កម្តៅផែនដី

UN ព្រមានថា កម្តៅផែនដីនឹងកើនឡើង ២,៨ អង្សាសេ បើប្រទេសនានាមិនខិតខំកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់


របាយការណ៍របស់វិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) ស្តីពីគម្លាតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ពិភពលោកកំពុងឈរនៅលើមាត់ជ្រោះ នៃហានិភ័យ នៃការឡើងកម្ដៅយ៉ាងខ្លាំង ដែលផ្ទុយស្រឡះពីគោលដៅកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានព្រមានថា ប្រសិនបើពិភពលោកនៅតែបន្តអនុវត្តគោលនយោបាយអាកាសធាតុបែបសព្វថ្ងៃនេះ សីតុណ្ហភាពផែនដីអាចនឹងកើនឡើងខ្ពស់ដល់ទៅ២,៨អង្សាសេ បន្ថែមទៀត។
UN_ព្រមានថា_កម្តៅផែនដីនឹងកើនឡើង_២,៨_អង្សាសេ
ដោយ

អង្គការសហប្រជាជាតិ បានជំរុញឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ១៨% ក្នុងរយៈពេល៤ឆ្នាំខាងមុខ សំដៅទាញទម្លាក់ផែនដីឱ្យវិលត្រឡប់មករកគន្លងត្រឹមត្រូវវិញក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុសកល។ កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានអះអាងថា បណ្តាប្រទេសនានាក្នុងពិភពលោកចាំបាច់ត្រូវតែមានសកម្មភាពអន្តរាគមន៍ជាបន្ទាន់ ដើម្បីចៀសផុតពីមហន្តរាយអាកាសធាតុដ៏ស្រួចស្រាល់ ដែលកំពុងគំរាមកំហែងដល់អាយុជីវិតមនុស្សជាតិ។ អង្គការសកលមួយនេះបានរិះគន់ថា បណ្តាប្រទេសនានាកំពុងបរាជ័យក្នុងការបំប្លែងគោលដៅរយៈពេលវែងស្តីពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឱ្យទៅជាសកម្មភាពប្រតិបត្តិការជាក់ស្តែងក្នុងពេលបច្ចុប្បន្ន។

អង្គការដដែលបានបន្ថែមថា កម្រិតនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាសកលហាក់ដូចជា នៅទ្រឹង ដោយបរិមាណបំភាយក្នុងឆ្នាំ២០២៥ គឺមានកម្រិតប្រហាក់ប្រហែលគ្នានឹងឆ្នាំមុនៗដែរ។ តាមផែនការគោលដៅដែលបានកំណត់បណ្តាប្រទេសទាំងអស់ធ្លាប់បានប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ១៨% នៅត្រឹមឆ្នាំ២០៣០ និង៤៥% នៅត្រឹមឆ្នាំ២០៤៥ ក្នុងគោលបំណងទប់ស្កាត់កំណើនសីតុណ្ហភាពពិភពលោកមិនឱ្យកើនឡើងហួសកម្រិត ១,៥ អង្សាសេ ធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម។ ប៉ុន្តែ នៅក្នុងស្ថានភាពជាក់ស្តែង ដែលបណ្តាប្រទេសនានាកំពុងធ្វើសព្វថ្ងៃនេះ សីតុណ្ហភាពផែនដីត្រូវបានព្យាករថា នឹងអាចស្ទុះឡើងដល់២,៨អង្សាសេឯណោះ៕




អត្ថបទបន្ទាប់


វៀតណាម ប្រឈមការប្រកួតប្រជែងកាន់តែស្វិតស្វាញពីចិន និងថៃ ក្នុងការដណ្ដើមភ្ញៀវទេសចររុស្ស៊ី

វៀតណាម ទទួលបានភ្ញៀវទេសចររុស្ស៊ីជាង១,១លាននាក់ នៅ៩ខែឆ្នាំ២០២៦ ដែលធ្វើឱ្យរុស្ស៊ី ក្លាយជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេទី៣ របស់វៀតណាម បន្ទាប់…

រដ្ឋមន្ត្រីទេសចរណ៍ថៃ តបការព្រមានរបស់ចិន បើភ្ញៀវទេសចរធម្មតាគ្មាននរណាទៅចាប់ពង្រត់ដឹកតាមឡានឡើយ

ការចេញសេចក្តីប្រកាសព្រមានកាលពីពេលថ្មីៗរបស់ស្ថានទូតចិន ប្រចាំទីក្រុងបាងកក ពាក់ព័ន្ធនឹងហានិភ័យនៃការចាប់ជំរិតនៅក្នុងប្រទេសថៃ បានធ្វើឱ្យលោក …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ