ការប្រជែងគ្នាឥទ្ធិពល​រវាង​លោកខាងលិច និងចិន

ក្រុមប្រទេសG7 បញ្ចេញគម្រោងយក្សមួយ ដើម្បីប្រកួតប្រជែងនឹងគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន


ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនជឿនលឿនទាំង ៧ G7 បញ្ចេញគម្រោងធំមួយឈ្មោះ «B3W» «Build Back Better World Initiative» មានន័យថា គំនិតផ្តួចផ្តើមកសាងពិភពលោកឲ្យប្រសើរឡើងវិញ» ដើម្បីប្រកួតប្រជែងនឹងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ។
ក្រុមប្រទេសG7 បញ្ចេញគម្រោងយក្សមួយ ដើម្បីប្រកួតប្រជែងនឹងគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយបស់ចិន (រូបភាព៖www.thetimes.co.uk)
ដោយ
អំពី ចិន G7

នៅក្នុងជំនួបកំពូលនៅចុងសប្ដាហ៍មុននេះ ក្រុមប្រទេសអ្នកមាន ដែលមានឧស្សាហកម្មជឿនលឿនទាំង៧ ហៅកាត់ថា G7 បានបញ្ចេញគម្រោងថ្មីសន្លាងមួយហៅខ្លីជាភាសាអង់គ្លេសថា B3W ដែលមានគោលដៅជួយគាំទ្រ និង ផ្តល់ឲ្យប្រទេសក្រីក្រ នូវគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេស ដែលវាត្រូវបានគេមើលឃើញថា គឺជាគម្រោងធំមួយដែលនឹងប្រជែងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

គម្រោងខាងលើ ត្រូវបានក្រុមប្រទេសរីកចម្រើន G7 ប្រសិទ្ធនាមជាភាសាអង់គ្លេសថា «Build Back Better World Initiative» ឬប្រើជាខេមរភាសាថា «គំនិតផ្តួចផ្តើមកសាងពិភពលោកឲ្យប្រសើរឡើងវិញ» ។

ក្រោយបិទបញ្ចប់កិច្ចប្រជុំ នៅភាគនិរតីនៃចក្រភពអង់គ្លេស មេដឹកនាំកំពូលនៃប្រទេសទាំង៧បានបង្ហាញពី សុទិដ្ឋិនិយមនិងក្តីរំពឹងខ្ពស់ ក្នុងការផ្តល់ភាពជាដៃគូ កសាងហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រកបដោយតម្លាភាព និងនិរន្តរភាព ត្រឹមឆ្នាំ២០៣៥ ខាងមុខ។

យ៉ាងណាមិញគម្រោងខាងលើត្រូវបានមន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក លើកឡើងចំៗថា  គម្រោងនេះបង្កើតឡើងក្នុងគោលដៅដើម្បីទប់ទល់ នឹងប្រណាំងប្រជែងជាមួតយនឹងមហាយក្សចិន ដែលបាននិងកំពុងតែបង្កើនឥទ្ធិពលរបស់ខ្លួននៅស្ទើរទូទាំងពិភពលោកទៅហើយ តាមរយៈគម្រោង ផ្លូវមួយខ្សែក្រវាត់មួយ ដែលមាតម្លៃរាប់សិបពាន់ពាន់លានដុល្លាររបស់ខ្លួន។

សេតវិមានអាមេរិកឲ្យដឹងបន្តថា គម្រោង B3W មិនត្រឹមតែប្រើប្រាស់ដើម្បីទប់ទល់នឹងចិននោះទេ ប៉ុន្តែក៏ដើម្បីកៀងគេមូលនិធិពីវិស័យឯកជនសម្រាប់ប្រើប្រាស់ដោះស្រាយបញ្ហា អាកាសធាតុ សន្តិសុខ សុខាភិបាល បច្ចេកវិទ្យាឌីជីថល និងសមភាពយេឌ័រជាដើម។

យ៉ាងណាមិញ G7 នៅមិនទាន់ប្រកាសលម្អិតនៅឡើយទេ ថាតើគម្រោងនេះនឹងត្រូវចាយថវិកាប៉ុន្មាន ចាប់ផ្តើមនៅពេលណា និងដោយរបៀបណានោះ។

ប៉ុន្តែបើគេក្រឡេកមើលទៅគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនវិញ ឃើញថាគម្រោងមួយនេះបាននឹងកំពុងដំណើរការទៅយ៉ាងរលូន រាប់បញ្ចូលទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន កំពុងផែ  និងដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៣ នៅតាមប្រទេសពាសពេញពិភពលោករាប់ចាប់តាំងពីទ្វីបអាស៊ី ដល់អឺរ៉ុប ហើយកម្ពុជាយើងក៏ទទួលបានការវិនិយោគតាមរយៈគម្រោងនេះផងដែរ។

សូមបញ្ជាក់ថាគិតមកដល់បច្ចុប្បន្ន មានជាង១០០ប្រទេសក្នុងពិភពលោកហើយ ដែលបានចុះកិច្ចព្រមព្រៀងក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិននេះ។ ថ្មីៗនេះដែរ ប្រទេសអូស្ត្រាលី ដែលជាមិត្តចាក់ទឹកមិនលិចរបស់អាមេរិក ក៏ទើបតែបានប្រកាសពីការផ្ដាច់ទំនាក់ទំនងជាមួយនឹងគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយជាមួយនឹងប្រទេសចិនផងដែរ ដោយទង្វើនេះ បានធ្វើឲ្យក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ មកទល់ពេលនេះ ជម្លោះរវាងអូស្ត្រាលីនិងចិន នៅតែបន្ដក្ដៅងុំដដែល មិនទាន់មានពន្លឺណាមួយថាអាចនឹងថយកម្ដៅមកវិញនៅឡើយទេ៕

None



អត្ថបទបន្ទាប់


ឆាប់ឡើង! ផ្សារទំនើប​អ៊ីអនភ្នំពេញ និងផ្សារ​ទំនើប​អ៊ីអន សែនសុខស៊ីធី បញ្ចុះ​តម្លៃ 5% នៅពេល​ទូទាត់​ថ្លៃ​ទំនិញ​ជាមួយ ACLEDA Mobile

កំពុង​គិត​ថា​នឹង​បបួលមិត្តភក្ត្រ​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​អ៊ីអន​មែន​ទេ ? បើ​អ៊ីចឹង​គឺ​ហេងហើយ ! នៅផ្សារ​ទំនើបអ៊ីអន ភ្នំពេញ និង…

ផលចំណេញសេដ្ឋកិច្ចអ្វីខ្លះ ដែលកម្ពុជានឹងទទួលបានពីឧស្សាហកម្ម​រ៉ែមាស?

ក្រោយពីប្រកាសបើករោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មនៅក្នុងខេត្តមណ្ឌលគិរី កម្ពុជារំពឹងថាចំណូលដែលបានមកអាជីវកម្មពីរ៉ែមាសជាលើកដំបូងក្នុងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ