រោងចក្រផលិតបន្ទះឈីបនៅឥណ្ឌា

Foxconnនឹងសាងសង់រោងចក្រផលិតបន្ទះឈីបនៅឥណ្ឌា ក្រោមការចាប់ដៃគូរជាមួយក្រុមហ៊ុនក្នុងស្រុក


ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំដ៏ធំមួយសម្រាប់ក្រុមហ៊ុន Apple បានអះអាងថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបជាមួយនឹងក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយរបស់ឥណ្ឌាដែលមានឈ្មោះថា Vedanta។ ការវិនិយោគរបស់ Foxconn នៅឥណ្ឌានេះ នឹងធ្វើឲ្យក្រុមហ៊ុនកោះតៃវ៉ាន់មួយនេះ ក្លាយជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាបរទេសដ៏ធំដំបូងគេ ក្នុងការនាំយកឧស្សាហកម្មផលិតបន្ទះឈីបនេះទៅកាន់ប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់សារព៌ត័មាន Nikkei Asia។
ក្រុមហ៊ុន Foxconn
ដោយ និង

ក្រុមហ៊ុន Foxconn និង Vedanta បានព្រមព្រៀងគ្នាបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ​​​សម្រាប់​គម្រោងនេះ ដោយក្រុមហ៊ុន Foxconn នឹងវិនិយោគក្នុងទឹកប្រាក់ចំនួន​ប្រមាណជិត ១២០ លានដុល្លារ និងកាន់កាប់ភាគហ៊ុន ៤០%។ ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Vedanta លោក Anil Agarwal នឹងក្លាយជា​ប្រធានក្រុមប្រឹក្សាភិបាល​​​ក្រុមហ៊ុន​បណ្តាក់ទុននេះ ហើយក៏មានគោលដៅ​បំពេញ​តម្រូវការដ៏ធំក្នុងឧស្សាហកម្មអេឡិចត្រូនិកក្នុងស្រុករបស់ឥណ្ឌាផងដែរ។

ក្រុមហ៊ុន Vedanta គឺជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា និងជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នឈានមុខគេ ព្រមទាំងមានវិនិយោគ​នៅក្នុង​វិស័យ​​ទូរគមនាគមន៍​ផងដែរ ។

ទន្ទឹមនឹងនេះ Foxconn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការបណ្តាក់ទុនរួមគ្នាជាលើកដំបូងរវាងក្រុមហ៊ុនទាំងពីរនេះនឹងគាំទ្រដល់ចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការផលិតបន្ទះឈីប នៅក្នុងប្រទេសឥណ្ឌាផងដែរ ។

ក្រុមហ៊ុន Foxconn ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាដ៏ធំដំបូងគេ ដែលអាចគាំទ្រយុទ្ធនាការ "ផលិតក្នុងប្រទេស​ឥណ្ឌា" របស់លោក​ Modi សម្រាប់ការជំរុញការផលិតក្នុងស្រុក ក្នុងការកសាងមជ្ឈមណ្ឌលផលិតកម្ម​ជាច្រើននៅក្នុងប្រទេស។

គួរបញ្ចាក់ថា​ ប្រទេសឥណ្ឌាបានចូលរួមជាមួយបណ្តាប្រទេសជាច្រើនក្នុងការបង្កើត និង ពង្រឹងខ្សែ​ច ង្វាក់​ផ្គត់ផ្គង់​បន្ទះឈីប​ផ្ទាល់ខ្លួន​​នៅក្នុងប្រទេស បន្ទាប់ពីមានបញ្ហាកង្វះខាត​បន្ទះឈីប​សកលដែលមិនធ្លាប់មាន​ពីមុនមក ហើយវា​បានវាយ​ប្រហារលើឧស្សាហកម្មជាច្រើន ដូចជា ការផលិតស្មាតហ្វូន កុំព្យូទ័រ និង រថយន្តជាដើម។ ប្រទេសឥណ្ឌាបានអនុម័តកញ្ចប់​ថវិកា​សម្រាប់​​លើកទឹកចិត្តដល់​ការវិនិយោគ​រោងចក្រ​នៅក្នុងស្រុក​ ដែលមានទំហំ​ទឹកប្រាក់​ជិត ១០ ពាន់លានដុល្លារ ដើម្បីជំរុញការផលិតបន្ទះឈីប និងបន្ទះអេក្រង់ក្នុងស្រុក។

ទាក់ទងនឹងការផលិតបន្ទះឈីបនេះដែរ នៅសហភាពអឺរ៉ុប​ និងអាមេរិក ក៏មានការណែនាំ​​នូវ​​ផែនការវិធាន​គាំទ្រ​ស្រដៀងគ្នាដែរ។ តួយ៉ាង ​សភាពអឺរ៉ុប​ថ្មីៗនេះ​បាន​បង្ហាញពីគម្រោងកញ្ចប់​ថវិកា​ជិត៥ពាន់លានដុល្លារ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខ្សែចង្វាក់ផ្គង់ផ្គង់បន្ទះឈីប​​​នៅក្នុងសហភាពអឺរ៉ុប៕​

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

None



អត្ថបទបន្ទាប់


លោក ជំទាវ ឱ វណ្ណឌីនស្នើឡើង៤ចំណុច ឲ្យប្រជាពលរដ្ឋចូលរួមដើម្បីទប់ទល់កូវីដ១៩អូមីក្រុងដែលកំពុងរាតត្បាត

នៅរយៈពេលជាង១០ថ្ងៃមកនេះ ករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានរកឃើញក្នុងអត្រាតួលេខ៣ខ្ទង់ក្នុងមួយថ្ងៃ ហើយក្នុងនោះ ភាគច្រើនគឺជាមេរោគបំប្លែងថ្…

មីយ៉ាន់ម៉ាហៅការមិនអញ្ជើញរដ្ឋមន្ត្រីខ្លួនឲ្យចូលរួមប្រជុំអាស៊ានថា «ជារឿងគួរឲ្យសោកស្តាយ»

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃច័ន្ទទី១៤កុម្ភៈនិយាយថា ពួកគេនឹងមិនចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃនេះឡើយ ហើយបានហៅកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ