ក្រុមហ៊ុនធានារ៉ាប់រង

អាជីវកម្ម៣ពាន់កន្លែងនៅបារាំងរងការបំផ្លិចបំផ្លាញដោយសារបាតុកម្ម ខណៈក្រុមហ៊ុនធានារ៉ាប់រង និងរដ្ឋាភិបាលកំពុងឈឺក្បាលវិលមុខរឿងសងសំណង


ហាងទំនិញ និងអាជីវកម្មយ៉ាងហោចណាស់៣ពាន់កន្លែងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងអំពើហិង្សា និងភាពចលាចលដ៏ក្តៅគគុកនៅក្នុងប្រទេសបារាំង កាលពីសប្តាហ៍មុន។ ជុំវិញមហន្តរាយនេះ ក្រុមហ៊ុនធានារ៉ាប់រង រួមជាមួយរដ្ឋាភិបាលបារាំង កំពុងឈឺក្បាលវិលមុខយ៉ាងខ្លាំងក្នុងការទទួលខុសត្រូវ និងការទូទាត់សំណង ខណៈដែលទំហំនៃការខូចខាតសរុបជាទឹកប្រាក់នៅមិនទាន់អាចបូកសរុបលម្អិតបាននៅឡើយទេ។
ក្រុមហ៊ុនធានារ៉ាប់រង_និងរដ្ឋាភិបាលបារាំងកំពុងឈឺ
ដោយ

សារព័ត៌មាន Euronews បានរាយការណ៍ថា អាជីវកម្ម និងហាងលក់ទំនិញនៅទូទាំងប្រទេសបារាំងយ៉ាងហោចណាស់៣ពាន់កន្លែង ត្រូវបានរងផលប៉ះពាល់ដោយសាររលកកុបកម្មដ៏ឃោរឃៅកាលពីចុងសប្តាហ៍កន្លងទៅ ខណៈអាជ្ញាធរកំពុងប្រញាប់ប្រញាល់វាយតម្លៃ និងគណនាទំហំខូចខាតសរុបដែលកើតមានឡើង។

ពាក់ព័ន្ធនឹងការខូចខាតដ៏សន្ធឹកសន្ធាប់នេះ ក្រុមក្រុមហ៊ុនធានារ៉ាប់រងបានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការគាំទ្រអតិថិជន ប៉ុន្តែការបាត់បង់ឱកាសអាជីវកម្ម ឬចំណូលដែលត្រូវខកខានក្នុងអំឡុងពេលកើតហេតុ អាចនឹងមិនស្ថិតក្នុងលក្ខខណ្ឌត្រូវទូទាត់សំណងនោះឡើយ។ តាមសេចក្តីរាយការណ៍ ក្រុមហ៊ុនធានារ៉ាប់រងត្រូវទទួលបន្ទុកចំណាយភាគច្រើនលើតែការខូចខាតទ្រព្យសម្បត្តិជាក់ស្តែងប៉ុណ្ណោះ ទោះបីជាពេលនេះការប៉ាន់ប្រមាណទំហំទឹកប្រាក់ នៃការខូចខាតសរុបមិនទាន់ត្រូវបានបញ្ជាក់ផ្លូវការយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះសហព័ន្ធធានារ៉ាប់រងបារាំង បានប្រាប់សារព័ត៌មាន Euronews ថា សមាជិករបស់ខ្លួនបានត្រៀមលក្ខណៈជួយដល់អតិថិជនដែលមានកិច្ចសន្យាធានារ៉ាប់រងត្រឹមត្រូវ និងបានទទួលរងការខូចខាតពីហេតុការណ៍នេះ។ ប្រភពដដែលបានគូសបញ្ជាក់ថា ក្រុមការងារឆ្លើយតបវិបត្តិរបស់សហព័ន្ធ កំពុងធ្វើការយ៉ាងជិតស្អិតជាមួយអាជ្ញាធរសាធារណៈនៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលសហព័ន្ធបានពណ៌នាថា ជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុត។

គួររំលឹកថា ប្រទេសបារាំង ត្រូវបានគេស្គាល់ថា ជាសមរភូមិដែលរងគ្រោះជាញឹកញាប់ដោយសារបាតុកម្ម និងកុប្បកម្មចលាចលនៅតំបន់អឺរ៉ុប។ កាលពីឆ្នាំ២០២៣ កន្លងទៅ បារាំង ក៏ធ្លាប់បានឆ្លងកាត់វិបត្តិកុបកម្មដ៏ស្រួចស្រាល់បែបនេះម្តងរួចមកហើយ ដោយកាលណោះ ក្រុមហ៊ុនធានារ៉ាប់រងបានចំណាយថវិកាសងថ្លៃខូចខាតសរុបជិត៨៩០លានដុល្លារអាម៉េរិក លើសំណុំរឿងសំណងរហូតដល់ទៅ១ម៉ឺន៧ពាន់ករណី៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសថៃចោទប្រកាន់កម្ពុជាថា បានបំភ្លៃការពិតពីជំនួប UNCLOS នៅទីក្រុងឡាអេ

ភាគីថៃអះអាងថា កិច្ចពិភាក្សានេះផ្តោតតែលើបញ្ហាព្រំដែនសមុទ្រប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ឬផលប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជានោ…

រដ្ឋមន្ត្រីការបរទេសថៃ ចោទប្រកាន់កម្ពុជា ថា បានបំភ្លៃការពិតពីជំនួប UNCLOS នៅទីក្រុងឡាអេ

រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានព្យាយាមបកស្រាយលាងខ្លួន និងទម្លាក់កំហុសលើកម្ពុជា ដោយបានចោទប្រកាន់កម្ពុជាទាំងបំពានថា បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ