វៀតណាម-វិស័យ​ថាមពល

ក្រុមហ៊ុន​អាល្លឺម៉ង់ចង់​វិនិយោគ​​រោងចក្រ​​ថាមពល​​ តម្លៃ​១,៨​ពាន់​​លាន​ដុល្លារ នៅ​វៀតណាម


ក្រុមហ៊ុន​ឧស្សាហកម្មដ៏​ធំ​មួយ​របស់​អាល្លឺម៉ង់ គឺក្រុមហ៊ុន Siemens កំពុង​សម្លឹង​មើល​ការ​វិនិយោគ​​សាងសង់​រោងចក្រ​ថាមពល​​ដែល​ដើរ​ដោយ​ឧស្ម័ន​មួយ ក្នុង​ទឹក​ប្រាក់​វិនិយោគ​ចន្លោះ​ពី ១,៥ ដល់​ ១,៨​ពាន់​លាន​ដុល្លារ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម។
ក្រុមហ៊ុន​អាល្លឺម៉ង់ចង់​វិនិយោគ​​រោងចក្រ​​ថាមពល​​ តម្លៃ​១,៨​ពាន់​​លាន​ដុល្លារ នៅ​វៀតណាម។
ដោយ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយរូប បាន​ប្រាប់​អាជ្ញាធរ Ha Tinh នៅសប្ដាហ៍នេះ​ថា តំបន់​សេដ្ឋកិច្ច​ Vung Ang របស់​ខេត្ត Ha Tinh (ហា ទិញ) មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​គម្រោង​នេះ ដែល​នឹង​ត​ភ្ជាប់​ទៅនឹង​បណ្តាញ​ខ្សែ​បញ្ជូន​ថាមពល ៥០០​គីឡូវ៉ុល ពី​ភាគ​ខាង​ជើង​ទៅភាគ​ខាង​ត្បូង។

Samsung C&T Corp ដែល​ជា​​ក្រុមហ៊ុន​សាងសង់​របស់ Samsung Group របស់​កូរ៉េ​ខាងត្បូង នឹង​ក្លាយ​ជា​អ្នកម៉ៅការ​ដ៏​សំខាន់​សម្រាប់​គម្រោង​រោងចក្រ​នេះ ដែល​នឹង​ប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ ឬ LNG។

សំណើ​នេះ​ធ្វើឡើង​នៅពេល​ដែល​ប្រទេស​វៀតណាម​កំពុង​សម្លឹង​មើល​គម្រោង​ផលិត​ឧស្ម័ន​ធម្មជាតិ​ LNG ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ថាមពល​ដែល​កំពុង​កើន​ឡើង ​ជាលទ្ធផលនៃ​កំណើន​​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​របស់​ខ្លួន។

ក្រុមហ៊ុន Liquefied Natural Gas Ltd របស់​អូស្ត្រាលី កាលពី​ខែ​មុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ជាមួយ​ខេត្ត Bac Lieu ភាគ​ខាង​ត្បូងនៃ​ប្រទេស​វៀតណាម ដើម្បី​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ (LNG)។ 

ក្រុមហ៊ុន​ PetroVietnam Gas Corporation (PV Gas) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ដៃគូ​របស់​ខ្លួន គ្រោង​នឹង​ចាប់​ផ្តើម​សាងសង់​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ​ដំបូង​គេ​នៅ​វៀតណាម នៅ​ភាគ​ខាង​ត្បូង នៅ​ក្នុង​ខែ​នេះ។

ប្រទេសវៀតណាម​គ្រោង​នឹង​សាងសង់​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ ចំនួន ៦ស្ថានីយ ដោយ​ចំណាយ​ថវិកា​អស់​ជាង ៦​ពាន់​លាន​ដុល្លារ ក្រោម​គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឧស្ម័ន។

ប្រទេសវៀតណាម​​នាំ​ចូល​ឧស្ម័ន LNG ពី ១ ទៅ ៤ ពាន់​លាន​ម៉ែត្រ​គូប ក្នុង​មួយ​ឆ្នាំ ពី​ឆ្នាំ​២០២១-២០២៥ ដោយសារ​សមត្ថភាព​ផលិត​ក្នុង​ស្រុក​ ត្រូវគេព្យាករ​ថា នឹង​ធ្លាក់​ចុះ​ចាប់​ពី​ឆ្នាំ​២០២៣​ទៅ។

ធនាគារពិភព​លោក បាន​និយាយ​កាល​ពី​ឆ្នាំ​មុន​ថា វៀតណាម​​ចាំបាច់​ត្រូវ​ការ​ថវិកា​វិនិយោគ ចំនួន ១៥០​​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០៣០ ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល​របស់​ខ្លួន ខណៈ​តម្រូវការ​នឹង​កើន​ឡើង ៨​ភាគរយ​ក្នុង​មួយ​ឆ្នាំៗ ក្នុង​រយៈពេល​១០ឆ្នាំ​ទៅ​ខាង​មុខ៕




អត្ថបទបន្ទាប់


គម្រោងខុនដូតម្លៃសមរម្យ អារ៉ាខាវ៉ា ប្ដេជ្ញាបញ្ចប់ការសាងសង់អគារឲ្យបាន ១០ នៅត្រឹមឆ្នាំ២០២០

គម្រោងខុនដូ អារ៉ាខាវ៉ា ដែលជាលំនៅដ្ឋានស្ដង់ដារជប៉ុន នៅកម្ពុជា ដោយបាន​ចំណាយ​ទុន​វិនិយោគប្រមាណ ៧០លានដុល្លារនោះ គ្រោងនឹងបញ្ចប់ការសាងសង់អ…

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នឹងនៅតែរឹងមាំក្នុងកំណើន ៧% តែឆ្នាំក្រោយនឹងថមថយ

របាយការណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី ១០ តុលា ឆ្នាំ២០១៩នេះ បានព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ថានឹងនៅតែរក្សាបានភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ