ទេសចរណ៍-​កម្សាន្ត

អ្នក​រស់នៅ​ក្បែរ​ភ្នំ​សំពៅ ដាំ​ផ្កា​ចង្ក្រង​ស្វា ដើម្បី​ឲ្យ​ដី​មាន​ជី​ជាតិ តែ​ភ្ញៀវ​ទេសចរ​មក​ថតរូប​ភ្លូក​ទឹក​ភ្លូក​ដី


ចម្ការ​ចង្រ្កង​ស្វា នៅ​ក្បែរ​ភ្នំ​សំពៅ តាម​ផ្លូវ​ជាតិ​ពី​ខេត្ត​បាត់ដំបង​ឆ្ពោះ​ទៅកាន់​ខេត្ត​ប៉ៃលិន បាន​ទាក់ទាញ​អ្នក​ទេសចរ​ជា​ច្រើន ដោយ​ពួកគេ​បាន​ឈប់​យានយន្ត​សម្រុក​ទៅ​ថតរូប និង​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៅ​ទីនោះ។
ចម្ការ​ផ្កា​ចង្ក្រង​ស្វា នៅ​ខេត្ត​បាត់ដំបង។
ដោយ

ចង្ក្រង​ស្វា ជា​ឈ្មោះ​ផ្កា​មួយ​ប្រភេទ​ដែល​ផ្តល់​ជី​ជាតិ​សម្រាប់​ដី​កសិកម្ម ប៉ុន្តែ ទន្ទឹម​នឹង​អត្ថប្រយោជន៍​លើ​វិស័យ​កសិកម្ម ចម្ការ​ផ្កា​នេះ​បាន​ក្លាយ​ជា​កន្លែង​ទេសចរណ៍​ធម្មជាតិ​ដ៏​ពេញ​និយម​មួយ​នៅ​ខត្ត​បាត់ដំបង។ 

អ្នកស្រី សុខណា ម្ចាស់​ចម្ការ​ចង្ក្រង​ស្វា បាន​ប្រាប់​ ខេមបូណូមីស ថា អ្នកស្រី​បាន​ដាំ​ផ្កា​លើ​ផ្ទៃដី​ចំនួន​៣​ហិកតា ដើម្បី​យក​គ្រាប់ពូជ​លក់ និង​ធ្វើ​ឲ្យ​ដី​មាន​ជី​ជាតិ​ល្អ ដោយ​មិន​នឹក​ស្មាន​ថា មាន​ភ្ញៀវ​ទេសចរ​ចូលចិត្ត​ផ្កា​ទាំងនេះ​សោះ​ឡើយ។ 

អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «គេ​ចូល​លេង​១០​ថ្ងៃ​មក​ហើយ ទើប​ខ្ញុំ​បាន​ដឹង។ ដំបូង ខ្ញុំ​អត់​យក​លុយ​ទេ ប៉ុន្តែ ពួកគេ​ចូល​មក​ថត​ច្រើន​ពេក ជាន់​ដើម​ផ្កា​ខ្ញុំ ដែល​ត្រៀម​នឹង​ប្រមូល​ផល ខ្ញុំ​ក៏​គិត​ម្នាក់​៥០០​រៀល។ ថ្ងៃនេះ ខ្ញុំ​អត់​ដឹង​បាន​ប៉ុន្មាន តែ​ម្សិលមិញ ប្រមូល​លុយ​ពី​ភ្ញៀវ​បាន ៨០​ម៉ឺន​រៀល»។  

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ដូច​តទៅ៖   




អត្ថបទបន្ទាប់


ផ្សារទំនើប Parkson នៅ​វៀតណាម​បិទ​៤​សាខា​ហើយ! ខណៈ​សាខា​ទី១​នៅ​កម្ពុជា​​មិន​ទាន់​បើក​នៅ​ឡើយ!

សាខា​ផ្សារ​ទំនើប Parkson ជា​ច្រើន​កន្លែង នៅ​វៀតណាម ត្រូវ​បាន​បិទ​ទ្វារ​ជា​បណ្ដើរៗ​ហើយ ជាក់ស្ដែង កាល​ពី​ពេល​ថ្មី​នេះៗ ការ​បិទ​ទ្វារ​ផ្ស…

ពលរដ្ឋខ្មែរជាង៨០%​ខ្វះ​ចំណេះដឹងហិរញ្ញវត្ថុ ជាដើមចមនៃបំណុលវ័ណ្ឌក

ពលរដ្ឋកម្ពុជាប្រមាណតែ១៨ភាគរយប៉ុណ្ណោះ ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពោល ចេះប្រើប្រាស់កម្ចីដើម្បីឲ្យមានភាពរីកចម្រើន ខណៈជាង៨០ភាគរយទៀត គ្មានច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ