សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ជាលើកដំបូងដែលមានបទឈប់បាញ់ពីរថ្ងៃនៅអ៊ុយក្រែន ខណៈពលរដ្ឋជាង១០០នាក់ត្រូវបានជម្លៀស


ជនស៊ីវិលប្រហែល១០០នាក់ត្រូវបានជម្លៀសចេញពីរោងចក្រស្លរដែកតំបន់ Azov នៃក្រុងម៉ារីយ៉ូប៉ូល ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោយត្រូវបានឡោមព័ទ្ធអស់ពេលយ៉ាងយូរដោយកងទ័ពរុស្ស៊ី។ ការជម្លៀសជនស៊ីវិលនេះ ធ្វើទៅបានក៏ដោយសារតែ មានបទឈប់បាញ់យ៉ាងប្រសិទ្ធភាពមួយកាលពីចុងសប្តាហ៍នេះ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក្នុងខ្សែវីដេអូមួយកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទសប្តាហ៍នេះ។
ជនស៊ីវិលដែលជម្លៀសចេញតំបន់ម៉ារីយ៉ូប៉ូល
ដោយ

ការ​អះអាង​ដូច​គ្នា​នេះ ក៏​មាន​ដែរ​ពី​ខាង​អង្គការសហប្រជាជាតិ និង កាកបាទក្រហម​អន្តរជាតិ ដែល​កំពុង​បំពេញការងារ​មនុស្សធម៌ គាំទ្រ​ជន​ស៊ី​វិល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ពិសេស​ក្នុង​ទីក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល​។ ក្នុង​នោះ UN បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​អនុវត្ត​សកម្មភាព​មនុស្សធម៌ ឆ្លងកាត់​ក្នុង​ក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល​បាន​ដោយ​សុវត្ថិភាព រីឯ​កាក​បាត​ក្រហម​អន្តរជាតិ​វិញ បច្ចុប្បន្ន​ក៏​កំពុង​ចូលរួម​សកម្មភាព​ជាមួយ UN ផង​ដែរ​។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​អះអាង​ថា ចំនួន​ជន​ស៊ី​វិល​ដែល​បា​នប​ញ្ចូ​ន​ចេញ​ទៅ​ដោយ​UN និង កាកបាទក្រហម​អំឡុង​បទ​ឈប់​បាញ់ គឺ​មាន​តែ​៨០​នាក់​ប៉ុណ្ណោះ​។ យ៉ាងណា​ក៏​ដោយ ទាំង UN និង​កាក​បាត​ក្រហម មិន​បាន​ប្រាប់​ថា​ចំនួន​ជន​ស៊ី​វិល​ដែល​ពួក​គេ​កំពុង​ដឹក​ជញ្ជូន​ចេញ​នោះ​មាន​ប៉ុន្មាន​ឲ្យ​ប្រាកដ​នោះ​ទេ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ហេតុ​អ្វី​ទើប​ភាគី​ទាំង​សងខាង បាន​ផ្តល់​តួលេខ​ខុស​ៗ​គ្នា​បែប​នេះ​។

គួរ​ជម្រាប​ថា ចាប់ពី​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្តើម នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ភាគី​ទាំង​សងខាង​មាន​បទ​ឈប់​បាញ់​ពិតប្រាកដ​មួយ ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​មានការ​ជម្លៀស​ពលរដ្ឋ​បាន​ដោយ​សុវត្ថិភាព​បែប​នេះ​។ ភាគី​អ៊ុយ​ក្រែ​ន​សង្ឃឹមថា គេ​នឹង​អាច​បន្ត​ជម្លៀស​ពលរដ្ឋ​បាន​ច្រើន​បន្ថែម​ទៀត​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​០២​ឧសភា​តទៅ ដោយហេតុ​ថា នៅ​មាន​ជន​ស៊ី​វិល​រាប់រយ​នាក់​ទៀត កំពុង​ពូន​សំងំ​ក្នុង​រូង​ក្រោម​ដី​នៃ​រោងចក្រ​ស្លរ​តំបន់ Azov​។

គួរ​រំឭក​ថា យោធា​រុ​ស្ស៊ី​បាន​បង្វែរ​ការ​វាយលុក​របស់​ខ្លួន​ទៅ​កាន់​ភាគ​ខាងត្បូង និង ខាងកើត​របស់​អ៊ុយ​ក្រែ​ន​វិញ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ដណ្តើម​យក​រដ្ឋធានី​កៀវ​កាលពី​ដើមខែ​មុន​។ ប៉ុន្តែ​កងទ័ព​រុ​ស្ស៊ី​បាន​ចាកចេញ​ទៅ​ដោយ​បាន​បន្សល់​ទុក សាកសព​ជន​ស៊ី​វិល​រាប់​ពាន់​នាក់ និង​បង្ខំ​ឱ្យ​មនុស្ស​ជាង ៥​លាន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​។

ជាមួយនឹង​ការ​ប្រយុទ្ធ​គ្នា​មាន​ខ្លាំង មាន​ខ្សោយ​តាម​បណ្តោយ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ប្រធាន​សភាតំណាងរាស្ត្រ​អា​មេ​រិ​ក​លោកស្រី ណា​ន់​ស៊ី ប៉េ​ឡូ​ស៊ី​(Nancy Pelosi) បាន​ទៅ​ដល់​រដ្ឋធានី​កៀវ ក្នុង​ទស្សនកិច្ច​ឥត​ព្រាង​ទុក​មួយ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។

លោកស្រី​ប៉េ​ឡូ​ស៊ី​និយាយ​ថា​៖ គណៈប្រតិភូ​របស់​អា​មេ​រិ​កបាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​កៀវ ដើម្បី​ផ្ញើ​សារ​មួយ​ដល់​ពិភពលោក​ទាំងមូល​ថា អា​មេ​រិ​ក​នឹង​ឈរ​នៅ​យ៉ាង​រឹង​មាំ​ជាមួយ​អ៊ុយ​ក្រែ​ន​។ ប្រធាន​សភា​អា​មេ​រិ​ក​រូប​នេះ បាន​សន្យា​បន្ត​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​សម្រាប់​អ៊ុយ​ក្រែ​ន រហូត​ដល់​ទទួល​បាន​ជ័យ​ជំនះ​។

សូម​បញ្ជាក់​ថា លោកស្រី ណា​ន់​ស៊ី ប៉េ​ឡូ​ស៊ី ជា​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ទី​៣​ហើយ ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​ដោយ​ផ្ទាល់ បន្ទាប់​ពី​ការ​ទៅ​ដល់​របស់​រដ្ឋមន្ត្រី​ការ​បរទេស Antony Blinken និង រដ្ឋមន្ត្រី​ការពារ​ជាតិ Lloyd Austin កាលពី​ពាក់​កណ្តាលខែ​មុន​៕

None



អត្ថបទបន្ទាប់


អាមេរិកនឹងអញ្ជើញក្រុមមេដឹកនាំនៅតំបន់ប៉ាស៊ីហ្វិក ទៅចូលរួមកិច្ចប្រជុំកំពូលនៅសេតវិមានដើម្បីរឹតចំណងការទូត

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងបង្កើនទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិក ដោយអញ្ជើញមេដឹកនាំនៃប្…

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកកម្ពុជា ត្រូវបានពន្យារពេល ក្រោយឆ្លងកូវីដ១៩

ដំណើរទស្សនកិច្ចរបស់លោក ដាញែល គ្រីថេនប្រ៊ីង (Daniel J. Kritenbrink) ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ