​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន Vietjet

តុលាការអង់គ្លេស បង្កកទ្រព្យសម្បត្តិក្រុមហ៊ុន Vietjet ជុំវិញបំណុលជួលយន្តហោះជាង២៥០លានដុល្លារ


ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម កំពុងប្រឈមបញ្ហាផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរ បន្ទាប់ពីតុលាការអង់គ្លេសសម្រេចបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោកក្នុងទំហំទឹកប្រាក់រហូតដល់ជាង២៥០លានដុល្លារអាម៉េរិក។ ចំណាត់ការនេះធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុនជួលយន្តហោះមួយ ដែលកំពុងទាមទារឱ្យក្រុមហ៊ុននេះសងបំណុលជាង២៥០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី២១ ខែតុលា។
តុលាការអង់គ្លេសបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន_Vietjet_ជុំវិញបំណុល
ដោយ

តុលាការជាន់ខ្ពស់នៃប្រទេសអង់គ្លេស និងវែលស៍ (Wales) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានចេញដីការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្ទាប់ពីមានជម្លោះផ្លូវច្បាប់អូសបន្លាយពេលជាច្រើនឆ្នាំពាក់ព័ន្ធនឹងកិច្ចសន្យាជួលយន្តហោះ Airbus A321 ចំនួន៤គ្រឿង ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុននេះក្នុងឆ្នាំ២០១៨ និង២០១៩។

ក្រុមហ៊ុន Vietjet បានខកខានបង់ថ្លៃជួលយន្តហោះមួយចំនួនអំឡុងវិបត្តិកូវីដ-១៩ ហើយកិច្ចសន្យាជួលត្រូវបានបញ្ចប់នៅឆ្នាំ២០២១។ ក្រោយមក តុលាការបានសម្រេចឱ្យក្រុមហ៊ុននេះបង់ប្រាក់សំណងពាក់ព័ន្ធការបញ្ចប់កិច្ចសន្យា។ បូករួមទាំងការប្រាក់ និងថ្លៃចំណាយសេវាផ្លូវច្បាប់ បំណុលសរុបបានកើនលើសពី២៥០លានដុល្លារ។

បញ្ជាបង្កកទ្រព្យសម្បត្តិនេះគ្របដណ្តប់លើយន្តហោះ ការបញ្ជាទិញយន្តហោះ ម៉ាស៊ីនយន្តហោះ ប្រាក់កក់ជួល ប្រាក់បម្រុងសម្រាប់ការថែទាំ និងចំណូលពីការលក់សំបុត្រមួយចំនួន។ ទោះជាយ៉ាងណា តុលាការមិនបានបង្គាប់ឱ្យក្រុមហ៊ុន Vietjet ផ្អាកប្រតិបត្តិការនោះទេ ដោយក្រុមហ៊ុនអាចបន្តអាជីវកម្មជាធម្មតា ប៉ុន្តែប្រតិបត្តិការមួយចំនួនត្រូវស្ថិតក្រោមការរឹតបន្តឹង។ ដោយឡែកកាលពីខែកញ្ញា តុលាការនេះបានអនុម័តជាគោលការណ៍លើការចាត់តាំងអ្នកទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុន Vietjet នៅក្រៅប្រទេសវៀតណាម ដើម្បីជួយអនុវត្តសាលក្រមទាមទារបំណុល។

សូមបញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងក្រុមហ៊ុន VietJet Aviation នៅវៀតណាម គឺមិនមែនក្រុមហ៊ុន Thai Vietjet ដែលជាក្រុមហ៊ុនដាច់ដោយឡែកនោះទេ។ ហើយបច្ចុប្បន្នមិនមានភ័ស្តុតាងបង្ហាញថា យន្តហោះ ឬជើងហោះហើររបស់ក្រុមហ៊ុន Thai Vietjet ត្រូវបានបង្កក ឬផ្អាកដំណើរការនោះដែរ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសថៃ ចោទប្រកាន់កម្ពុជា ថា បានបំភ្លៃការពិតពីជំនួប UNCLOS នៅទីក្រុងឡាអេ

រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានព្យាយាមបកស្រាយលាងខ្លួន និងទម្លាក់កំហុសលើកម្ពុជា ដោយបានចោទប្រកាន់កម្ពុជាទាំងបំពានថា បាន…

វៀតណាម ប្រឈមការប្រកួតប្រជែងកាន់តែស្វិតស្វាញពីចិន និងថៃ ក្នុងការដណ្ដើមភ្ញៀវទេសចររុស្ស៊ី

វៀតណាម ទទួលបានភ្ញៀវទេសចររុស្ស៊ីជាង១,១លាននាក់ នៅ៩ខែឆ្នាំ២០២៦ ដែលធ្វើឱ្យរុស្ស៊ី ក្លាយជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេទី៣ របស់វៀតណាម បន្ទាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ