បារាំង និងកម្ពុជា

ជាង៣០ឆ្នាំមានម្តង បារាំង និងកម្ពុជាគ្រោងចុះកិច្ចព្រមព្រៀង២៨លើវិស័យការពារជាតិ ថាមពល អវកាស និងអាកាសយានដ្ឋាន


ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង មកកាន់កម្ពុជាអាចបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការរហូត​ដល់២៨ត្រូវបានរំពឹងថានឹងចុះហត្ថលេខា ដោយផ្តោតលើវិស័យយុទ្ធសាស្ត្រសំខាន់ៗរួមមាន ការពារជាតិ ថាមពល បច្ចេកវិទ្យាអវកាស និងសន្តិសុខអាកាសយានដ្ឋាន។ នេះ ក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជាក្នុងរយៈពេលជាង៣០ឆ្នាំមកនេះផងដែរ។
បារាំង និងកម្ពុជា
ដោយ និង

ប៉ុន្តែការរៀបចំដំណើរទស្សនកិច្ច ដែលស្របពេលជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ក៏នាំមកនូវបញ្ហាប្រឈមមួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Intelligence Online កាលពីថ្ងៃទី១២ ខែវិច្ឆិកា។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។ ក្នុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងសំណើសរុបចំនួន២៨ត្រូវបានរំពឹងថានឹងចុះហត្ថលេខា។ ក្នុងវិស័យបច្ចេកវិទ្យាអវកាស ក្រុមហ៊ុន Airbus Defence and Space គ្រោងសហការជាមួយកម្ពុជា ដើម្បីផ្តល់ការបណ្តុះបណ្តាលអំពីការប្រើប្រាស់រូបភាពផ្កាយរណបក្នុងវិស័យស៊ីវិលដូចជាកសិកម្ម និងការតាមដានបរិស្ថាន។
ចំណែកឯវិស័យថាមពល ក្រុមហ៊ុនបារាំង EDF មានគម្រោងអភិវឌ្ឍរោងចក្រវារីអគ្គិសនីប្រភេទបូមទឹកស្តុក ដែលមានទំហំវិនិយោគជាង១ពាន់លានអឺរ៉ូ។ តាមគម្រោង កម្ពុជានឹងកាន់កាប់ភាគហ៊ុន ៤៩% ខណៈក្រុមហ៊ុន EDF កាន់កាប់៥១%។
សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ គេរំពឹងថា នឹងផ្តោតជាចម្បងលើការបណ្តុះបណ្តាលមន្ត្រីយោធាកម្ពុជា។ ទោះជាយ៉ាងណា លទ្ធភាពនៃការលក់អាវុធឱ្យមកកម្ពុជានៅមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយសារបារាំង ក៏មានផលប្រយោជន៍ផ្នែកការពារជាតិសំខាន់ៗនៅក្នុងប្រទេសថៃ។ រីឯវិស័យអាកាសចរណ៍ ការពិភាក្សាអាចផ្តោតលើការគ្រប់គ្រង និងសន្តិសុខអាកាសយានដ្ឋានរួមទាំងលទ្ធភាព នៃការផ្លាស់ប្តូររបៀបប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ទន្ទឹមនេះ កម្ពុជាក៏រំពឹងដែរថា នឹងប្រើប្រាស់ឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងផងដែរ។ កិច្ចប្រជុំកំពូលនេះ ក៏នឹងមានកម្មវិធី FrancoTech ដែលជាពិព័រណ៍បច្ចេកវិទ្យា និងវេទិកាជួបជុំធុរកិច្ចដ៏សំខាន់មួយ ដោយរំពឹងថា នឹងទាក់ទាញអ្នកចូលរួមជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើនរណានឹងក្លាយជានាយកប្រតិបត្តិ NVIDIA ក្រោយលោក ជេនសេន ហួង លាលែងពីតំណែង?

បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតបន្ទះឈីប AI យក្ស Nvidia បានសម្រេចចែកផ្លូវគ្នាជាមួយនាយកប្រតិបត្តិដ៏ល្បីល្បាញ គឺលោក ជេនសេន ហួង (Je…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ