ប្រទេសរីកចម្រើន G20

ក្រុមប្រទេស G20 ជំរុញ IMF ឲ្យបង្កើនទុនបម្រុង ដើម្បីសម្រួលបន្ទុកបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍


ក្រុមប្រទេសអ្នកមានប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន G20 បានយល់ព្រមក្នុងការជំរុញដល់ការបង្កើនទុនបម្រុងសម្រាប់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលមានទឹកប្រាក់ចំនួន ៦៥០ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ អាចមានសាច់ប្រាក់ក្នុងដៃដើម្បីការប្រយុទ្ធប្រឆាំងនឹងបញ្ហាមេកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងនៅទូទាំងសកលលោក។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន Reuters។
កិច្ចប្រជុំ​ G20 កាលពីពេល​កន្លងមក (រូបភាព៖https://www.eastasiaforum.org/)
ដោយ

បើ​តាម​សេចក្ដីថ្លែងការណ៍​ពី​កិច្ចប្រជុំ​មេដឹកនាំ​ហិរញ្ញវត្ថុ នៃ​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន G20 បាន​បញ្ជាក់​ថា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង ធនាគារកណ្ដាល​នៃ​រដ្ឋាភិបាល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​គ្រាក់​ៗ ទាំង​២០ ឬ គេ​ហៅ​ថា G20 កំពុង​កែប្រែ​នូវ​គោលនយោបាយ​របស់​ខ្លួន​ងាក​ចេញពី​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​គាំពារ​និយម មក​រក​ការ​ជួយ​ប្រទេស​នានា ដែល​កំពុង​ជួប​ទុក​លំបាក​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩​នេះ​។ ជាក់ស្ដែង​ថ្មី​ៗ​នេះ ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន G20 បាន​ជំរុញ​ឲ្យ​ស្ថាប័ន​រូបិយ​វត្ថុ​អន្តរជាតិ IMF បង្កើន​ទុនបម្រុង ៦៥០​ពាន់​លាន​ដុល្លារ សម្រាប់​ផ្ដល់​លទ្ធភាព​ក្នុង​ការ​បង្កក​ការ​សងបំណុល​ពី​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​បច្ចុប្បន្ន​កំពុង​រង​ទុក្ខ​នឹង​ការ​ដោះស្រាយ​បញ្ហា​កូ​វី​ដ​-១៩​។ ទុនបម្រុង​បន្ថែម​នេះ នឹង​អាច​ជួយ​ឲ្យ​ប្រទេស​ខ្លះ​អាច​ពន្យារ​ការ​សងបំណុល និង អាច​ទទួល​បាន​កម្ចី​បន្ថែម ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ទប់ទល់​នឹង​បញ្ហា​កូ​វី​ដ​-១៩​។

នៅ​ក្នុង​សេចក្ដី​ព្រាង​នៃ​សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់​ថា ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន G20 នឹង​បន្ដ​ជំហរ​ក្នុង​ការ​គាំទ្រ​ដល់​បណ្ដា​ប្រទេស ដែល​ងាយ​រង​គ្រោះ ខណៈ​ដែល​ប្រទេស​ទាំងនោះ បច្ចុប្បន្ន​កំពុង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ទាក់ទង​នឹង​ការ​រាលដាល​នៃ​កូ​វី​ដ​-១៩​។

តាម​រយៈ​ការ​បង្កើន​ទុនបម្រុង​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​នេះ នឹង​ជួយ​ផ្ដល់​សាច់ប្រាក់​ដល់​ប្រទេស​ជា​សមាជិក ហើយ​វា​ក៏​មិន​មានការ​បន្ថែម​បន្ទុក​បំណុល​ដល់​ប្រទេស​ចំនួន​៣០ នៅ​គ្រា​ដែល​ប្រទេស​ទាំងនោះ កំពុង​មាន និង​ប្រឈម​បញ្ហា​បំណុល​នេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​។

ជាមួយ​គ្នា​នេះ ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន G20  ក៏​បាន​យល់ព្រម នឹង​គម្រោង​គំនិត​ផ្ដួចផ្ដើម​ពន្យារ​ការ​សងបំណុល​រហូត​ដល់​ចុងឆ្នាំ​២០២១​នេះ មាន​ន័យ​ថា ប្រទេស​កំពុង​អភិវឌ្ឍ​នឹង​មាន​សាច់ប្រាក់​ក្នុង​ដៃ​ដើម្បី​បន្ដ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​បញ្ហា​កូ​វី​ដ​-១៩​បន្ថែម​ទៀត​។ ក្នុង​នោះ​ដែរ ការ​ពន្យារពេល​សងបំណុល​សម្រាប់​ប្រទេស​ក្រីក្រ អាច​នឹង​ផ្ដល់​ជូន​ក្នុង​ទំហំ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ អាច​មាន​សាច់ប្រាក់​ចំណាយ​លើ​ការ​ទិញ​វ៉ាក់សាំង និង ជំរុញ​សេដ្ឋកិច្ច​។ 

ថ្មី​ៗ​នេះ​ដែរ ក៏​មាន​អង្គការ និង ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ​ជាង​២៥០ ស្ថាប័ន បាន​ទទូច​ស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​G20, សេត​វិមាន​អា​មេ​រិ​ក និង អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ គួរតែ​លុប​បំណុល និង បង្កើន​វិធានការ​បន្ធូរបន្ថយ​បំណុល សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ថែម​ទៀត ទើប​ជា​រឿង​ល្អ ហើយ​ការ​ធ្វើ​បែប​នេះ​ទៅ​បាន គួរតែ​វាយតម្លៃ​ទៅ​លើ​ករណី​ផ្សេង​ៗ​គ្នា តាម​ភាព​ជាក់ស្ដែង​។

សូម​បញ្ជាក់​ថា នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ដែរ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ទើបតែ​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២១​នេះ ថា​នឹង​កើន​៦% ដោយ​ក្នុង​នោះ មានការ​ចូលរួម​រុញ​ពីក្រោយ​យ៉ាង​សំខាន់​ពី​កំណើនសេដ្ឋកិច្ច​របស់​មហា​យក្ស​អា​មេ​រិ​ក និង ចិន​៕
None



អត្ថបទបន្ទាប់


ភ្នាក់ងារឱសថអឺរ៉ុបបញ្ជាក់ថា វ៉ាក់សាំង AstraZeneca អាចជាប់ទាក់ទងកំណកឈាមក្នុងសសៃឈាម

មន្ត្រីនៃទីភ្នាក់ងាររឱសថសហភាពអឺរ៉ុបបានចេញមុខបញ្ជាក់កាលពីថ្ងៃទី៦មេសា បានបង្ហើបឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ AstraZeneca អាចមានជាប់ពាក់ព…

តួលេខអាក្រក់បំផុត! អ្នកឆ្លងកូវីដ-១៩ចំនួន ៥៧៦នាក់ ត្រូវបានរកឃើញត្រឹមតែ១ថ្ងៃ!

ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ រហូតដល់ទៅ ៥៧៦នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ