ទេសចរណ៍ក្នុងប្រទេសអ៊ីតាលី

ទេសចរបារាំងម្នាក់ ត្រូវបានពិន័យប្រាក់ជាង១ពាន់ដុល្លារ ព្រោះតែកើបយកខ្សាច់២គីឡូក្រាម ពីឆ្នេរសមុទ្រអ៊ីតាលី


ភ្ញៀវទេសចរជនជាតិបារាំងម្នាក់ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យ១.២០០ លានដុល្លារអាមេរិក បន្ទាប់ពីបានប៉ុនប៉ងហោះហើរចេញពីកោះ Sardinai នៃប្រទេសអ៊ីតាលី ជាមួយនឹងខ្សាច់ជិត២គីឡូក្រាម ដាក់ក្នុងវ៉ាលី។ នេះបើតាមសេចក្ដីរាយការណ៍មួយពី CNN។
ទេសចរបារាំងម្នាក់ ត្រូវបានពិន័យប្រាក់ជាង១ពាន់ដុល្លារ ព្រោះតែកើបយកខ្សាច់២គីឡូ ពីឆ្នេរសមុទ្រអ៊ីតាលី (រូបភាព៖ CNN)
ដោយ

ខ្សាច់​ពណ៌សរ​នៅក្នុង​កោះ​នៃប្រទេស​អ៊ីតាលី ត្រូវបាន​ច្បាប់​ការពារ ហើយ​ភ្ញៀវ​ទេសចរ​​នឹងត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​ និងថែមទាំង​អាច​ជាប់ពន្ធធនាគារ​ទៀតផង បើសិន​ជា​ហ៊ាន​យក​ខ្សាច់ទាំងនោះ​ចេញពី​ឆ្នេរសមុទ្រ​នៃប្រទេស​អ៊ីតាលី។

បុរសជនជាតិ​បារាំង​ដែល​មិនត្រូវបាន​បញ្ចេញឈ្មោះនោះ  ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​ Cagliari Elmas កាលពីថ្ងៃទី ០១​ខែ កញ្ញា បន្ទាប់ពីរក​ឃើញថា បុរសនោះ បាន​យកខ្សាច់​ច្រក​ដាក់​ក្នុង​ដបមួយ ដែលមាន​ទម្ងន់​៤,៤ ផោន​ឬប្រមាណ ២គីឡូក្រាម។ 

ប្រភពព័ត៌មាន​ពីអាជ្ញាធរ​ដែលបាន​បញ្ជាក់​ប្រាប់ CNN ​ឲ្យដឹងថា «ដបខ្សាច់នោះ ត្រូវបាន​រឹបអូស និង​ត្រូវបាន​រក្សាទុក​នៅក្នុង​បន្ទប់​ប្រតិបត្តិការ​របស់យើង ហើយដែលជាកន្លែង​រក្សា​វត្ថុ​ដែល​រឹបអូសបាន​។ នៅចុងឆ្នាំ យើង​តែង​ប្រមូល​បាន​ខ្សាច់​ជាច្រើន​ដប»។

នៅឆ្នាំ២០១៧ ច្បាប់​ក្នុងតំបន់ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត ដោយ​ការ​យកខ្សាច់​ចេញពី ឆ្នេរសមុទ្រ​កោះ Sardinia គឺជា​អំពើ​ខុសច្បាប់។

បើតាម​អាជ្ញាធរ ការពិន័យ​គឺំមាន​ចន្លោះ ពី ៦០០ ទៅ៣.៥៥០​ដុល្លារ អាស្រ័យ​លើ​បិរមាណ នៃ​ការ​កើបយក​ខ្សាច់​ទាំងនោះ និង​កន្លែង​ដែល​យក​ខ្សាច់នោះ៕

None



អត្ថបទបន្ទាប់


វៀតណាមនាំចេញទៅអឺរ៉ុប ២២៧ លានដុល្លារ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ចូលជាធរមានបាន១ខែ

ត្រឹមតែរយៈពេល១ខែ ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាមបានចូលធរមាន យ៉ាងហោចណាស់មានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជាង៧.២០០ វ…

ម៉ូតូហុងដាឌ្រីមស៊េរីថ្មី​បាន​ដឹកដល់​ផ្ទះ​អតិថិជន អម្រឹត ដែល​បាន​បង់ប្រាក់​កម្ចី​តាមវីង

ចូលរួមអបអរសាទរដល់ អ្នកស្រី សំ ពឿយ រស់នៅខេត្តបាត់តំបង បានក្លាយជាអតិថិជនមានសំណាងឈ្នះម៉ូតូហុងដាឌ្រីមសេរី២០២០ប្រចាំខែកក្កដា ក្រោយពីបានទូទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ