អាកាសចរណ៍ជាតិថៃ

រដ្ឋថៃនឹងផ្ដល់ប្រាក់កម្ចីរយៈពេលខ្លី ១,៦ពាន់លានដុល្លារ សង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Thai Airways


ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ របស់ថៃ ត្រៀមនឹងទទួលលយកប្រាក់កម្ចីតម្លៃ ៥៤ ពាន់លានបាត ឬស្មើនឹងប្រមាណ ជាង ១,៦ ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ប្រាក់កម្ចីនេះ នឹងជួយឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិថៃមួយនេះ អាចធ្វើផែនការស្ដារអាជីវកម្មរបស់ខ្លួនឡើងវិញ។ នេះបើតាមការចុះផ្សាយដោយការសែតបាងកកប៉ុស្ដិ៍។
អាជ្ញាធរថៃ ទាមទារឲ្យក្រុមហ៊ុន Thai Airway បញ្ជាក់លម្អិតពីទិដ្ឋភាពទាក់ទងនឹងរបាយការណ៍ខាតបង់ (https://thethaiger.com)

ប្រភពព័ត៌មាន​ពីក្រសួង​ហិរញ្ញវត្ថុថៃ បាន​បញ្ជាក់​នៅក្នុង​កាសែត​បាងកកប៉ុស្ដិ៍ថា ប្រាក់​កម្ចី​រយៈពេលខ្លី ដែលធានា​​ដោយ​ក្រសួង​ហិរញ្ញវត្ថុនោះ នឹង​ត្រូវបាន​ខ្ចី​ជាដំណាក់កាល ដើម្បី​យក​ដោះស្រាយ​បញ្ហា​លំហូរសាច់ប្រាក់​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway ហើយប្រាក់​កម្ចីនេះ​មានរយៈពេល​ ​១ឆ្នាំ។

ទឹកប្រាក់​កម្ចី រយៈពេលខ្លី ទំហំជាង១,៦ ពាន់លានដុល្លារអាមេរិកនេះ នឹង​ត្រូវបាន​ប្រើប្រាស់​ជាដើមទុនបង្វិល ដើម្បី​ប្រើប្រាស់​​ហិរញ្ញវត្ថុពង្រីក​​ប្រតិបត្តិការ​អាជីវកម្ម និងអាចរួមបញ្ចូល​​ទាំងគម្រោង​ឆាប់​ចូលនិវត្តន៍​របស់​បុគ្គលិកផងដែរ។

ប្រភពព័ត៌មាន​ឲ្យដឹងទៀតថា ដើម្បីឲ្យ​ប្រាកដថា ក្រុមហ៊ុន​នេះ នឹងមិន​យកប្រាក់​កម្ចីនេះ ទៅបន្ដ​ខាតបង់​ចោល​ទទេៗទៀតនោះ រដ្ឋាភិបាលថៃ ក៏ត្រូវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ធ្វើ​ការ​ស្ដារផែនការ​អាជីវកម្ម​ឡើងវិញ ដែលរួមបញ្ជូល​ទាំងការ​គ្រប់គ្រង​ថ្លៃដើម​ផងដែរ។​

ការកាត់បន្ថយ​ចំនួន បុគ្គលិកពី ៣០% ទៅ៤០% របស់ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways គឺត្រូវបាន​គេមើលឃើញថា ជា​ផ្នែកសំខាន់មួយ នៃផែនការ​ជួយសង្គ្រោះ​ក្រុមហ៊ុននេះ ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិមួយនេះ គឺមាន​ចំនួន​បុគ្គលិក​ច្រើន​លើស​ប្រមាណ។

ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ដែលមាន​ភាគហ៊ុន​កាន់កាប់ ​៥១% ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ថៃនេះ បាន​ជួប​ផលប៉ះពាល់​ខាតបង់​ប្រាក់​មកជាច្រើនឆ្នាំមកហើយ តាំងពីមុន​ពេល​មាន​ការផ្ទុះឡើង​នូវ​មេរោគឆ្លង​ Covid-19 ទៅទៀត។

បើតាម​ទិន្នន័យពី ផ្សារភាគហ៊ុនថៃ បាន​ឲ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​ជាតិថៃមួយនេះ បាន​បង្ហាញពី​ការ​ខាតបង់​សុទ្ធ​ ប្រមាណ ៦៥ លានដុល្លារ ​នៅឆ្នាំ២០១៧ ហើយបន្ត​ខាត​កាន់តែ​ច្រើនឡើងទៀត ដល់ទៅជាង ៣៥៧ លានដុល្លារនៅឆ្នាំ២០១៨ និងខាតដល់​ប្រមាណ ៣៧០ លានដុល្លារ​​នៅឆ្នាំ២០១៩។

គណៈ​កម្មាធិការ​គោលនយោបាយ​សហគ្រាសរដ្ឋ​ ដែល​ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ថ្មីៗនេះ បាន​អនុម័ត​ជាគោលការណ៍ ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ធ្វើការស្ដារផែនការ​អាជីវកម្ម​របស់ខ្លួន ហើយ​វានឹងត្រូវ​គណៈរដ្ឋមន្ត្រីអនុម័ត​នៅពេលក្រោយ។

លោក ប្រាយុទ្ធ បានព្រមានថា នឹងគ្មាន​ឱកាស​លើកទី២ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​មួយនេះទេ ដោយសារតែ​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ឱកាស​ម្ដងដែរ ប៉ុន្ដែ​មិនឃើញមានជោគជ័យអ្វីនោះទេ ដូច្នេះហើយ លោកថា បុគ្គលិកទាំងអស់​គួរតែ​សម្របសម្រួល​ក្នុងការ​កាត់​បន្ថយ​ចំណាយ ដើម្បីអនុវត្ត​ផែនការ​ស្ដារ​អាជីវកម្មនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមជំរុញឲ្យពលរដ្ឋរៀបការមុនអាយុ ៣០ឆ្នាំ និងមានកូនឲ្យបាន២នាក់ នៅមុនអាយុ៣៥ឆ្នាំ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម កំពុងជំរុញឲ្យពលរដ្ឋរបស់ខ្លួនឆាប់រៀបការឲ្យបានមុនអាយុ ៣០ឆ្នាំ ហើយបង្កើតកូនកាន់តែឆាប់ យ៉ាងហោចណាស់ឲ្យបាន ២នាក់ នៅមុនអាយ…

អតីត​មន្រ្តីបាល់ទាត់​រងពិន័យ​ហាមប្រាមមួយ​ជីវិត​ក្រោមការចោទប្រកាន់កេងប្រវ័ញ្ចថវិកា

ព័ត៌មាន
សហព័ន្ធបាល់ទាត់បាល់ទាត់កម្ពុជា បានប្រកាសនៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០​នេះ​ថា ខ្លួនបានដាក់ពិន័យអតីតមន្រ្តីខ្លួនចំនួន​០៤នាក់ ដោយត្រូវហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ