អគ្គនាយកដ្ឋានពន្ធដារ

អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានជាង៣ពាន់៦រយលានដុល្លារនៅពេញមួយក្នុងឆ្នាំ២០២៣


ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ សម្រេចបានបានប្រមាណជាង៣ពាន់៦រយលានដុល្លារស្មើនឹងជាង១០១%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ និងកើនឡើងប្រមាណជាង៤% បើធៀបនឹងឆ្នាំ២០២២។ តាមរយៈលទ្ធផល ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាននេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារអះអាងថា គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិ។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

នាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ នៅពេញមួយឆ្នាំ២០២៣ សម្រេចបានជាង៣ពាន់៦រយលានដុល្លារអាម៉េរិក ស្មើនឹងជាង ១០១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងកើនឡើងប្រមាណជាង ៤% បើធៀបនឹងឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ថា អគ្គនាយកដ្ឋានពន្ធដារជាស្ថាប័នប្រមូលចំណូលដ៏សំខាន់បំផុតសម្រាប់ជាតិ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ចំពោះលទ្ធផលនៃការធ្វើទំនើបភាវូបនីយកម្មស្ថាប័ន និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ដោយសម្រេចបានលើសផែនការ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ។

គួររំលឹកថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។ ជារួមអគ្គនាយកដ្ឋានពន្ធដារបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលដែលផ្ដោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។ មិនតែប៉ុណ្ណោះ ជោគជ័យនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល៥ឆ្នាំជាប់គ្នានេះ គឺជាផ្លែផ្កាពិតៗនៃការពង្រឹងសមត្ថភាពនិងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលសារពើពន្ធ ការកើនឡើងនៃការយល់ដឹងវប្បធម៌បង់ពន្ធ និងការកើននៃកម្រិតអនុលោមភាពដោយអ្នកជាប់ពន្ធ៕

None



អត្ថបទបន្ទាប់


សម្តេចធិបតីថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានអ្នកណាទេ ហើយក៏មិនឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះដែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការបំពាក់នូវគ្រឿងយុទ្ធោបករណ៍ដ៏សម្បូរបែបរបស់កម្ពុជា គឺដើម្បីពង្រឹងសមត្ថភាពការ…

មូលធនទីផ្សាររបស់ក្រុមហ៊ុន Toyota កើនឡើងដល់៣៣០ពាន់លានដុល្លារ សាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រសម្រាប់ជប៉ុន

ក្រុមហ៊ុន Toyota Motor បានសាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជប៉ុន នៅពេលមូលធនទីផ្សារ (Market Cap) របស់ក្រុមហ៊ុនផលិតរថយន្តមួយន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ