គំនិតអាជីវកម្ម

ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប ផ្ដល់យុទ្ធសាស្ត្រ៥ចំណុច សម្រាប់ម្ចាស់អាជីកម្មក្នុងបរិបទកូវីដ-១៩


ក្នុងបរិបទដែលជំងឺកូវីដ-១៩ ពិតជាបានធ្វើមានផលប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ ចំពោះអាជីវកម្ម មានម្ចាស់អាជីវកម្មខ្លះបានសម្រេចចិត្តបិទទ្វារ និងអ្នកខ្លះទៀតកំពុងស្ថិតក្នុងស្ថានភាពលំបាក ដើម្បីបន្តអាជីវកម្មរបស់ខ្លួន។ ទោះបីជាយ៉ាងណា ក៏មានម្ចាស់អាជីវកម្មខ្លះ ក៏កំពុងតែទទួលបានផល និងប្រាក់ចំណេញជាច្រើនពីវិបត្តិនេះផងដែរ។
ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប ផ្ដល់យុទ្ធសាស្ត្រ៥ចំណុច សម្រាប់ម្ចាស់អាជីកម្មក្នុងបរិបទកូវីដ-១៩
ដោយ

ឆ្លើយតបទៅ​នឹងស្ថានភាពនេះ លោក អោម សេងបូរ៉ា ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប និងជាគ្រូបង្វឹក​ម្ចាស់​អាជីវកម្ម​កំពូល​នៅកម្ពុជា បានធ្វើការចែករំលែក​នូវយុទ្ធសាស្ត្រ​ចំនួន​៥ចំណុច ឬហៅថា​យុទ្ធសាស្ត្រ “ប៥” សម្រាប់ម្ចាស់​អាជីវកម្ម​ទាំងឡាយ ធ្វើការ​ពិចារណា និងយកទៅប្រើប្រាស់​ក្នុងការ​ប្រកប​របររកស៊ី​របស់​ខ្លួន​ដូចខាងក្រោម៖

បទី១. ជាយុទ្ធសាស្ត្រ “បន្ត”។ បើតាមលោក អោម សេងបូរ៉ា សម្រាប់ម្ចាស់​អាជីវកម្មណា ដែល​មាន​សុខភាព​ហិរញ្ញវត្ថុ​នៅល្អ នៅមានប្រាក់ចំណូល ទោះបីជា​មានវិបត្តិកូវីដ-១៩នេះ​ក៏ដោយ គួរនៅតែ​បន្ត​អាជីវកម្ម ដើម្បីចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ជាតិ និងផ្ដល់ការងារ​ដល់ពលរដ្ឋ ផ្ដល់ប្រាក់​ចំណូល​សម្រាប់​ពួកគេ​ផ្គត់ផ្គង់​គ្រួសារ។

បទី២៖ ជាយុទ្ធសាស្ត្រ “បង្រួម”។ ប្រសិន​បើអាជីកម្ម​មាន​ការប៉ះពាល់ ប្រាក់ចំណូល​ធ្លាក់ចុះ ដោយសារតែ​បាត់បង់​អតិថិជន។ ម្ចាស់អាជីកម្ម គួរបង្រួម​អាជីវកម្ម គឺបង្រួម​ពីសាខាច្រើន មកសាខាតិច។ បង្រួមពី​ផលិតផល​ច្រើន មកផលិតផល​តិច និងពីបុគ្គលិកច្រើន​មក​បុគ្គលិកតិច ដើម្បីកាត់បន្ថយ​ចំណាយ។ លោកបន្តថា ប្រសិនបើ​ចំណូល​រួមតូច ចាំបាច់​ការចំណាយ​ត្រូវបង្រួម​ឱ្យ​តូចដូចគ្នា ទើបអាច​បន្តជីវិត​អាជីវកម្មបាន។

បទី៣៖ យុទ្ធសាស្ត្រ “បំប្លែង”។ យុទ្ធសាស្ត្រនេះ គឺម្ចាស់អាជីវកម្ម​អាច​យកធនធាន​ចាស់ ដូចជា​ទីតាំងចាស់ បុគ្គលិកចាស់ ឬសម្ភារ​ចាស់ បំប្លែង​ទៅធ្វើជា​អាជីកម្ម​ថ្មីមួយទៀត ដែលអាច​រកប្រាក់​ចំណូល​បាន​នៅក្នុង​សម័យកាល​កូវីដ-១៩នេះ។ ម្ចាស់អាជីវកម្ម ក៏ត្រូវបំប្លែង​ទាំងមធ្យោបាយ​លក់ផងដែរ ដើម្បីឱ្យស្រប​តាម​កាលៈទេសៈ គឺពីរបៀប​ប្រពៃណី ឬលក់នៅ​ហាងផ្ទាល់ មកជា​ការលក់​តាមអនឡាញ ឬបែបឌីជីថលវិញ ព្រោះអតិថិជន​ភាគច្រើន​នៅផ្ទះ។

បទី៤៖ យុទ្ធសាស្ត្រ “បិទអាជីវកម្ម”។ ស្ថាបនិក CEO Master Club បន្ត​ពន្យល់ថា នៅពេលដែល​ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ចំណូលធ្លាក់ចុះ ឬបាត់បង់​ចំណូល​ទាំងស្រុង ខណៈហិរញ្ញវត្ថុ​របស់​ម្ចាស់​អាជីវកម្ម​មិនអាច​បន្ត​ទៅមុខបាន គួរសម្រេច​ចិត្ត​បិទ​អាជីវកម្ម​តែម្ដង។ ការធ្វើបែបនេះ ដើម្បីជៀស​ជាង​បញ្ហា​កាន់តែ​ធំទៅៗ។

លោកបញ្ជាក់ថា ម្ចាស់អាជីវកម្ម​ខ្លះ​មិនហ៊ាន​បិទទ្វារ ព្រោះខ្លាច​ខ្មាសគេ ហើយសុខចិត្ត​ខ្ចី​បុលលុយ​គេមកបន្ត​អាជីវកម្ម ធ្វើឱ្យមាន​បំណុលកាន់តែវ័ណ្ដក។ ប៉ុន្តែបើម្ចាស់​អាជីវកម្ម​សម្រេចចិត្ត​ទាន់ពេល នឹងមិនជូប​ការលំបាក​ខ្លាំង។ ច្បាស់ណាស់ គឺប៉ះពាល់​ដល់បុគ្គលិក​ដោយសារបាត់បង់​ការងារ ប៉ុន្តែជា​កាលៈទេសៈបង្ខំ ដែលម្ចាស់​អាជីវកម្ម​ត្រូវធ្វើការ​ពន្យល់​ដល់ពួកគេ​ពីមូលហេតុនេះ​ដោយត្រង់ៗ។

បទី៥៖ ជាយុទ្ធសាស្ត្រ “បើកថ្មី”។ សម្រាប់ម្ចាស់​អាជីវកម្មខ្លះ ដែលមើលឃើញ​ឳកាសថ្មីៗ​ក្នុងវិបត្តិ​ជំងឺកូវីដ-១៩នេះ ដែល​អំណោយផល​ដល់ម្ចាស់​អាជីវកម្ម​ទាំងនោះ ជាក់ស្ដែង ដូចជា​វិស័យ​ចំណីអាហារ និងវិស័យ​ផ្សេងៗ​មួយចំនួន​ទៀត​មានការ​កើនឡើង។ លោកសង្កេត​ឃើញថា ម្ចាស់អាជីវកម្ម​មួយចំនួន​បានប្រើ​ធនធានចាស់ បង្កើត​អាជីវកម្ម​ថ្មីៗ​នោះ។

ទោះបីជាយ៉ាងណា គ្រូបង្វឹកម្ចាស់​អាជីវកម្ម​កំពូលលោក អោម សេងបូរ៉ា បានអំពាវ​នាវ​ដល់ម្ចាស់​អាជីវកម្ម​កុំមាន​ការខ្មាស​អៀន​ក្នុងបិទទ្វារ​អាជីវកម្មចាស់ ដើម្បីបើក​អាជីវកម្មថ្មី​មួយទៀត។ ពោលគឺត្រូវ​មានភាព​បត់បែន​តាម​សភាពការណ៍ ហើយម្ចាស់​អាជីវកម្ម​ត្រូវមាន​ភាព​វ័យឆ្លាតមើលស្ថានភាព​ជាឳកាស និងហានិភ័យ​ចំពោះ​អាជីវកម្ម៕

None



អត្ថបទបន្ទាប់


ស្ថាបនិកនាឡិកាដៃម៉ាក «ពូ»៖ បំណងចុងក្រោយរបស់ខ្ញុំ គឺយីហោនៅតែរស់ ទោះមនុស្សស្លាប់ទៅហើយ!

លោក សែត ពិទូរ្យ ស្ថាបនិកបង្កើតម៉ាកយីហោខ្មែរសុទ្ធសាធមួយដែលមានឈ្មោះថា ពូ បានបង្ហាញពីគោលដៅដ៏ចម្បងរបស់ខ្លួនថា « ខ្ញុំចង់បានយីហោមួយ ដែលអាចប្…

វីឡាឃ្វីន គេហដ្ឋាន​ដ៏​ល្អ​ប្រណីត បង្ហាញ​ពី​កិត្យានុភាព​និង​ឧត្តមភាព​បែប​ទំនើប​ទាន់​សម័យ

ការអភិវឌ្ឍអចលនទ្រព្យប្រភេទវីឡាទោលប្រណីតៗក្នុងតំបន់នានាជុំវិញរាជធានីភ្នំពេញ កំពុងតែរីកដុះដាល ក្រោយពីបរិបថនៃការរស់នៅបច្ចុប្បន្នកំពុងតែមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ