ទីផ្សារឧស្ម័នសកលនឹងនៅតែមានកម្រិតខ្ពស់!

ទីផ្សារឧស្ម័នសកលនឹងនៅតែតានតឹងខ្លាំងដល់ឆ្នាំ២០២៣ ខណៈរុស្សីអាចនឹងបិទការផ្គត់ផ្គង់ថាមពលទាំងស្រុងទៅអ៊ឺរ៉ុប


ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានអះអាងថា ទីផ្សារឧស្ម័នធម្មជាតិសកលនឹងនៅតែស្ថិតក្នុងស្ថានភាពតឹងតែងខ្លាំងរហូតដល់ឆ្នាំ២០២៣ ដោយសាររុស្ស៊ីបានដាក់កម្រិតការលើការផ្គត់ផ្គង់របស់ខ្លួន ហើយអឺរ៉ុបបានកាត់បន្ថយការប្រើប្រាស់ចំពេលតម្លៃថាមពលកំពុងហក់ឡើងខ្ពស់ បួករួមនឹងវិធានការសន្សំសំចៃថាមពលនៃប្រទេសលោកខាងលិចមួយចំនួនផងដែរ។
ទីផ្សារឧស្ម័នសកលនឹងនៅតែតានតឹងខ្លាំងដល់ឆ្នាំ២០២៣ ខណៈរុស្សីអាចនឹងបិទការផ្គត់ផ្គង់ថាមពលទាំងស្រុងទៅអ៊ឺរ៉ុប

បន្ថែមពីនេះ អឺរ៉ុបនាពេលនេះ កំពុងខ្នះខ្នែងកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនប្រឈមនឹងហានិភ័យដ៏អាក្រក់បំផុតមិនធ្លាប់មាន នៃការខ្វះខាតឧស្ម័នប្រើប្រាស់នៅរដូវរងារនេះ ចំពេលដែលរុស្ស៊ីបញ្ឈប់ការបញ្ជូនប្រេង និងឧស្ម័នភាគច្រើនទៅកាន់ប្លុកនេះ តាំងតែពីមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

Story: ទីភ្នាក់ងារទីភ្នាក់ងារថាមពលអន្តរជាតិ IEA បាននិយាយនៅក្នុងរបាយការណ៍ទីផ្សារឧស្ម័នប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃច័ន្ទ ទី ៣ ខែតុលាថា ការប្រើប្រាស់ឧស្ម័នសកលលោកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ០,៨% នៅឆ្នាំ២០២២ នៅគ្រាដែលតំបន់អឺរ៉ុបមានការធ្លាក់ចុះ ១០% និងតម្រូវការសឹងតែមិនមានការប្រែប្រួលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពោលគឺមានកើនឡើងត្រឹមតែ ០,៤ % នៅឆ្នាំក្រោយ។

ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ទស្សនវិស័យទីផ្សារឧស្ម័ន គឺទទួលរងនូវ «ភាពមិនច្បាស់លាស់» ដោយសារតែសកម្មភាពនាពេលអនាគតរបស់រុស្ស៊ី និងឥទ្ធិពលសេដ្ឋកិច្ចដែលបណ្តាលមកពីការកើនឡើងតម្លៃប្រេងថាមពលក្នុងរយៈពេលដ៏ខ្លីនេះ។

នាយកទីផ្សារថាមពលរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បាននិយាយថា «ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងការថយចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប កំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល មិនត្រឹមតែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ផងដែរ»។

មែនទែនទៅ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះដល់កម្រិតមួយទាបបំផុត ចាប់តាំងពីការបិទបំពង់បង្ហូរប្រេង និងឧស្ម័ន Nord Stream 1 កាលពីខែមុន និងការរកឃើញថ្មីៗនៃការលេចធ្លាយនៅក្នុងបំពង់បង្ហូរប្រេងនេះ ហើយអឺរ៉ុបបានបែរទៅនាំចូលឧស្ម័ន LNG និងការប្រើប្រាស់ការផ្គត់ផ្គង់បំពង់ជំនួសពីអ្នកផលិតឧស្ម័ន ដូចជាប្រទេសន័រវេសវិញ។

ទីភ្នាក់ងារថាមពលអន្តរជាតិ បានគូសបញ្ជាក់ថា ខ្លួនរំពឹងថាការនាំចូលឧស្ម័ន LNG របស់អឺរ៉ុបនឹងកើនឡើងជាង ៦០ ពាន់លានម៉ែត្រគូបនៅឆ្នាំនេះ ការកើនឡើងបែបនេះអាចទាញការនាំចូលពីអាស៊ី បើទោះបីជាមានចំនួនតិចជាងឆ្នាំមុនក៏ដោយ។

ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា សហភាពអឺរ៉ុបប្រឈមមុខនឹង "ហានិភ័យដែលមិនធ្លាប់មានពីមុនមក" នៃកង្វះឧស្ម័នក្នុងរដូវរងារនេះ បន្ទាប់ពីប្រទេសរុស្ស៊ីបានលុបចោលការដឹកជញ្ជូនតាមបំពង់ភាគច្រើន ចំពេលមានសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារថាមពលអន្តរជាតិ បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប ត្រូវតែផ្ដោតលើការសម្រេចឲ្យបាននូវការបម្រុងទុកឧស្ម័នឲ្យបានដល់កម្រិត៩០% នៃសមត្ថភាពផ្ទុករបស់ពួកគេ នៅចំពោះមុខស្ថានភាពដែលរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់។ បច្ចុប្បន្ន ស្ដុកឧស្ម័នរបស់សហភាពអឺរ៉ុប មានប្រហែល៨៨% នៃសមត្ថភាពផ្ទុកសរុប ដែលជាអត្រាមួយខ្ពស់ជាងគោលដៅដែលបានកំណត់៨០% ទៅទៀត។

ស្ថាប័នអន្តរជាតិមួយនេះ ក៏បានព្រមានដែរថា អឺរ៉ុបត្រូវតែធានាថា ឧស្ម័នបម្រុងរបស់ខ្លួន នឹងមិនធ្លាក់ចុះដល់ទាបជាង៣៣% នៅក្នុងរដូវរងាខាងមុខនេះឡើយ ដើម្បីអាចឲ្យប្លុកនេះ មានថាមពលគ្រប់គ្រាន់ ប្រសិនបើមានអាកាសធាតុរងាខ្លាំងភ្លាមៗ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ជំរុញការលើកកម្ពស់វិស័យកីឡាក្នុងតំបន់ និងបង្កើនការផ្សាភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភ…

ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត នឹងបើកលក់គម្រោងថ្មីមួយទៀត នៅលើមហាវិថី ឈ្នះឈ្នះ

បន្ទាប់ពីជោគជ័យក្នុងការបើកលក់គម្រោងទី១ ដឹ អាណាចក្រ ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត គ្រោងនឹងប្រកាសជាផ្លូវការក្នុងការបើកលក់មុនសម្ពោធគម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ