បញ្ហាការការពារតៃវ៉ាន់

អតីតនាយករដ្ឋមន្ត្រីជប៉ុន៖ «អាមេរិកគួរបោះបង់ចោលភាពមិនច្បាស់លាស់លើការការពារតៃវ៉ាន់»


លោក Shinzo Abe មានការព្រួយបារម្ភ និងលើកឡើងថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាបង្ហាញជំហឲ្យកាន់តែច្បាស់លាស់ថែមទៀត ថាខ្លួននឹងការពារតៃវ៉ាន់ពីការឈ្លានពានរបស់ចិន និងលុបចោលភាពមិនច្បាស់លាស់នៃយុទ្ធសាស្ត្រដ៏យូរអង្វែងរបស់ខ្លួននៅក្នុងការការពារដែនកោះមួយនេះ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Nikkei Asia ។
អតីតនាយករដ្ឋមន្រ្តីជប៉ុន

លោក Shinzo Abe បាននិយាយថា សហរដ្ឋអាមេរិកប្រើយុទ្ធសាស្រ្តនៃភាពមិនច្បាស់លាស់ គឺមានន័យថា ប្រសិនបើតៃវ៉ាន់ត្រូវបានវាយប្រហារ នោះគេមិនច្បាស់នោះទេថា តើអាមេរិកពិតជានឹងជួយ ឬក៏មិនជួយតៃវ៉ាន់។ លោក Abe បានបន្តទៀតថា ប្រសិនបើអាមេរិកពិតជាហ៊ានថាធ្វើអន្តរាគមន៍ នៅពេលតៃវ៉ាន់ត្រូវវាយប្រហារមែន នោះប្រទេសចិននឹងត្រួតពិនិត្យលើបញ្ហា ប៉ុន្ដែក្នុងករណីអាមេរិកមិនធ្វើអន្តរាគមន៍ទេ នោះប្រាកដណាស់ កងកម្លាំងតៃវ៉ាន់ ដើម្បីឯករាជ្យ គឺមិនរត់មិនផុតពីក្រញ៉ាំនៃការគ្រប់គ្រងដោយចិននោះឡើយ។ លោក Shinzo Abe បញ្ជាក់ចំៗទៀតថា អាមេរិកដល់ពេលហើយ ដែលត្រូវបោះបង់ចោលយុទ្ធសាស្ត្រមិនច្បាស់លាស់ទាំងនេះ។ 

គួរជម្រាបថា ពាក្យសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ធ្វើឡើងចំពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយខណៈដែលប្រទេសនានាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពិចារណាថា តើបច្ចុប្បន្នមានវិធានការទប់ស្កាត់គ្រប់គ្រាន់ ដើម្បីរារាំងចិនពីសកម្មភាពនៅច្រកសមុទ្រតៃវ៉ាន់ដែរ ឬទេ។

នៅថ្ងៃតែមួយនៃថ្ងៃរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន កោះតៃវ៉ាន់ ក៏បានរាយការណ៍ដែរថា មានយន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ ដែលតៃវ៉ាន់ចាត់ទុកជាសកម្មភាពគំរាមកំហែងជាថ្មីទៀតពីរដ្ឋាភិបាលក្រុងប៉េកាំងមកលើខ្លួន ចំពេលស្ថានការពិភពលោកកំពុងតែតានតឹងខ្លាំង។

យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃទី ២៦ កុម្ភៈ នាវាចម្បាំងអាមេរិកមួយគ្រឿងក៏បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មីម្ដងទៀត ដែលត្រូវបានគេមើលឃើញថា វាហាក់ដូចជាការឆ្លើយតបរបស់អាមេរិកទៅកាន់ចិនដែលបានបើកយន្ដហោះចូលដែនអាកាសតៃវ៉ាន់។

អាមេរិក បានចាត់ទុកការបើកនាយឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់នេះ គឺជាផ្នែកមួយនៃសកម្មភាពល្បាតធម្មតាក្នុងដែនទឹកអន្តរជាតិ។  វត្តមាននៃការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាចម្បាំងអាមេរិកនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការគិតគូររបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលជាតំបន់មានសេរីភាព និងបើកចំហ។ 

ប៉ុន្តែផ្ទុយទៅវិញ សម្រាប់ទីក្រុងប៉េកាំងបានចោទថា សកម្មភាពនេះថា ជាទង្វើបង្កហេតុដែលអាមេរិកធ្វើឡើងដើម្បីគាំទ្រដល់តៃវ៉ាន់ ខណៈដែលចិនចាត់ទុកកោះតៃវ៉ាន់ ក៏ដូចជាច្រកសមុទ្រតៃវ៉ាន់នោះគឺជាដែនដីមួយរបស់ខ្លួន ដូច្នេះរាល់នាវាបរទេស ដែលធ្វើចរាចរណ៍ឆ្លងកាត់ច្រកសមុត្រតៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំងចាត់ទុកថារំលោភអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង៕

អត្ថបទ ស៊ើង និមល់

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីអាមេរិក និងជប៉ុន២រូប ចេញមុខជួយប្រទេសអ៊ុយក្រែនទប់ទល់នឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី

ព័ត៌មាន
ថ្មីៗនេះ មហាសេដ្ឋីពីរូប នៅអាមេរិក និងជប៉ុន បានចេញមុខជួយប្រទេសអ៊ុយក្រែនពីការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។ មហាសេដ្ឋីទាំងពីររូបនោះ គឺទ…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៨ក្នុងឆ្នាំនេះ ស្របពេលមានសង្គ្រាមដ៏ក្តៅគគុកនៅអ៊ុយក្រែន

ព័ត៌មាន
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ នៅព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដែលបានក្លាយជាការធ្វើ តេស្ដមីស៊ីលជាលើកទី ៨ហើយ បន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ