ចំណាប់​អារម្មណ៍អ្នកអាន!

អត្ថបទ​ចំនួន៥ ដែល​គេ​អាន​​និង​ចែក​រំលែក​ច្រើន​ជាង​គេ​បំផុត!


ក្នុង​រយៈពេល ៦ខែ​ចុងក្រោយ​នេះ ប្រិយមិត្ត​អ្នកអាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ចាប់​អារម្មណ៍​ខ្លាំង​បំផុត លើ​អត្ថបទ​ចំនួន ៧ ដែល​ផ្សាយ​លើ​​គេហ​ទំព័រ ខេមបូណូមីស។ អត្ថបទ​ទាំង​នោះ ផ្ដោត​លើ​ប្រធាន​បទ​សង្គម សេដ្ឋកិច្ច និង​ប្រវត្តិ​របស់​ធុរជន​ជា​សេដ្ឋី​ឧកញ៉ា​ល្បីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ជន​បរទេស​ ៣រូប ដែល​បាន​ជួយ​ខ្មែរ​និង​ប្រទេសកម្ពុជា​ដ៏ច្រើន​លើសលប់។
ដោយ

អត្ថបទ​ទាំង​៥ ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​បំផុតពី​មិត្ត​អ្នក​អាន គឺ​ ១)​ ជន​បរទេស​ ៣រូប ដែល​ជួយ​ខ្មែរ​លេច​ធ្លោ​ជាង​គេ។ អត្ថបទ​នេះ មាន​អ្នក​អាន​ចំនួន 97527 ដង និងរៀបរាប់​ពី​គុណបំណាច់​នៃ​ជន​បរទេស​ ៣ រូប​ដែល​បាន​ជួយ​ដល់​ប្រជាជន​ខ្មែរ​ និង​ប្រទេស​កម្ពុជា។ 

ជន​បរទេស​ទាំងបីរូប រួមមាន ទីមួយ លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ល្បី​ល្បាញ​ខាង​ព្យាបាល​កុមារ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ។ ទីពីរ លោកស្រី អ៊ែនជែលីណា ចូលី (Angelina Jolie) តារាហូលីវូដ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក និង​ជា​ម្ដាយ​ចិញ្ចឹម​របស់​កូន​ខ្មែរ​មួយរូប។ 

និង​ទីបី គឺ​លោក ស្កុត នីសុន (Scott Neeson) អតីត​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ហូលីវូដ ដែល​មក​រស់នៅស្រុក​ខ្មែរ និង​ជួយ​កែប្រែ​ជីវិត​របស់​កុមារ និង​គ្រួសារ​ក្រីក្រ​នៅ​ក្បែរ​គំនរ​សំរាម​ ស្ទឹងមានជ័យ។ 

ឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន លី ហួរ គ្រុប។

អត្ថបទទី២ គឺ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឈាន​ទៅ​រក​ការ​ក្ស័យធន? មាន​អ្នក​អាន​ចំនួន 91039 ដង។ អត្ថបទ​នេះ​និយាយ​អំពី​ការកំណត់​ពិដាន​អត្រា​ការប្រាក់​លើ​កម្ចី ត្រឹម ១៨​% ក្នុង​មួយ​ឆ្នាំ សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​​វត្ថុ ដែលកាល​នោះ​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ពី​អនាគត​នៃ​វិស័យ​នេះ។

អត្ថបទទី៣ គឺ​ ឧកញ៉ា លី ហួរ៖ ដើមទុនរកស៊ីដំបូងរបស់ខ្ញុំកើតចេញពីជ្រូក១ក្បាល មាន​អ្នក​អាន 83757 ដង។ អត្ថបទ​នេះ​រៀបរាប់​យ៉ាង​លម្អិត​អំពី​ប្រវត្តិ​របស់​ឧកញ៉ា លី ហួរ និង​ប្រវត្តិ​រកស៊ី​របស់​លោក។ 

សួនសត្វ​ សាហ្វារី វើល ភ្នំពេញ របស់​ឧកញ៉ា លី យ៉ុងផាត់ គ្រោង​បើក​សម្ពោធ​ចុង​ឆ្នាំ​២០១៧។

អត្ថបទទី៤ គឺ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប«គ្រោះ»ក្តៅ​គគុក​មួយ​ទៀត​ហើយ! មាន​អ្នក​អានជាង 37000ដង ដែល​និយាយ​អំពី​គម្រោង​ដក​ហូត​អាករ​លើតម្លៃ​បន្ថែម​១០% លើ​សេវា​កម្មមូលដ្ឋាន​ខាង​ផ្នែកហិរញ្ញវត្ថ។ ប៉ុន្តែ ចុងក្រោយបំផុត អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ព្យួរ​ការអនុវត្ត​ពន្ធ​នេះ​វិញ ដោយ​គ្មាន​ថ្ងៃ​កំណត់។ 

អត្ថបទទី៥ គឺ សួន​សត្វ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា គ្រោង​​បើក​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដែលមាន​អ្នក​អានជិត 37000ដង។ អត្ថបទ​នេះ និយាយ​អំពី​គម្រោង​បើក​ឲ្យ​ចូល​ទស្សនា​នូវ​សួនសត្វ​ទំនើប​មួយរបស់​ឧកញ៉ា​មហាសេដ្ឋី​ដ៏​ល្បី​ឈ្មោះ គឺ​ឧកញ៉ា លី យ៉ុងផាត់ ក្នុងខណ្ឌ​ជ្រោយចង្វា រាជ​ធានី​ភ្នំពេញ។ 

ខេមបូណូមីស សូមអរគុណ​ដល់​ប្រិយមិត្ត​អ្នក​អាន ដែលបាន​គាំទ្រអាន និង​ចែក​រំលែក​អត្ថបទ​របស់​យើង​ខ្ញុំ!!!




អត្ថបទបន្ទាប់


ជាង​ឡាន​ខ្មែរ​ចេះ​ធ្វើ​យន្តហោះ ផ្អើល​ដល់​ពិភព​លោក!

ជាង​ជួសជុល​រថយន្ត​មួយ​រូប នៅ​ខេត្ត​ព្រៃវែង បាន​​បង្កើត​ភាព​ល្បីល្បាញ​ជុំវិញ​ពិភព​លោក តាមរយៈ​បណ្ដាញ​សារព័ត៌មាន។ ល្បីល្បាញ គឺ​ដោយសារ​បុ…

ការស្រាវជ្រាវថ្មី៖ ទទួល​ទាន​កាហ្វេ​ច្រើន​នាំ​ឲ្យ​អាយុវែង!

ប្រសិន​បើ​លោក​អ្នក​ចូលចិត្ត​ទទួល​ទាន​កាហ្វេ​ អត្ថបទ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​លោក​អ្នក។ ឥឡូវ​នេះ ការសិក្សា​ស្រាវជ្រាវ​ថ្មី​បញ្ជាក់​ថា ការ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ