ទុនកម្ចីសម្រាប់​វិស័យកសិកម្ម

ធនាគារ ARDB បញ្ចេញទុនកម្ចី៥៥លានដុល្លារអស់ហើយ ត្រឹមពាក់កណ្ដាលឆ្នាំ២០២១


មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជន និង កសិកម្ម (ARDB) បានអះអាងប្រាប់ ខេមបូណូមីសថា ដើមទុនកម្ចីរបស់រាជរដ្ឋាភិបាលជាង ៥០លានដុល្លារអាមេរិកដែលបានបញ្ចេញគាំទ្រដល់វិស័យកសិកម្ម តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រូវបានបញ្ចេញប្រើប្រាស់អស់ហើយ បន្ទាប់ពីមានការកើនឡើងខ្ពស់នូវតម្រូវការក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។ មន្ត្រីធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម រូបនេះ កត់សម្គាល់ឃើញថា ដើមទុនកម្ចីទាំងនេះ ភាគច្រើនផ្តល់ឲ្យកសិករ ដែលប្រកបរបរចិញ្ចឹមសត្វ និងដាំបន្លែ។
ធនាគារ ARDB បញ្ចេញទុនកម្ចី៥៥លានដុល្លារអស់ហើយ ត្រឹមពាក់កណ្ដាលឆ្នាំ២០២១
ដោយ

លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងថា តម្រូវការទុនពីសំណាក់ពលរដ្ឋនៅក្នុងវិស័យកសិកម្មក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ មានការកើនឡើងខ្ពស់ជាងពេលធម្មតា។ កត្តានេះ បានធ្វើឲ្យការផ្តល់ឥណទានរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ដែរ។ បើតាមការអះអាងកន្លងមករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងរយៈពេល៣ដើមឆ្នាំ២០២១ ទុនឥណទានរបស់រដ្ឋប្រមាណ៥៥លានដុល្លារប្រើអស់ប្រមាណតែ៤៥% តែប៉ុណ្ណោះ។ ប៉ុន្ដែ គិតមកទល់ពេលនេះ ដើមទុនទាំង៥៥លានដុល្លារនោះ ត្រូវបាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្តល់កម្ចីជូនពលរដ្ឋអស់ហើយ ដោយភាគច្រើនផ្តល់ជូនពលរដ្ឋ ដែលប្រកបរបរលើវិស័យវារីវប្បកម្ម ចិញ្ចឹមសត្វ និងដាំបន្លែ។ 

បើទោះបីជា ដើមទុនកម្ចីត្រូវបានប្រើប្រាស់អស់ក៏ដោយ ប៉ុន្ដែមន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរូបនេះ មិនបានបង្ហាញពីគម្រោងរបស់ធនាគារ ក្នុងការស្នើសុំទុនឥណទានបន្ថែមពីរាជរដ្ឋាភិបាលនៅឡើយទេ ខណៈបច្ចុប្បន្នតម្រូវការឥណទានកសិកម្មកំពុងមានការកើនឡើងកាន់តែច្រើន។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅឆ្នាំ២០២១ បានបង្កើនដើមទុនដល់៥៥លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបជូនកសិករដាំដុះបន្លែ និងចិញ្ចឹមសត្វ ក្នុងន័យជួយលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ប៉ុន្ដែ ទំហំដើមទុននេះ ហាក់មិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នៅឡើយ ទៅនឹងតម្រូវការរបស់ប្រជាកសិករកម្ពុជា ពិសេសអំឡុងពេលមានមេរោគរាតត្បាតកូវីដ-១៩នេះ។ តួយ៉ាង ត្រឹមតែជិតពាក់កណ្ដាលឆ្នាំ២០២១នេះ ដើមទុន៥៥លានដុល្លារ ត្រូវបានប្រើប្រាស់អស់ស្រាច់បាច់ទៅហើយ ហើយគេរំពឹងរដ្ឋាភិបាលនឹងអាចបន្ដទម្លាក់ដើមទុនបន្ថែមទៀតសម្រាប់កសិករ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់កម្ចីបានរៀបចំឥណទានឡើងវិញកើនដល់ជិត៥ពាន់លានដុល្លារហើយ!

ព័ត៌មាន
ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងកាន់តែខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ ពិសេសក្រោយពេលមានផ្ទុះរាលដាលនៃព្រឹត្តិការណ៍សហគមន៍២០កុម្…

ការវិនិយោគផ្ទាល់ពីបរទេសជុំវិញពិភពលោកនៅឆ្នាំ២០២១នេះដល់១៥% ក្រោយធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២០

ព័ត៌មាន
ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសនានាជុំវិញពិភពលោក បានដាំក្បាលចុះអស់៣៥%កាលពីឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដ ១៩ រីករាតត្បាតជាសកល។ ចូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ