អត្ថបទពាណិជ្ជកម្ម!

សហគ្រិនខ្មែរ បានរៀបចំកម្មវិធីជំនួបដៃគូសហការលើកដំបូង ដើម្បីពង្រឹងភាពជាដៃគូ និងស្វែងរកកិច្ចសហការបន្ថែម


នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ជំនួបដៃគូ” នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ដៃគូជាតិ និងអន្តរជាតិ។
សហគ្រិនខ្មែរ បានរៀបចំកម្មវិធីជំនួបដៃគូសហការលើកដំបូង ដើម្បីពង្រឹងភាពជាដៃគូ និងស្វែង រកកិច្ចសហការបន្ថែម
ដោយ

ឯកឧត្ដម​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បាន​ថ្លែង​អំណរគុណ​ដល់​ដៃគូ នៅ​ក្នុង​ប្រព័ន្ធ អេកូឡូស៊ី​សហគ្រិនភាព ដែល​បាន​សហការ​ជាមួយ​សហគ្រិនខ្មែរ​តាំង​ពី​បង្កើត​ឡើង​រហូត​ដល់​បច្ចុប្បន្ន និង​បន្ត​ចូលរួម​ក្នុង​កម្មវិធី “ជំនួបដៃគូ” របស់​សហគ្រិនខ្មែរ។

កម្មវិធី​នេះ បាន​ផ្តល់​ជា​វេទិកា​មួយ​ក្នុង​គោល​បំណង​លើ​កម្ពស់​ភាព​ជា​ដៃគូ​រ​វាងដៃ​គូពាក់ព័ន្ធក្នុង ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ទាំង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​កំណត់ និង​បង្កើត​នូវ​គំនិត​ ផ្ដួចផ្ដើម​ថ្មីៗ​បន្ថែម​។ លើស​ពី​នេះ ដៃគូ​ទាំងអស់​មាន​ឱកាស​ជួប និង​យល់​ដឹង​កាន់តែ​ច្បាស់​អំពី កិច្ចការ​ស្នូល​របស់​ស្ថាប័ន​នីមួយៗ​នៅ​ក្នុង​វិស័យ​សហគ្រិនភាព​។

ឯកឧត្ដម​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បាន​បន្ត​ថា “សហគ្រិនខ្មែរ នឹង​​បន្ត​ធ្វើ​ជា​កាតាលីករ​ក្នុង​ការ​កំណត់ និង​ដោះស្រាយ​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព តាម​រយៈ​ការ​សហការ​ជាមួយ​ដៃគូ​ ដោយ​ផ្អែក​លើ​ភាព​ខ្លាំង និង​ជំនាញ ដែល​ជា​ចំនុច​ពិសេស​របស់​ដៃគូ​នីមួយៗ​ក្នុង​ន័យ​បំពេញ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទៅ​តាម​តម្រូវការ និង​ភាព​អាច​ធ្វើ​ទៅ​បាន ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ​ដ៏​ល្អ​បំផុត​ដល់ ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុនតូច និង​មធ្យម​ក្នុង​ស្រុក”។

សហគ្រិនខ្មែរ ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​គោល​បំណង​កៀរគរ​ វិនិយោគ និង​គ្រប់គ្រង​ធនធាន​ស្រប​ច្បាប់ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព នៅ​កម្ពុជា។ សហគ្រិនខ្មែរ មាន​ចក្ខុវិស័យ​ក្លាយ​ជា​ថ្នាលជាតិ​សម្រាប់​ការ​លើក​កម្ពស់​សកម្មភាព​សហគ្រិន ក្នុង​វិស័យ​អាទិភាព​ចំនួន​បួន​រួម​មាន៖ វិស័យ​បច្ចេកវិទ្យា, វិស័យ​សេវាកម្ម, វិស័យ​កសិកម្ម និង​វិស័យ​កម្មន្តសាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សតូយ៉ូតា បោះទុនវិនិយោគជិត២ពាន់លានដុល្លារ បង្កើតរោងចក្រយានយន្ដអគ្គិសនីនៅឥណ្ឌូនេស៊ី

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់ជប៉ុន Toyota Motor Corp មានផែនការនឹងវិនិយោគជិត២ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅរយៈពេល៥ឆ្នាំខាងមុខន…

ក្រុមហ៊ុនមកពីកាណាដាមួយកំពុងសិក្សាលទ្ធភាពក្នុងការបូមប្រេងបន្តពីក្រុមហ៊ុន KrisEnergy

ព័ត៌មាន
វិស័យបូមប្រេងរបស់កម្ពុជា ដែលបានជាប់គាំងជាង១ឆ្នាំ ហាក់មានក្ដីសង្ឃឹមឡើងវិញបន្ដិចហើយ បន្ទាប់ពីមានក្រុមហ៊ុនមួយមកពីប្រទេសកាណាដាបានបង្ហាញបំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ