ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

តួលេខអាក្រក់បំផុត! អ្នកឆ្លងកូវីដ-១៩ចំនួន ៥៧៦នាក់ ត្រូវបានរកឃើញត្រឹមតែ១ថ្ងៃ!


ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ រហូតដល់ទៅ ៥៧៦នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្ធសឹងជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ហើយក្នុងនោះ ចំណោមករណីឆ្លងថ្មីទាំងនោះភាគច្រើននៅរាជាធានីភ្នំពេញ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ កំពុងយកសំណាកនិងទិន្នន័យពលរដ្ឋអំឡុងការរាលដាលកូវីដ១៩ក្នុងសហគមន៍

ក្នុងចំណោម​អ្នកឆ្លងថ្មីទាំង ៥៧៦នាក់នោះ រកឃើញ​នៅភ្នំពេញ​មាន ៥៤៤នាក់, ស្វាយរៀង ១៦នាក់, ព្រះសីហនុ ១២នាក់, សៀមរាប ២នាក់, កណ្ដាល​ ១នាក់ និងកំពង់ចាម ១នាក់។

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដដែល គិតត្រឹមព្រឹក​ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​ទាំងអស់មាន​ដល់ចំនួន​៣.៦០៤នាក់ ក្នុងនោះ មាន​ដល់ទៅ៣.០៧២នាក់ គឺជាករណីឆ្លង​ចូលក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។ ទោះយ៉ាងណា ​ចំនួន​អ្នក​ដែលបាន​ជាសះស្បើយ​ក៏មាន​ការកើនឡើង​សរុប​ដល់ទៅ ១.៩៨៤នាក់ ខណៈដែល​នៅព្រឹកថ្ងៃទី ១៣ ខែមីនានេះអ្នកជាសះស្បើយថ្មី​មានចំនួន ៧០នាក់។ ដោយឡែក ចំនួន​អ្នកសា្លប់​ដោយសារកូវីដ-១៩ នៅកម្ពុជា​បាន​កើនឡើង​ដល់​២៤នាក់ហើយ។

ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បន្ដអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​​ចូលរួម​​អនុវត្ត​វិធានការ​ការពារមួយចំនួន​ដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមាន​មនុស្សច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេស G20 ជំរុញ IMF ឲ្យបង្កើនទុនបម្រុង ដើម្បីសម្រួលបន្ទុកបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

ព័ត៌មាន
ក្រុមប្រទេសអ្នកមានប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន G20 បានយល់ព្រមក្នុងការជំរុញដល់ការបង្កើនទុនបម្រុងសម្រាប់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ …

ជួយគ្នា​ក្នុងគ្រា​លំបាក ! ផលិតផល​ខ្មែរ​ ទឹកដោះគោ​ គិរីសួគ៌ ទិញ​មួយ​ថែម​មួយ !

ព័ត៌មាន
ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ