

ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសន្និសីទព័ត៌មានស្ដីពី ខួប១ឆ្នាំរបស់ខ្លួន ក្រោមវត្តមាន លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី សហស្ថាបនិក និងជាអគ្គនាយិកាពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ថ្លែងនៅក្នុងកម្មវិធីសន្និសីទព័ត៌មាននោះ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល វិនិយោគទុនរហូតដល់ជាង ៣០០លានដុល្លារ មិនត្រឹមតែជាផ្សារទំនើបប៉ុណ្ណោះទេ ប៉ុន្ដែ ជាសិល្បៈដ៏អស្ចារ្យមួយ ដែលបានបង្ហាញពិភពលោកឲ្យបានឃើញ និងស្គាល់អំពីប្រទេសកម្ពុជា ព្រមទាំងជាមួយនឹងការរចនាស្ថាបត្យកម្មយ៉ាងប្រណិត និងបច្ចេកវិទ្យាចុងក្រោយបង្អស់។

បើតាមលោកជំទាវ លី សុខឆេង នៅត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បាននាំមកនូវម៉ាកយីហោល្បីៗលំដាប់ពិភពលោកជាច្រើន ដូចជា Zara, H&M, Paul Smith, Jaspal, និង Karl Lagerfeld ។ល។ ជាមួយគ្នានេះ ក៏មានដែរ ភោជនីយដ្ឋានល្បីៗដូចជា Paradise Dynasty, Jumbo Seafood, Yuzu Suki, Nice to Meat You, Mastercraft និងហាងជាច្រើនទៀត។ អ្វីដែលពិសេសនោះ ផ្សារទំនើបដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនខ្មែរមួយនេះ ក៏មានកន្លែងកម្សាន្ដទំនើប និងដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ គឺ Neo Go-Kart និងកន្លែងកម្សាន្ដជាច្រើនទៀតសម្រាប់មនុស្សគ្រប់វ័យ។

លោក ជំទាវ លី សុខឆេង មានជំនឿយ៉ាងមុតមាំថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងបន្ដទទួលបានការគាំទ្រ និងទំនុកចិត្តថែមទៀតពីអតិថិជនជាតិ និងអន្តរជាតិ ហើយក្រុមហ៊ុនក៏នឹងបន្ដខិតខំនាំយកបទពិសោធន៍នៃការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្ដកម្រិតអន្តរជាតិ មិនឲ្យចាញ់បរទេសឡើយ ពិសេស គ្រប់អាជីវកម្មរបស់ក្រុមហ៊ុន គឺធ្វើចេញពីបេះដូង ធ្វើក្នុងនាមជាកូនខ្មែរ ដើម្បីមោទកភាពជាតិខ្មែរ ហើយជឿជាក់ថា ខ្មែរអាចធ្វើបាន។

អ្វីដែលកាន់តែអស្ចារ្យនបោះ ក្នុងកម្មវិធីខួប១ឆ្នាំរបស់ផ្សារទំនើប ជីប ម៉ុង មេហ្គា ម៉ល ក៏មានការប្រកាសពីរង្វាន់ធំ MEGA 1 Year ដោយមហាជនបានឃើញនូវការបើកប្រអប់កាដូដ៏ធំពីសំណាក់ថ្នាក់ដឹកនាំ នៅខាងក្នុងផ្សារទំនើបតែម្ដង នោះគឺរថយន្ដម៉ាកទំនើប Mitsubishi Xpander ដ៏ថ្មីសន្លាងមួយគ្រឿង។



សូមបញ្ជាក់ថា អតិថិជន នឹងមានឱកាសឈ្នះរង្វាន់ដ៏ធំនេះ គឺមានតែនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែមួយប៉ុណ្ណោះ រួមជាមួយប្រម៉ូសិនរហូតដល់ ៧០% ពីហាងប្រេនល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ រាល់វិក្កយបត្រ ដែលបានចំណាយនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់អតិថិជនបូកបញ្ចូលគ្នា ចាប់ពី ៥០ដុល្លារឡើងទៅនៅក្នុងថ្ងៃតែមួយ លោកអ្នកអាចទទួលបានកាតកោសផ្សងសំណាងមួយភ្លាមៗ ដែលរង្វាន់មានដូចជា មួកការពារ កាតាប ធុងទឹកកក ភួយ និងរង្វាន់ជាច្រើនទៀត។ ជាពិសេស ចំណេញគុណនឹង៣រាល់ចុងសន្លឹកកាតកោស ផ្សងសំណាង ដែលបានបំពេញឈ្មោះ និងព័ត៌មាននោះ ក៏អាចដាក់សម្រាប់ការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ដូចជា រថយន្ដ Mitsubishi, ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីនអាំងស្ងួត, ប៉ាស JBL, បណ្ណទឹកប្រាក់ និរង្វាន់ជាច្រើនផ្សេងទៀតផងដែរ៕

