វិស័យការបរទេស

រដ្ឋមន្ត្រីការបរទេសថៃ ចោទប្រកាន់កម្ពុជា ថា បានបំភ្លៃការពិតពីជំនួប UNCLOS នៅទីក្រុងឡាអេ


រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានព្យាយាមបកស្រាយលាងខ្លួន និងទម្លាក់កំហុសលើកម្ពុជា ដោយបានចោទប្រកាន់កម្ពុជាទាំងបំពានថា បានបំភ្លៃខ្លឹមសារ នៃកិច្ចពិភាក្សាព្រំដែនសមុទ្រ ក្រោមយន្តការអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា។
លោក_ស៊ីហាសាក់_ចោទថា​_កម្ពុជាបំភ្លៃការពិតពីកិច្ចពិភាក្សា_UNCLOS
ដោយ

ភាគីថៃបានប្រឹងប្រែងច្រានចោល និងអះអាងទាំងទទឹងទិសថា កិច្ចប្រជុំនោះពិភាក្សាតែរឿងព្រំដែនសមុទ្រមួយមុខប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ឬទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលរងផលប៉ះពាល់នោះឡើយ។

សារព័ត៌មាន Khaosod បានរាយការណ៍នៅថ្ងៃទី២១ ខែតុលា ថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចេញមកថ្លែងបកស្រាយក្នុងន័យចោទប្រកាន់ដ៏គួរឱ្យហួសចិត្តថា កិច្ចពិភាក្សាក្រោមយន្តការ UNCLOS គឺផ្តោតជាពិសេសតែលើបញ្ហាព្រំដែនសមុទ្រតែមួយមុខគត់ ដោយមិនមែនជាជំនួបជជែកពីជម្លោះព្រំដែនគោក ឬវាយតម្លៃលើផលប៉ះពាល់របស់ជនស៊ីវិលកម្ពុជា ដែលត្រូវបង្ខំចិត្តបោះបង់ចោលលំនៅឋានដោយសារវិបត្តិព្រំដែននោះឡើយ។

លោក ស៊ីហាសាក់ បានអះអាងទៀតថា ថៃ បានផ្ញើសារលិខិតផ្លូវការទៅកាន់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOS ដើម្បីសម្តែងនូវការអន់ចិត្ត និងបារម្ភចំពោះសកម្មភាពរបស់កម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ព័ត៌មានផ្ទាល់ខ្លួន មុនពេលដែលគណៈកម្មការផ្សះផ្សាចេញរបាយការណ៍ផ្លូវការ។ រដ្ឋមន្ត្រីថៃ រូបនេះ បានយកលេសរំលឹកថា ភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នារួចហើយ ថាត្រូវឱ្យគណៈកម្មការជាអ្នកចេញមុខថ្លែងការណ៍មុន និងត្រូវចៀសវាងរាល់ការធ្វើអត្ថាធិប្បាយជាសាធារណៈណា ដែលអាចទាញស្ថានការណ៍ឱ្យកាន់តែតានតឹង ឬបង្កើតឱ្យមានជម្លោះថ្មី។

ទោះជាយ៉ាងណាក៏ដោយ លោក ស៊ីហាសាក់ បានវាយប្រហារលើការចេញផ្សាយព័ត៌មានរបស់ភាគីកម្ពុជា ថា ជាការជ្រើសរើសបញ្ចេញព័ត៌មានតែមួយជ្រុង ដែលទង្វើនេះលោកចាត់ទុកថា ជាការបំពាន និងមិនបានជួយដល់ការកសាងទំនុកចិត្តទ្វេភាគីនោះឡើយ។ រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា ដំណើរការផ្សះផ្សានឹងអាចជួយកែប្រែទំនាក់ទំនងរវាងប្រទេសទាំងពីរបានលុះត្រាតែភាគីទាំងសងខាងចេះគោរព និងអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ ទន្ទឹមនឹងនេះ លោក បានលើកឡើងថា ប្រទេសថៃចង់បំបែកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រួម ដូចជា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងកិច្ចការកុងស៊ុលឱ្យនៅដាច់ដោយឡែកពីសំណុំរឿងជម្លោះព្រំដែនដែលមិនទាន់ដោះស្រាយរួចរវាងប្រទេសទាំងពីរ៕




អត្ថបទបន្ទាប់


អាជីវកម្ម៣ពាន់កន្លែងនៅបារាំងរងការបំផ្លិចបំផ្លាញដោយសារបាតុកម្ម ខណៈក្រុមហ៊ុនធានារ៉ាប់រង និងរដ្ឋាភិបាលកំពុងឈឺក្បាលវិលមុខរឿងសងសំណង

ហាងទំនិញ និងអាជីវកម្មយ៉ាងហោចណាស់៣ពាន់កន្លែងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងអំពើហិង្សា និងភាពចលាចលដ៏ក្តៅគគុកនៅក្នុងប្រទេសបារាំង កាលព…

តុលាការអង់គ្លេស បង្កកទ្រព្យសម្បត្តិក្រុមហ៊ុន Vietjet ជុំវិញបំណុលជួលយន្តហោះជាង២៥០លានដុល្លារ

ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម កំពុងប្រឈមបញ្ហាផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរ បន្ទាប់ពីតុលាការអង់គ្លេសសម្រេចបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ