វិស័យកីឡា

អតីត​មន្រ្តីបាល់ទាត់​រងពិន័យ​ហាមប្រាមមួយ​ជីវិត​ក្រោមការចោទប្រកាន់កេងប្រវ័ញ្ចថវិកា


សហព័ន្ធបាល់ទាត់បាល់ទាត់កម្ពុជា បានប្រកាសនៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០​នេះ​ថា ខ្លួនបានដាក់ពិន័យអតីតមន្រ្តីខ្លួនចំនួន​០៤នាក់ ដោយត្រូវហាមឃាត់ពីសកម្មភាពបាល់ទាត់មួយជីវិត ក្រោមការចោទប្រកាន់ថា បានពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចថវិការៀបចំពានរង្វាន់បាល់ទាត់ដែលមានចំនួនជិត ៦ម៉ឺនដុល្លារអាមេរិក។
សកម្មភាព​កីឡាករបាត់ទាល់​ មុនការប្រកួតចាប់ផ្ដើម (រូបភាព៖ ហ្វេសប៊ុក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា)
ដោយ

លោកកែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធបាល់ទាត់​កម្ពុជា បាននិយាយក្នុង​សន្និសីទ​សារព័ត៌មាន​ដែលបានផ្សាយ​ផ្ទាល់​តាមហ្វេសប៊ុក ថា ការចោទប្រកាន់​កេងប្រវ័ញ្ច​ថវិកានោះ គឺពាក់ព័ន្ធ​នឹងការរៀបចំ​ពានរង្វាន់​បាល់ទាត់ Tiger Street ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។

យោងតាមសេចក្តី​ថ្លែងការណ៍​ពីសហព័ន្ធ​បាល់ទាត់កម្ពុជា អតីតមន្រ្តី​ទាំងបួននាក់​នោះ​រួមមាន លោកលោក ម៉ៃ តុលា, លោក គល់ សុភារម្យ, លោក ឆាំង ពិសិដ្ឋ, និងលោក ទុយ វិច្ឆិកា ហើយចំពោះ​ករណី​លោកម៉ៃតុលា ត្រូវបញ្ជូនសំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅតុលាការ។

លោកកែវ សារ៉េត បាននិយាយក្នុង​សន្និសីទ​សារព័ត៌មានដូច្នេះថា “ក្រោយពីយើង បានប្រមូល​ឯកសារ ជាភស្តុតាង​ជាក់លាក់​រួចរាល់ហើយ គណៈកម្មាការ​បានអញ្ជើញ​ពួកគាត់​មកសួរនាំ ពួកគាត់តាម​ពិតទៅ គាត់បាន​សារភាពថា គាត់បាន​ប្រព្រឹត្ត​អញ្ចឹងមែន ដូច្នេះគឺជា​ចម្លើយ​ដែល​សម្រាប់ជា គេហៅកត្តា ឱ្យ គណៈកម្មាការ​វិន័យលោក​ធ្វើការសម្រេច។”

លោកកែវ សារ៉េត បានបានបន្តថា “បើនិយាយ​ពីទំហំទឹកប្រាក់​ ដែល​គណៈកម្មាការ​យើងពិនិត្យ​ជាមួយនឹង​សាម៉ីខ្លួន​គាត់ផ្ទាល់ ជាង​៥ម៉ឺន ជិត៦ម៉ឺនដុល្លារ ក្នុង​រយៈពេល​មិនមែន​គ្រប់ឆ្នាំទេ គឺរាប់តាំង​ពីឆ្នាំ​២០១៥ ដល់១៩ សរុបទៅ​ប៉ុណ្នឹង ដូចខ្ញុំ​ជម្រាប​ជូនម៉ិញ​អញ្ចឹង ៥.៩៧៣៦​ ដុល្លារ អញ្ចឹងគាត់បាន​ទទួលស្គាល់​លើថវិកានេះ។”

ការឆ្លើយតបតាមរយៈ​ Messenger លោកម៉ៃ តុលា បាននិយាយ​នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០នេះថា លោកមិនមាន​អ្វីឆ្លើយតប​នឹងការចោទ​ប្រកាន់នេះទេ។

លោកម៉ៃ តុលា បាននិយាយ​​តាមសារ​នោះ​ដូច្នេះថា "នៅក្នុងពេលនេះ បងសុំទោស ​មិនអាច​បកស្រាយអ្វីបានទេ បងរង់ចាំ​អនុវត្តទៅ​តាមនិតិវិធី​របស់​សហព័ន្ធ ហើយនិង​ច្បាប់ទម្លាប់​នៅក្នុង​ស្រុកខ្មែរ របស់យើង ​អញ្ចឹងបងមិនមានអ្វី​បកស្រាយបានទេ។"

លោក គល់ សុភារម្យ លោក ឆាំង ពិសិដ្ឋ និងលោក ទុយ វិច្ឆិកាមិន​អាចទាក់ទង​បានទេ​ដើម្បីសុំការ​ឆ្លើយតប​ទៅនឹងការចោទ ប្រកាន់នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០នេះ៕

None



អត្ថបទបន្ទាប់


រដ្ឋថៃនឹងផ្ដល់ប្រាក់កម្ចីរយៈពេលខ្លី ១,៦ពាន់លានដុល្លារ សង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Thai Airways

ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ របស់ថៃ ត្រៀមនឹងទទួលលយកប្រាក់កម្ចីតម្លៃ ៥៤ ពាន់លានបាត ឬស្មើនឹងប្រមាណ ជាង ១,៦ ពាន់លានដុល្លារអាមេរិក ដើម្ប…

តំណាង SME ស្នើឲ្យធនាគារ SME ពន្យារពេលសងត្រលប់យ៉ាងតិច៦ឆ្នាំ នៅពេលធនាគារនេះដំណើរការ

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្តីពី គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់SME លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ