រទេស​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន មាន​ដូចជា សហភាព​អឺរ៉ុប ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាដើម។ 

បើ​តាម​ឈ្មួញ​អ្នក​រកស៊ី​នាំ​ចេញ​អង្ករ​ធ្លាប់​បាន​លើក​ឡើង​ថា បច្ចុប្បន្ន និង​អនាគត​ ពួកគេ​បាន​និង​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន ដែល​ជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ព្រោះ​ប្រទេស​ទាំង​អស់​នេះ មាន​តម្រូវការ​ទទួលទាន​អង្ករ​ច្រើន​ជាង​ប្រទេស​នៅ​បណ្ដា​ប្រទេស​ប៉ែក​អឺរ៉ុប។

សូម​ជ្រាប​ដែរ​ថា ការ​នាំ​អង្ករ​ចេញ​ពេញ​១​ខែ​មករា ឆ្នាំ​២០១៨​កន្លង​ទៅ មាន​ប្រមាណ​ជាង ៦២​ពាន់​តោន ខណៈ​ដែល​ការ​នាំចេញ​អង្ករ​ពេញ​១​ឆ្នាំ​២០១៧ មាន​ជាង ៦៣​ម៉ឺន​តោន ពោល​គឺ​កើន​ឡើង​ជាង ១១​ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕

None



អត្ថបទបន្ទាប់


កង្វះប្លង់មេច្បាស់លាស់ពីរដ្ឋ នៅតែជាបន្លាក្នុងកែវភ្នែកអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា បានលើកឡើងថា កង្វះប្លង់មេនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅតែជាកត្តាប្រឈមមួយ ក្ន…

ចំណូល​ជិត​៣០០លាន​ដុល្លារ កម្ពុជា​រក​បាន​ពី​ការ​លក់​ជ័រ​កៅស៊ូ​នៅ​ឆ្នាំ​២០១៧

គិត​ពេញ​មួយ​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កម្ពុជា​បាន​រក​ចំណូល​បាន​ជិត​៣០០​លាន​ដុល្លារ​អាមេរិក ពី​ការ​លក់​ជ័រ​កៅស៊ូ​ប្រមាណ​ជិត​១៩​ម៉ឺន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ