អង្គការពាណិជ្ជកម្មពិភពលោក (WTO) បើធ្វើការប្រៀបធៀបទៅនឹងត្រីមាសទី ១ កាលពីឆ្នាំ២០១៩ ឃើញថា នៅត្រីមាសទី១ នៅឆ្នាំ២០២០ ទំហំនៃការជួញដូរទំនិញពាណិជ្ជកម្មសកលធ្លាក់ចុះត្រឹមតែ ៣% ប៉ុណ្ណោះ។ ក៏ប៉ុន្ដែ បើពិនិត្យទៅមើលនៅត្រីមាសទី ២ វិញ ការជួញដូរពាណិជ្ជកម្មទូទាំងសកលលោក អាចនឹងធ្លាក់ចុះរហូតដល់ទៅ ១៨%។ ទោះយ៉ាងណា តួលេខនេះ គឺនៅប្រសើរជាង ការព្យាករបស់ WTO កាលពីគ្រាមុន ដែលថាសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះជ្រៅជាងនេះទៅទៀត នៅក្នុងត្រីមាសទី ២នេះ។
ទោះយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចនៅ ២ឆ្នាំខាងមុខទៀត គឺពុំទាន់ច្បាស់លាស់នៅឡើយនោះទេ ព្រោះតែដំណើរការអភិវឌ្ឍន៍មិនសូវល្អ ដោយសារតែរលកទី ២ នៃមេរោគកូវីដ-១៩ កំណើនសេដ្ឋកិច្ចបែរជាចុះអន់ខ្សោយជាងការរំពឹងទុក វិធានការរឹតបន្តឹងនានា ដែលប៉ះពាល់ដល់ការធ្វើជំនួញ ហើយការពង្រីកទំហំពាណិជ្ជកម្ម ធា្លក់ចុះជាងការរំពឹងទុក។
បើសិនជា ផលិតកម្ម និងពាណិជ្ជកម្មជុំវិញសកលលោកក ចង់មានកំណើនខ្ពស់វិញ នៅក្នុងឆ្នាំ ២០២១ខាងមុខ គោលនយោបាយសារពើពន្ធ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ត្រូវតែស្រោចស្រង់ឡើងស្របៗគ្នា ក្នុងទិសដៅតែមួយ។ នេះបើតាមការគូសបញ្ជាក់របស់ WTO។
សូមជម្រាបថា WTO ធ្លាប់បានព្យាករណ៍រួចហើយថា សេដ្ឋកិច្ចសកល នឹងធ្លាក់ចុះចន្លោះពី ១៣% ទៅ៣២% ក្នុងឆ្នាំ ២០២០ ដោយសារតែមេរោគកូវីដ១៩ បានកាន់ផ្តាច់សកម្មភាពសេដ្ឋកិច្ច និងឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋជាច្រើននាក់ ទូទាំងសកលលោក៕