វិស័យទេសចរណ៍វៀតណាម

ស្ងាត់កូវីដ-១៩បានជាង១ខែ វៀតណាមកំពុងរៀបចំផែនការថ្មី ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេស


ការឆ្លងរីករាលកដាលកូវីដ-១៩ នៅប្រទេសវៀតណាម ហាក់មានសភាពស្ងប់ស្ងាត់ជាង ១ខែមកហើយ។ ក្នុងស្ថានភាពធូរស្បើយពីកូវីដ-១៩នេះដែរ ឧស្សាហកម្មទេសចរណ៍វៀតណាម កំពុងរៀបចំនូវផែនការផ្សេងទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេស ពីបណ្ដាប្រទេស និងដែនដី ដែលមានការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ បានល្អ។
ស្ងាត់កូវីដ-១៩បានជាង១ខែ វៀតណាមកំពុងរៀបចំផែនការថ្មី ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេស (រូបភាព៖https://metatrip.com)
ដោយ

លោក ង្វៀន ត្រុង កាញ់ នាយក​រដ្ឋបាលទេសចរណ៍ជាតិ​វៀតណាម បាននិយាយនៅក្នុង​សារព័ត៌មាន VN Express ថា ឧស្សហកម្មទេសចរណ៍ កំពុង​រៀបចំ​នូវផែនការ ដើម្បី​ស្វាគម​ន៍​ទេសចរ​មកពី​បណ្ដាប្រទេស​ និងដែនដី ដែលមាន​ការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព​ ចំពោះ​ការរីករាលដាល​នៃមេរោគ​កូវីដ-១៩។

លោក ត្រុង កាញ់ បាន​បន្ថែមថា ក្រសួងទេសចរណ៍ នឹង​ដាក់​បញ្ជូន​ផែនការ​នេះ ទៅកាន់រដ្ឋាភិបាល នូវកាលវិភាគ សម្រាប់​ការបន្ធូរបន្ថយ​​ការរឹតបន្ដឹង​ទិដ្ឋាការ​ជាបណ្ដើរៗ និងបើក​ដំណើរ​ជើងហោះហើរ​អន្តរជាតិ​មួយចំនួន​ឡើងវិញ។

ទោះបីជា​ស្ថានភាព​កូវីដ-១៩ នៅវៀតណាម ស្ថិតនៅក្នុង​សភាពអាច​គ្រប់គ្រប់​បាន​ ពៅលគឺ​មិនបាន​រកឃើញ​ករណីឆ្លង​ក្នុងប្រទេស​ចំនួន ៣៦ថ្ងៃមកហើយក្ដី ប៉ុន្ដែ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក កាលពីចុង​សប្ដាហ៍មុននេះ បាន​បញ្ជា​ឲ្យ​បន្ដ​​វិធានការ​តឹងរឹង​ ដើម្បី​ការពារ​ការឆ្លង​ពីក្រៅប្រទេស។

នាយករដ្ឋមន្ត្រីវៀតណាម បាន​ស្នើឲ្យ​ក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍ ធ្វើការសម្រប​សម្រួល ជាមួយនឹង​ក្រសួង​ការបទេស និង​ដាក់បញ្ជូន​ផែនការ​បើកដំណើរការ​ឡើងវិញ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រេច។

សូមបញ្ជាក់ថា ជាងមួយខែ បន្ទាប់ពី​រដ្ឋាភិបាល​វៀតណាម​បន្ធូរបន្ថយ​ការរឹតត្បិត​ការរក្សានូវគម្លាតសង្គម ប្រទេសវៀតណាម ​នៅតែបន្ដ​បិទ​ការធ្វើដំណើរចូល​ពីសំណាក់​ជនបរទេសដដែល។

គិតត្រឹមថ្ងៃទី ២២ ខែឧសភានេះ វៀតណាម​​មានករណី​អ្នកឆ្លង​កូវីដ-១៩ សរុប​មានចំនួន ៣២៤ នាក់ ខណៈដែលករណីឆ្លង​នៅទូទាំងសកលលោក​កើនឡើងដល់ជាង ៥លាននាក់ហើយ។​ ក្នុងនោះ អាមេរិក​ឈរមុខគេ​ដែលមានអ្នកឆ្លង​សរុបជាង ១,៥ លាននាក់ បន្ទាប់មក គឺរុស្ស៊ី មាន​ជាង​៣២ម៉ឺននាក់, ប្រេស៊ីល​មានជាង​ ៣១ម៉ឺននាក់ និងអង់គ្លេស​មាន​ជាង​២៥ម៉ឺននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង អះអាងថានឹងមិនប្ដូរឈ្មោះ «ទីក្រុងរណបហ្គ្រេនភ្នំពេញ» ទេ!

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនទើបតែបានទិញយកទ្រព្យសកម្ម និងប្រតិបត្តិការអាជីវកម្មទាំងស្រុងរបស់គម្រោងទីក្រុងរណប…

ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ថ្មី០១ករណីទៀតហើយ នៅថ្ងៃទី២២ឧសភាម្សិលមិញនេះ

ព័ត៌មាន
នៅថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន ០១ករណីទៀតហើយ លើស្ត្រីជនជាតិខ្មែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ