អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា


ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈ ម៉ាក AQUARIUS នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ២៦២០ ព.ណ កសប ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា

តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា គឺជាអ្នកទទួល​បាន​សិទ្ធិផ្តាច់មុខ​ដោយ​ស្រប​ច្បាប់ ក្នុងការនាំចូល និងចែកចាយ​ផលិតផល​ដែលមាន​ម៉ាកសញ្ញាខាង​លើនៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់​ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។​

តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល​ ៩០ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ​ទៅតាម​ច្បាប់ ប្រសិន​បើមានការ​បំពាន​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន។

និយាយជារួម មានតែក្រុមហ៊ុន កូកា-កូឡា កម្ពុជា តែប៉ុណ្ណោះ ដែលមានសិទ្ធិនាំចូល និងចែកចាយ​ភេសជ្ជៈរបស់​ក្រុមហ៊ុន The Coca-Cola Company ដែលមានពាក់ម៉ាកខាងលើ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលមានគោលបំណងរៀបចំតំបន់រុនតាឯក ក្នុងខេត្តសៀមរាប ទៅជាទីក្រុងស៊ីវិល័យនាពេលអនាគត

ព័ត៌មាន
បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានសម្រេចរុះរើលំនៅឋាន និងសំណង់ផ្សេងៗ របស់ខ្លួន…

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande សន្យាសាងសង់បញ្ចប់គម្រោងដែលនៅសល់ ក្រោយពលរដ្ឋគម្រាមឈប់បង់ប្រាក់

ព័ត៌មាន
ក្រុមហ៊ុន China Evergrande Group ដែលមានរឿងអាស្រូវជំពាក់បំណុលយ៉ាងច្រើនមិនទាន់ដោះស្រាយរួចនោះ បានចេញមុខមកសន្យាថា នឹងបន្តសាងសង់គម្រោងដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ