ក្រសួងសុខាភិបាលរកឃើញករណីថ្មី

ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ថ្មី០១ករណីទៀតហើយ នៅថ្ងៃទី២២ឧសភាម្សិលមិញនេះ


នៅថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន ០១ករណីទៀតហើយ លើស្ត្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ ដែលទើបតែធ្វើដំណើរមកពីសហរដ្ឋអាមរិក ត្រឡប់មកប្រទេសកម្ពុជាវិញកាលពីថ្ងៃទី០៨ ឧសភា ។
ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ថ្មី០១ករណីទៀតហើយ នៅថ្ងៃទី២២ឧសភាម្សិលមិញនេះ(រូបភាព CDC)
ដោយ

ស្ត្រីជន​ជាតិខ្មែរ ដែល​ឆ្លង​កូ​វី​ដ​១៩ រូប​នេះ មាន​ទីលំនៅ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ប្ដូរ​ជើង​យន្តហោះ​នៅ​កូរ៉េ​ខាងត្បូង រួច​ហើយចូល​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី០​៨ ខែឧសភា ឆ្នាំ​២០២០​។

ពេល​មក​ដល់​ភ្លាម ស្ត្រី​រូប​នេះ បាន​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក ដោយ​ខ្លួនឯង និង​បាន​ទៅ​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត កាលពី​ថ្ងៃ​ទី​១២ ឧសភា ដោយសារ​គាត់​មាន​អាកា​រៈ ក្អក តឹង​ច្រមុះ និង​ស្ងួត​បំពង់ករ ហើយ​ទទួលលទ្ធផល​អវិជ្ជមាន​នៅ​ថ្ងៃ​នោះ​។

បន្ទាប់មក​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​តែ​មិន​ទាន់​បាន​ធូរស្បើយ ទើបរហូត​ដល់​ថ្ងៃ​ទី​២២​ម្សិលមិញ​នេះ ក្រុម​គ្រូពេទ្យ​បាន​យក​វត្ថុ​សំណាក​ទៅ​វិភាគ​សារ​ជា​ថ្មី​ម្តងទៀត ទើប​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​។​បច្ចុប្បន្ន ស្ត្រី​រូប​នេះ​កំពុង​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) នៅ​រាជធានី​ភ្នំពេញ​។

សូម​ជម្រាប​ថា  រយៈពេល​២​ថ្ងៃនេះ ២១​និង​២២ ឧសភា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​ក៏​បាន​រក​ឃើញ ករណី​ថ្មី​ចំនួន​០២​ករណី​ហើយ បន្ទាប់​ពី​បានជា​សះស្បើយ​១២២​នាក់ កាលពី​ពេល​កន្លង​ទៅ​។ គិត​មក​ទល់​នឹង​ថ្ងៃនេះ កម្ពុជា​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ១២៤​ករណី ដោយ​១២២​ករណី​មុន​នេះ បានជា​សះស្បើយ​អស់ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ងាត់កូវីដ-១៩បានជាង១ខែ វៀតណាមកំពុងរៀបចំផែនការថ្មី ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេស

ព័ត៌មាន
ការឆ្លងរីករាលកដាលកូវីដ-១៩ នៅប្រទេសវៀតណាម ហាក់មានសភាពស្ងប់ស្ងាត់ជាង ១ខែមកហើយ។ ក្នុងស្ថានភាពធូរស្បើយពីកូវីដ-១៩នេះដែរ ឧស្សាហកម្មទេសចរណ៍វ…

១១ខែចុងក្រោយនេះ ប្រទេសថៃលក់រថយន្ត ធ្លាក់ចុះខ្លាំង

ព័ត៌មាន
ការលក់រថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះអស់រយៈពេល១១ខែជាប់ៗគ្នា ហើយក្នុងខែមេសាកន្លងទៅថ្មីៗនេះ គឺសម្រេចការលក់បានជាង ៣ម៉ឺនគ្រឿង ធ្លាក់ចុះរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ