ប្រធានព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ៣ថ្ងៃនៅប្រទេសវៀតណាម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព


តបតាមការអញ្ជើញរបស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាបំពេញទស្សនកិច្ចជាផ្លូវការចំនួន ៣ថ្ងៃ នៅប្រទេសវៀតណាម ពោលគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
ប្រធានព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ៣ថ្ងៃនៅប្រទេសវៀតណាម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺរៀបចំឡើងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាមផងដែរ។

នៅអំឡុងពេលក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរួមមាន ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម ឯកឧត្តម វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាមមួយចំនួនទៀត

គួរបញ្ជាក់ដែរថា នៅរយៈពេល ៩ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង ៤ពាន់៦រយលានដុល្លារអាមេរិក កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅវៀតណាម មានចំនួន ១ពាន់៥រយលានដុល្លារអាមេរិក កើនឡើង ៣% និងការនាំចូលពីវៀតណាមមកកម្ពុជា មានចំនួនជាង ៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង ជាង ៣៤%។​ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី រកវិធីសាស្ត្រផលិតពូជស្រូវជូនកសិករ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលទើបឡើងមកកាន់តំណែងថ្មី ខិតខំរិះរកវិធ…

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីហៅទូរសព្ទទៅកាន់ភាគីអាមេរិក និងប្រទេសសម្ព័ន្ធណាតូឯទៀត ខណៈស្ថានការណ៍ក្នុងសមរភូមិពិបាកក្នុងការគ្រប់គ្រង

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ